ព័ត៌មានសំខាន់ៗ

ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​កំ​ពតៈ ទិន្នផល​អំបិល ដែល​ផលិត​បាន ក្នុង​ឆ្នាំ​២០២០ អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ នៅ​ទូទាំងប្រទេស​

ដោយៈ ទេព មង្គល​/ កំ​ពតៈ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បាន​អះអាង នៅថ្ងៃនេះ​ថាៈ ថ្វី​ត្បិត​ការផលិត​អំបិល តាម​សហគមន៍​នីមួយៗ ធ្វើ​មិនបាន​គ្រប់​ផ្ទៃដី នៃ​ផែនការ ក៏ពិតមែន ប៉ុន្តែ​ទិន្នផល ដែល​ទទួលបាន​ប្រចាំឆ្នាំ...

រដ្ឋមន្ត្រី​កសិក​ម្មៈ សត្វ​មាន់​ដែល​ងាប់​ជាង​មួយ​ពាន់​ក្បាល​នៅ​ស្រុក​ឯក​ភ្នំ គឺ​គ្រុនផ្តាសាយ​បក្សី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ដូច​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ព្រួយបារម្ភ​មែន លទ្ធផល​ផ្លូវការ​នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង មួយ​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​គឺ​បាន​បង្ហាញថា ជា​គ្រុនផ្តាសាយ​បក្សី (H5N1)​។ លទ្ធផល​នៃ​ការធ្វើ​ត​តេស្ត​នេះ គឺ​បានបង្ហាញ​នៅ​ថ្ងៃទី​១១ ខែមករា នេះ​។​ប៉ុន្តែបញ្ហានេះមិនធ្ងន់ធ្ងរទេ។ រូបភាពមាន់ងាប់នៅស្រុកឯកភ្នំខេត្តដំបងនាពេលកន្លងទៅ ​ការធ្វើ​តេស្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ...

ស្នងការ​នគរបាល​រាជធានី​ថា​មិនបាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ទៅ​ឃាត់​ម៉ូតូ​បំពាក់​បំពង់​ស៊ី​ម៉ាំង​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ទេ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ផ្អាក​ការឃាត់​ម៉ូតូ​ធំ ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង សិន​រង់ចាំ​បទបញ្ជា​សារជាថ្មី ពី​ថ្នាក់លើ ។​ ​យោងតាម​សារ​សំឡេង​របស់លោក​ស្នងកា​រ​រាជធានី​ភ្នំពេញ...

សូម​មើល​ធាតុអាកាស ដែល​កើតមាន នៅថ្ងៃនេះ និង​ថ្ងៃស្អែក​

ដោយៈ ប​.​ខុន/ភ្នំពេញៈ នៅវេលា​រំលងអធ្រាត្រ ថ្ងៃទី​១២ ខែមករា នេះ ធាតុអាកាស នឹង​ចុះ​ត្រជាក់​ថែមទៀត ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់ខ្ពស់ៗ​។​ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ...

​បន្ទាយ​មាន​ជ័​យៈ​សាលារៀន​ស្ទើរ​ទាំងអស់​បាន​បើក​បវេសនកាល ,​នៅ​សាលា​ខ្លះ​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​សាលារៀន​សា​ធាណៈ​ចាប់ពី​ម​ត្តេ​យ្យ​ដល់​ឧ​ត្ត​ម​សិក្សា​ស្ទើរ​ទាំងអស់​នៅ​បន្ទាយមានជ័យ​បាន​បើកទ្វារ​ទទួលយក​ដំណើរ​រ​ការរៀន បង្រៀន​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​២០២១-២០០២២​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមករា​។​ប៉ុន្តែ​សាលា​ ចំនួន​ប្រាំបួន​ពន្យា​សិន​ព្រោះ​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​និង​កម្រិត​២ សម្រាប់​ពលករ​ខ្មែរ​វិម​ត្រឡប់​ពី​ប្រទេស​ថៃ ។​ ​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ថ្នាក់រៀន​ស្ទើរ​ទាំងអស់​នៅក្នុង​ខេត្ត​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ រលូន សណ្តាប់ធ្នាប់​ល្អ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​លើ​វិធាន​ការបង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​ចំណែក ទិន្នន័យ​ចំនួន​សិស្ស​និង​ថ្នាក់រៀន​មិនទាន់​ស្រង់​និង​បូកសរុប​នៅឡើយ គឺ​រង់ចាំ​ពីរ​ទៅ​បី​សប្តាហ៍​បន្ទាប់ពី​ដំណើរ​ការរៀន បង្រៀន ទើប​អាច​ស្រង់​បាន...

អ្នកគ្រប់គ្រង​ទឹក​បារម្ភ​បញ្ហា​ខ្វះ​ទឹក​នៅពេល​ការដាំដុះ​លើស​ផែនការ​ច្រើនពេក​

​ដោយ​: ប​.​ខុន / ភ្នំពេញ​: ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ផែនការ​របស់​ខេត្តបន្ទាយមានជ័យ សម្រាប់​ឆ្នាំ​២០២០-២០២១ មាន​ចំនួន​២២.០០០​ហិកតា​ទេ តែ​ជាក់ស្តែង​គិត ដល់​ត្រឹម​ថ្ងៃទី​១១​ខែមករា អនុវត្តបាន​ដល់​៤៨.០០០​ហិកតា​ហើយ ការដាំដុះ​នៅតែមាន​បន្តធ្វើ​ឱ្យ​អ្នកគ្រប់គ្រង​ទឹក សម្តែង​ការព្រួយបារម្ភ​ពី​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ដំណាំ​ស្រូវ​នៅពេល​ចុងដៃ​។​ ​លោក យឹម ប៊ុន​រ៉ុ​ម...

នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់ ក្រោយពី​កៀរ​ម៉ូតូ ឱ្យ​ដួល រងរបួស​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ បាន​ដក​កាំភ្លើង គំរាម​យុវជន​ម្នាក់ ក្រោយពី​បាន​បើករថយន្ត កៀរ​ម៉ូតូ​របស់​យុវជន​នោះ ឱ្យ​ដួល​បណ្ដាល ឱ្យ​រងរបួស បាក់ឆ្អឹង​ដងកាំបិត និង​របួស​ត្រង់​ប្រអប់ជើង​។...

មន្ត្រី​ស្ថានីយ៍​ជញ្ជីង បើករថយន្ត បុក​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​យី​ឌុប បណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ពីរ​នាក់​

​ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរស​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​ស្ត្រី​បុរស ពីរ​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​មន្ត្រី​ស្ថានីយ៍​ជញ្ជីង បើករថយន្ត បុក​ពីក្រោយ​ម៉ូតូ​រ៉ឺម៉ក លក់ទំនិញ​ចល័ត ខ្ទាត​ទៅខាង​ស្ដាំ​ដៃ...

សភា​អាម៉េរិក​​បោះឆ្នោត​លើ​សេចក្តីសំរេចចិត្ត​ស្នើ​សុំ​អោយអនុប្រធានាធិបតីដក​ប្រធានាធិបតី

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ប្រាប់​សមាជិកសភា​កាល​ពី​យប់មិញ​ថា ពួកគេ​នឹង​ត្រូវ​បោះ​ឆ្នោត​លើ​សេចក្តីសំរេច​ចិត្ត​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​សុំ​​អោយ​អនុ​ប្រធានាធិបតី ម៉ៃ ផេន និង​គណៈរដ្ឋមន្ត្រី​របស់លោក ដក​ប្រធានាធិបតី ត្រាំ ចេញ​ពី​មុខ​តំណែង​មុន​សភា​ចោទប្រកាន់​ប្រធានាធិបតី​ឆុងឆាំង​រូបនេះ​។​ ​ផេ​ឡូ​ស៊ី បាន​និយាយ​នៅក្នុង​លិខិត​មួយ​ថា សភា​គ្រោង​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ទី​១១​មករា​លើ​សេចក្តី​សំ​រេ​ចិត្ត​មួយ​ដែល​សុំអោយ​លោក​ផេន​យក​ច្បាប់​វិសោធនកម្ម​រដ្ឋធ​ម្មនុ​ញ្ញ​អាម៉េរិក​ទី​២៥​មក​ប្រើ ដើម្បី​អាច​​អោយ​រូបលោក​និង​គណៈរដ្ឋមន្ត្រី​ដក​ប្រធានាធិបតី...

សារព័ត៌មាន​ចិន​វាយប្រហារ​រិះគន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​អំពី​រឿង​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​នាំគ្នា​ពន្លះ​វិធានការ​ចុងក្រោយ​របស់​រដ្ឋការ​ត្រាំ​ស្តីពី​តៃវ៉ាន់ ដោយបាន​ចោទប្រកាន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ ថា​«​ស្វះស្វែង​​បង្ក​ស្លាកស្នាម​លើ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​»​។​ ​អ្នកនិពន្ធ​ម្នាក់​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ចិន​បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដកចេញ​ការ​រឹតត្បិត​ជា​យូរ​មក​ហើយ​ស្តីពី​ការទាក់ទង​របស់​រដ្ឋា​ភិ​​បាល​អាម៉េរិក​ជាមួយ​សម​ភាគី​តៃវ៉ាន់​វា​បង្ហាញ​ថា លោក​ផ​ម​ផេវ «​ចាប់អារម្មណ៍​តែ​ពន្យុះ​ការប្រឈមមុខ​មិន​ត្រឹមត្រូវ ដោយ​មិន​គិត​អំពី​សន្តិភាព​ពិភពលោក​»​។​ ​បទ​អត្ថាធិប្បាយ​មួយទៀត​ក្នុង​ទូរទស្សន៍​ចិន​CGTN​បាន​ហៅ​ថា​ការប្រកាស​របស់​ផ​ម​ផេវ ថា​ជា​«​អំពើ​បំផ្លិចបំផ្លាញ​ដ៏​កំសាក​»​ដល់​រដ្ឋការ​អាម៉េរិក​បន្ទាប់​។​ ​វា​និយាយថា​«​រដ្ឋការ​ត្រាំ នៅក្នុង​កិច្ចខិតខំ​ជា​បន្ត​របស់​ខ្លួន​ដើម្បី​ដុត​ផ្ទះ​ចោល​មុន​ចាក​ចេញពី​តំណែង បាន​ដើរ​ហួស​បន្ទាត់​ក្រហម​ដ៏​គ្រោះថ្នាក់​ជាមួយ​ចិន​នៅ​ប៉ុន្មាន​ថ្ងៃមុន​ប្រធានាធិបតី​ថ្មី ចូ...