ប៉ូលិសអេស្ប៉ាញរកឃើញក្មេងអន្តោប្រវេសន៍លាក់ខ្លួនក្នុងតាបឡូរថយន្ត
នេះគឺជាហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនិងរន្ធត់ចិត្តនៅពេលដែលប៉ូលិសបានប្រទះឃើញក្មេងម្នាក់ត្រូវបានគេដាក់ឱ្យលាក់ខ្លួននៅក្នុងតាបឡូរថយន្តមួយគ្រឿងដើម្បីរត់ពន្ធចូលប្រទេសអេស្ប៉ាញ។ ប៉ូលិសអេស្ប៉ាញរកឃើញក្មេងអន្តោប្រវេសន៍លាក់ខ្លួនក្នុងតាបឡូរថយន្តបែបនេះខណៈដែលរថយន្តព្យាយាមឆ្លងចូលអេស្ប៉ាញ បន្ទាប់ពីឃាត់រថយន្តនិងរកឃើញក្មេងនោះ ប៉ូលិសព្រំដែននៅទីក្រុងមេលីឡាបានហៅគ្រូពេទ្យជាបន្ទាន់ដើម្បីជួយធ្វើឱ្យវារស់ឡើងវិញ។ក្មេងនេះត្រូវបានមើលថែដោយក្រុមគ្រូពេទ្យដោយសារវិលមុខ ខ្យោយកម្លាំងនិងដកដង្ហើមផុតៗ។ ការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះបង្ហាញអោយឃើញពីការប៉ុនប៉ងចុងក្រោយនៃការរត់ពន្ធមនុស្ស(ជួញដូរមនុស្ស)ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងក្រុមជនអន្តោប្រវេសន៍ដែលលាក់ខ្លួនក្នុងរថយន្ត រួមមានការលាក់ខ្លួននៅកន្លែងម៉ាស៊ីនរថយន្តនិងនៅក្រោមកៅអីជាដើម៕ប្រែសម្រួល៖សុខា/sn កាលពីខែវិច្ឆិកាឆ្នាំមុន សមត្ថកិច្ចអេស្ប៉ាញក៏បានរកឃើញយុវជន២នាក់ដែលត្រូវគេលាក់ក្រោមកៅអីនិងតាបឡូរថយន្ត