ព័ត៌មានសំខាន់ៗ

បុគ្គល​ចំនួន ១១​នាក់ ត្រូវបានកោះហៅឱ្យចូល​ខ្លួន​បំភ្លឺដោយអង្គភាព​ប្រឆាំង​អំពើពុករលួយ​

ដោយៈមុនីរ័ត្ន/​ភ្នំពេញ​: ​បុគ្គល​ចំនួន ១១​នាក់​ត្រូវបានកោះហៅឱ្យចូល​ខ្លួន​បំភ្លឺ​នៅអង្គភាព​ប្រឆាំង​អំពើពុករលួយ(អ.ប.ព.) ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿងមួយចំនួន។ក្នុងនោះដំណើររឿងប្រឆាំង​និង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​ង​ន់​ទោស ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង ប្រើប្រាស់​ឯក​ស​សារ​ក្លែង និង​សមគំនិត​ក្នុងការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ​ក្នុងករណី​ដែល​សាមីខ្លួន​នៅតែ​គេចវេស​មិន ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ក្នុង​លិខិត​កោះហៅ​នេះ​ទេ​...

មិនមាន​សំណង់​កើត​ថ្មី​ឡើងវិញ​នៅលើ​ច្រាំងទន្លេ​ដែល​បាន​រុះរើ​អស់​កាលពី​ឆ្នាំមុន​នោះទេ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​អ្នកធ្វើអាជីវកម្ម​នេសាទ​ត្រី​ស​ម្រ​ប់​ធ្វើ​ប្រហុក​ត្រៀម​អូស​ផែ​របស់ខ្លួន​ចេញ​ទៅរក​គោលដៅ​ដែល​បានកំណត់ វិញ​ពេល​ចប់​រដូវ​នេសាទ​ត្រី​ប្រហុក​និង​កាប់​សម្អាត​ព្រៃត្រែង​ដុះ​តាម​ច្រាំងទន្លេ ឯ​អ្នក​ចិញ្ចឹម​ត្រី​តាម​បែ​មាន​១០២​គ្រួសារ មាន​បែ​ចំនួន​១៧០​និង​ផ្ទះ​បណ្តែត​ទឹក​ចំនួន​២៤ ស្ថិតនៅលើ​ទីតាំង​ដែល រដ្ឋបាល​រាជធានី​ភ្នំពេញ​បានកំណត់​នៅ​ព្រំប្រទល់​រវាង​ខណ្ឌ​ព្រែក​ព្នៅ​និង​ខេត្តកណ្តាល​ជា​បណ្តោះអាសន្ន​ត្រឹម​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២៤​។​ ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២២​ថា នៅតាម​ច្រាំង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ ពេលនេះ​មិនឃើញ​មាន​សំណង់​លើ​ច្រាំង​និង​លើ​ផ្ទៃ​ទឹក​កើត​ឡើងវិញ​ទេ ពេលនេះ​ក្រុមការងារ​របស់​ខណ្ឌ​កំពុងតែ​កាប់​សម្អាត​ព្រៃត្រែង​ដុះ​តាម​ច្រាំងទន្លេ​និង​ធ្វើ​ការណែនាំ​ដល់​អ្នក ធ្វើ​អាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ​ឱ្យ​ត្រៀម​អូស​ផែ​ដាយ​ចេញទៅ​កន្លែង​បានកំណត់​វិញ...

រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញផ្តល់ជំនួយវ៉ាក់សាំង អាស្ត្រាហ្សេនីកា ៣០ ម៉ឺនដូសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា

ដោយ៖តារារិទ្ធ/ភ្នំពេញ៖រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូសជូនដល់រាជរដ្ឋាភិបាលនិងប្រជា ជនកម្ពុជាដើម្បី ចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញនៅព្រលប់ថ្ងៃទី ២៥ ខែមករា ២០២២ ។នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល...

ក្រសួង​សាធារណការ​ប្តេជ្ញា​ជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានទទួល​ជួប ការសម្តែង​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) ដឹកនាំ​ដោយ​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដោយមាន​ការចូលរួម​អមដំណើរ​ពី​លោក Peter...

ដើមខែ​កុម្ភៈ​ នឹងមាន​ភ្លៀង​ ធ្លាក់​ច្រើន​រាល់ថ្ងៃ​ ដូច​ខែវស្សា

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ នៅក្នុង​សប្តាហ៍​ចុងខែ​មករា​នេះ​ អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​ ដោយ​កន្លែង​ រាល់ថ្ងៃ​ ជាពិសេស​លើ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​នៅក្នុង​សប្តាហ៍​ ដើមខែ​កុម្ភៈ​ អាច​នឹងមាន​ភ្លៀង​ ធ្លាក់​ច្រើន​រាល់ថ្ងៃ​ ដូច​នៅក្នុង​រដូវវស្សា​ ដោយសារ​បាតុភូត​ រុញ​មកពី​ភាគ​អ​គ្នេ​យ៍​។​...

បុត្រា​ច្បង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្តេជ្ញា​ការពារ ថែរក្សា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឱ្យបាន​គង់វង្ស​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ថ្លែង​សារ​ពី​ខេត្តកំពត បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាម​ជា​អ្នក​បន្តវេន និង​ជា​ព្រះប្រធាន​ស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្តេជ្ញា​យ៉ាង​មុះ​មុត...

កូវីដ១៩៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញ អ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៤០ នាក់ (ប្រភេទអូមីក្រុង ទាំងអស់), ជាសះស្បើយ ១៩ នាក់, គ្មានអ្នកស្លាប់ថ្មី

ដោយៈ ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៤០​នាក់ (លទ្ធផល បញ្ជាក់ដោយ PCR –...

អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៣ខែមករា

ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៣ខែមករាឆ្នាំ២០២២ លទ្ធផលមានដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩១ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤២ភាគរយ...

ក្រសួងសុខាភិបាល ណែនាំ ក្រើនរំលឹក ស្តីពី​ការការពារ ការចម្លង​ជំងឺ​កូ​វីដ​-១៩ ជំងឺផ្តាសាយបក្សី និង​ការបង្ការ ការពុល​ចំណីអាហារ ឬ ពុល​ស្រា ដែល​រៀបចំ​មិន​ត្រឹមត្រូវ នាឱកាស​រៀបចំ​សែនដូនតា និង​នាឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

​ដោយៈ​ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ​មួយ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ នេះ ដើម្បី​ក្រើនរំលឹក ស្តីពី​ការការពារ ការចម្លង​ជំងឺ​កូ​វីដ​-១៩ ជំងឺផ្តាសាយបក្សី និង​ការបង្ការ...

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មហាធៀ​ដឹង​ខ្លួន​និង​អាចនិយាយបាន ខណៈ​ព្រះមហាក្សត្រ​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដូចគ្នា​ដែរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ យោងតាម​កូនស្រី​របស់​លោក​បាន​ឱ្យ​ដឹងថា អតីត​នាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរ​បំផុត​របស់​ម៉ាឡេស៊ី លោក មហា​ធៀ មហា​ម៉ា​ត អាយុ ៩៦​ឆ្នាំ​បាន​ទាក់ទង​​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ខណៈ​គាត់​កំពុងស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​។​ ​លោកស្រី ដា​ទីន ប៉ាឌូ​កា...