ប្រទេសបុតស្វាណា បើកដេញថ្លៃអាជ្ញាប័ណ្ណបរបាញ់ប្រមាញ់ដំរី
មន្ត្រីមួយរូបនៃអាជ្ញាធរសត្វព្រៃបានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ប្រទេសបុតស្វាណា បានរៀបចំការដេញថ្លៃទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនលើការផ្ដល់អាជ្ញាប័ណ្ណបរបាញ់ដំរី ចាប់តាំងពីប្រទេសនេះបានលុបចោលបម្រាមបរបាញ់កាលពីឆ្នាំមុន។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ុកគ្វីតស៊ី ម៉ាស៊ីស៊ី (Mokgweetsi Masisi) កាលពីខែឧសភា ឆ្នាំមុនបានលុបចោលបម្រាមបរបាញ់ មួយឆ្នាំក្រោយពីលោកឡើងកាន់តំណែងបន្តពីលោក...