ចេះតែចុកពោះ ដល់តែទៅជួបពេព្យទើបដឹងថាមានដុំគីសធំៗពេញសុទ្ធតែសក់
ស្ត្រីកូនមួយម្នាក់មកពីប្រទេសរុស្ស៊ី ត្រូវបានក្រុមគ្រូពេទ្យវះកាត់ដុំគីសយ៉ាងធំពីរពេញទៅដោយសក់ចេញពីអូវែរបស់គាត់ស្ទើរមិនគួរឱ្យជឿ។ ស្ត្រីវ័យ៣០ ឆ្នាំដែលគេមិនបញ្ចេញអត្តសញ្ញាណខាងលើនេះបានទៅមន្ទីរពេទ្យបន្ទាប់ពីមានអាការៈចេះតែឈឺចុកចាប់ក្នុងពោះ។ ពេលទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យ និងស្គែនក៏ឃើញ ដុំគីសក្នុងអូវែ។ ហើយពេលវះគីសមើលក៏ឃើញសុទ្ធតែសក់គួរឱ្យភ្ញាក់ផ្អើល។ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Kolomna Perinatal Centre...