ថ្នាក់លើ ខំកែទម្រង់ បង្រួមការិយាល័យចំណុះក្រុងស្រុកខណ្ឌ រីឯថ្នាក់ក្រោមជាតិ សូមខិតខំផ្តល់សេវា!
គម្រោងបង្រួមការិយាល័យចំណុះក្រុងស្រុកខណ្ឌ ដែលជាការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាល ក្រុងស្រុកខណ្ឌនៅទូទាំងប្រទេស ត្រូវបានក្រសួងមហាផ្ទៃប្រកាសថា នឹងត្រូវអនុវត្តជាផ្លូវការ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។ ក្រសួងមហាផ្ទៃបានចេញលិខិត ណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត អំពីយន្តការ នេះ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋបាលនៅថ្នាក់មូលដ្ឋានពង្រឹងប្រសិទ្ធិ ភាពនៃ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ពីមុន...