ប្លែកៗ

https://www.rasmeinews.com/wp-content/uploads/2020/12/Strange.png

បុរស​វ័យចាស់​បំផុត​នៅ​ជប៉ុន ស្លាប់​ក្នុង​អាយុ​១១២​ឆ្នាំ​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​លោកតា មី​គី​ហ្ស៊ូ អេដា​(Mikizo Ueda)​ដែល​ជា​បុរស​វ័យចាស់​បំផុត​នៅ​ជប៉ុន បាន​ស្លាប់​នៅ​អាយុ​១១២​ឆ្នាំ នេះ​បើ​តាម​រដ្ឋាភិបាល​តំបន់​ណា​រ៉ា​បាន​ប្រកាស​កាល​​ពី​ថ្ងៃ​អង្គារ​។​ ​លោកតា មី​គី​ហ្ស៊ូ អេដា​ ​ជប៉ុន​ជា​ប្រទេស​ដែល​សំបូរ​មនុស្ស​មាន​អាយុកាល​​មធ្យម​ខ្ពស់​បំផុត​មួយ​នៅក្នុង​លោក ។​វា​ជា​ជម្រក​សំរាប់​មនុស្ស​ជាច្រើន​ដែល​ជាប់​ក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​Guinness World Records​ជា​មនុស្ស​អាយុ​ច្រើន​បំផុត​។​ ​បុរស​វ័យ​ចំណាស់​បំផុត​ក៏នៅ​ជប៉ុន​​គឺលោកតា ហ្ស៊ី​រ៉ូ​អេ​ម៉ុន...

តោះមកមើលរូបថតដ្រូនដែលទទួលបានពានក្នុងឆ្នាំ២០២២

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជ័យលាភីនៃពានរង្វាន់រូបថតដ្រូនឆ្នាំ ២០២២ គឺបានបង្ហាញខ្លួនហើយ ហើយពួកវាទំនងជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល ជាពិសេស រូបថតពីរសន្លឹកដែលបង្ហាញពពកព្យុះគួចត្របាញ់។ ឆ្នាំនេះ រូបភាពពីលើអាកាសរាប់ពាន់សន្លឹកត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតដោយអ្នកថតរូបជាង ២.៦០០ នាក់មកពី...

តារា TikTok អ៊ីស្រាអែល ដែល​ល្បី​ដោយសារ​ចម្អក​ឱ្យ​បញ្ហា​ទម្ងន់​របស់​ខ្លួន បាន​ស្លាប់​ហើយ​នៅ​អាយុ ២៨ ឆ្នាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា TikTok ជនជាតិ​អ៊ីស្រាអែល​ម្នាក់ ដែល​ល្បីល្បាញ​ដោយសារ​ការ​បង្ហោះ​វីដេអូ​ចម្អក​ឱ្យ​បញ្ហា​ទម្ងន់​របស់​ខ្លួន​បាន​ស្លាប់​នៅ​អាយុ ២៨ ឆ្នាំ​។​ ​អ៊ី​ដាន អូ​ហា​យ៉ុន (Idan Ohayon)...

ស្ត្រី​ឥណ្ឌា​ម្នាក់​ប្រយុទ្ធ​ជាមួយ​ខ្លា​ដោយ​ដៃទទេ​ដើម្បី​ការពារ​កូនប្រុស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​ថា​ម្តាយ​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ប្រយុទ្ធ​ជាមួយ​ខ្លា​មួយ​ក្បាល​ដោយ​ដៃទទេ​របស់​នាង​ដើម្បី​ជួយសង្គ្រោះ​​កូនប្រុស​តូច​របស់​នាង​ពី​ចង្កូម​របស់​វា​។​ ​នាង អា​ឆា​ណា ឆូត​ហារី (Archana Choudhary) បាន​ចុះ​ពី​ជណ្តើរ​ផ្ទះ​របស់​នាង​នៅ​រដ្ឋ​ម៉ា​ដ​យ៉ាប្រា​ដេស (Madhya Pradesh) ភាគ​កណ្តាល​កាលពី​យប់​ថ្ងៃអាទិត្យ...

ក្មេង​ជំទង់​ប្រេ​ស៊ីល​អាយុ ១៩ ឆ្នាំ​សម្រាល​បាន​កូនភ្លោះ​ជាមួយ​ឪពុក​ផ្សេងគ្នា ក្រោយ​រួមភេទ​ជាមួយ​បុរស​ពីរ​នាក់​ក្នុង​ថ្ងៃ​តែមួយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្មេងស្រី​ជំទង់​ជនជាតិ​ប្រេ​ស៊ីលម្នាក់​បាន​អះអាងថា​បាន​ផ្តល់កំណើ​តដល់​កូនភ្លោះ​ដែល​មាន​ឪពុក​ផ្សេងគ្នា បន្ទាប់​ពី​រួមភេទ​ជាមួយ​បុរស​ពីរ​នាក់​នៅ​ថ្ងៃ​តែមួយ​។​ ​នារី​អនាមិក​អាយុ ១៩ ឆ្នាំ​មក​ពី​ទីក្រុង​មីន​ណេរី​យ៉ូស (Minerios) រដ្ឋ​ហ្គោ​យ៉ាស (Goias) ប្រទេសប្រេ​ស៊ីល បាន​ពន្យល់ថា...

បោះបង់ក្តីស្រមៃក្នុងការក្លាយជាកូនក្រមុំតុក្កតាគួរឱ្យស្រឡាញ់ មកធ្វើជាកម្មករសំណង់ធម្មតា

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្មេងជំទង់ជនជាតិប្រេស៊ីលម្នាក់បានបោះបង់ក្តីស្រមៃរបស់គេក្នុងការក្លាយខ្លួនទៅជាតុក្កតា Ken បន្ទាប់ពីគិតគូរឃើញថាមិនចាំបាច់ផ្លាស់ប្តូររូបរាងរបស់ខ្លួនដើម្បីតែរឿងដូច្នេះនោះទេ។ ហ្វីលីព ឌីអាស (Felipe Dias) បានចំណាយពេលពីរឆ្នាំដើម្បីរៀបចំផែនការវះកាត់សរុបចំនួន ៤២ លើកដើម្បីឱ្យបានរូបរាងនិងមុខមាត់ដូចតុក្កតាពិតៗ។...

គ្រូពេទ្យនិងអ្នកជំងឺស្រឡាំងកាំង ខណៈដំរីបីក្បាលចូលអុកឡុកមន្ទីរពេទ្យមួយនៅឥណ្ឌា

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នេះ​ជា​គ្រា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ដែល​ដំរី​បី​ក្បាល​បាន​ដើរ​ចូលតាម​ច្រករបៀង​នៃ​មន្ទីរពេទ្យ​មួយក្នុងប្រទេស​ឥណ្ឌា​។ វីដេអូដែលល្បីពេញអនឡាញកាលពីថ្ងៃទី ៣ ខែកញ្ញាបានបង្ហាញ ដំរីនៅក្នុងមន្ទីរពេទ្យទាហាន ប៊ីនណាហ្គូរី (Binnaguri) នៅរដ្ឋវេសបេងហ្គាល់ (West...

គ្រូពេទ្យ​វះកាត់​ដុំ​សាច់​ទម្ងន់ ៤៥ គីឡូក្រាម​ចេញពី​ពោះ​ស្ត្រី​ប្រេ​ស៊ីលម្នាក់

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​)៖​វេជ្ជបណ្ឌិត​មួយក្រុម​បាន​វះកាត់​យក​ដុំ​សាច់​ធំ​មួយ​ចេញ​ពី​ស្ត្រី​ម្នាក់​ក្នុងអំឡុងពេល​វះកាត់​សង្គ្រោះបន្ទាន់​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​​រី​យ៉ូ​ដឺ​ជេ​នី​រ៉ូ (Rio de Janeiro) ។​ ​យោង​តាម​វេជ្ជបណ្ឌិត​ឈ្មោះ គ្លូ​ស៊ីអូ បូ​ឆាត (Glaucio Boechat) ដែល​បង្ហាញ​រូបភាព​ដុំ​សា​ច់នេះ​នៅលើ​គណនី​បណ្តាញ​សង្គម​របស់​គាត់ បានឱ្យដឹងថា...

ក្មេង​អាយុ​៤​ឆ្នាំ​យក​កាំភ្លើង​មាន​គ្រាប់​ពេញ​មក​សាលារៀន​នៅ​រដ្ឋ​តិច​សាស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្មេង​អាយុ ៤ ឆ្នាំ​ម្នាក់​នៅ​រដ្ឋ​តិច​សា​ស់បាន​នាំ​យក​កាំភ្លើង​ខ្លី​មួ​យ​ដើម​ទៅ​សាលារៀន​ខណៈ​ទីបញ្ចប់​នៃ​វិស្សមកាល​រដូវក្តៅ​នៅ​អាម៉េរិក​កំពុង​ធ្វើឱ្យ​មាន​ការ​​បារម្ភ​អំពី​ការបាញ់ប្រហារ​នៅតាម​សាលារៀន​។​ ​ការភ័យខ្លាច​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា​នៅ​ទីក្រុងខ័​រ​ផឹស​គ្រីស្ទី (Corpus Christi)​បាន​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​ដែល​ពេលនោះ​គឺ​​ពាក់ព័ន្ធ​នឹង​កុមារ​អាយុ​៧​ឆ្នាំ​។​ ​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ករណី​នៃ​រដ្ឋ​តិច​សាស់ មន្ត្រីប៉ូលិស​ក្រៅ​កាតព្វកិច្ច​ម្នាក់​ដែល​ធ្វើការ​នៅ​សាលា “​បាន​តេ​ទូរស័ព្ទ​សុំ​ជំនួយ...

ពិធីបុណ្យ​គប់​ប៉េងប៉ោះ​នៅអេ​ស្ប៉ាញ​ចាប់ផ្តើម​ឡើង​វិញ ក្រោយ​ផ្អាក​ដោយសារកូ​វីដ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​មកពី​ជុំវិញ​ពិភពលោក​បាន​គប់​ប៉េងប៉ោះ​ដាក់គ្នា​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា ខណៈ​ពិធីបុណ្យ​ប្រយុទ្ធ​គ្នា​ដោយ​ប៉េងប៉ោះ​តាម​ដងផ្លូវ​ហៅថា តូ​ម៉ា​ធី​ណា (Tomatina) ដ៏​ល្បីល្បាញ​របស់អេ​ស្ប៉ាញ​បាន​កើតឡើង​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការផ្អាក​រយៈពេល​ពីរ​ឆ្នាំ​ដោយសារតែ​ជំងឺ​រាតត្បាត​។​ ​កម្មករ​នៅលើ​ឡាន​ដឹក​ទំនិញ​បាន​ចាក់​ប៉េងប៉ោះ​ទុំ​ជោរ​ទម្ងន់ ១៣០ តោន​នៅលើ​ផ្លូវ​ធំ​នៃ​ក្រុង​ប៊ុយ​ណុល (Bunol)...