កូរ៉េខាងត្បូង បញ្ជាក់ថា ជ្រក់គីមឈី មិនអាចកម្ចាស់វីរុសកូរ៉ូណា បានឡើយ
ស្របពេលមានពាក្យចចាមអារ៉ាមថាខ្ទឹមសអាចកម្ចាត់វីរុសផ្លូវដង្ហើមកូរ៉ូណា (coronavirus) ក៏កាចសាហាវបាន ស្រាប់តែក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានចេញមុខបញ្ជាក់កាលពី ថ្ងៃសុក្រ ទី៣១ ខែមករា ដើម្បីឱ្យអស់មន្ទិលថា ជ្រក់គីមឈី (Kimchi) អាហារកូរ៉េដ៏ពេញនិយម មួយប្រភេទដែលផ្សំចេញពីស្ពៃក្ដោប ម្ទេស និងខ្ទឹមសរួមជាមួយគ្រឿងផ្សំមួយចំនួនទៀត មិនអាចកម្ចាស់វីរុសកូរ៉ូណា...