ព័ត៌មានសំខាន់ៗ

ខេត្ត​នៅ​ព្រំដែន​ថៃ បិទ​ខ្ទប់ តែ​រាជធានី​ខេត្ត​ផ្សេងទៀត មិនត្រូវ​ភ្លេចខ្លួន​ឡើយ​

​ដោយ​: ម៉េង​ឆៃ /​ភ្នំពេញ​: រាជរដ្ឋាភិបាល បានសម្រេច​ខ្ទប់​ខេត្ត​ចំនួន​ប្រាំបី​ជាប់​ព្រំដែន​ថៃ រួមមាន​៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តសៀមរាប​។ វិធាន​ការបិទ​ខ្ទប់​ខេត្ត​ទាំងនេះ...

មន្ទីរពេទ្យ​ថៃ​ខ្វះ​គ្រែ​នៅពេល​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅ​តាម​ផ្ទះ​កាន់តែច្រើន​

​ប្រែ​សម្រួល​៖​វាសនា​/​បាងកក​៖ ក្រសួង​សុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កក្កដា​បាន​ប្រកាស​អាសន្ន​អំពី​ការខ្វះ​គ្រែ​សំរាប់​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​នៅ​តាម​មន្ទីរពេទ្យ​និង​មណ្ឌល​ចត្តា​ឡីស័​កនៅ​​ក្នុង​ក្រុង​បាងកក​នៅពេល​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើនឡើង​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ដែល​មាន​។​ ​កំពុង​រង​ការវាយប្រហារ​ដោយ​វីរុស​បំប្លែង​ខ្លួន​ចម្លង​លឿន​Delta ថៃ​ជួប​ការឆ្លង​កើនឡើង​ដូច​កាំជ្រួច​ដោយ​កាលពី​ថ្ងៃ​២៩​កក្កដា​ម្សិលមិញ ឆ្លង​១៧.៦៦៩​នាក់​និង​ស្លាប់​ដល់​ទៅ​១៦៥​នាក់​។​ ​ក្នុងចំណោម​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ម្សិលមិញ មាន​២១​នាក់​ស្លាប់​នៅតាម​ផ្ទះ​តែ​នៅតាម​ខេត្ត​។​ ​ថ្ងៃ​សុក្រ​ទី​៣០​កក្កដា​នេះ ថៃ​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​១៧.៣៤៥​នាក់​ទៀត និង​អ្នកជំងឺ​១១៧​នាក់​ទៀត​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​ ​សំ​សាក់ អាកាស៊ី​ល អគ្គនាយក​នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ​របស់​ក្រសួង​សុខាភិបាល បាន​និយាយថា​«​និយាយ​ដោយ​ស្មោះ យើង​អត់​មាន​គ្រែ​គ្រប់គ្រាន់​ទេ​នៅ​តាម​មន្ទីរពេទ្យ​។​នៅតាម​ពេទ្យ​​ធំៗ...

រដ្ឋបាលខេត្តកណ្ដាលអនុវត្តវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ដោយ:សរិទ្ធ/កណ្តាល:រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគថ្មី Detal ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៩...

ខេត្តសៀមរាបចេញសេចក្តីសម្រេចកំណត់តំបន់ “លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក និងសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប

ដោយ:បាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបៈចេញសេចក្តីសម្រេចកំណត់”តំបន់ ក្រហម” ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និង “តំបន់លឿងទុំ”នៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការបិទខ្ទប់សង្កាត់ខាងលើ គឺសាលាខេត្តសៀមរាបបញ្ជាក់ឱ្យដឹងតាមសេចក្តីសំរេចចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។...

បិទ​ខ្ទប់​ហើយ​តែ​មិន​ស្រកស្រុត​ទេ ព្រឹក​នេះ​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​ជិត​៥​ពាន់​ទៀត​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​បច្ចុប្បន្ន​នេះ​នៅតែ​បន្ត​និង​កាន់តែ​មាន​សម្ទុះ​ទោះជា​អាជ្ញាធរ​វៀតណាម​ប្រកាស​បិទ​តំបន់​ភាគខាងត្បូង​ទាំងមូល រួម​ទាំង​ទីក្រុង​ហាណូយ​​ភាគ​ខាងជើង​ហើយ​ក្តី​។​ ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ក្រសួង​សុខាភិបាល​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ក្នុង​សហគមន៍​ថ្មី​ចំនួន​៤.៩៨៧​នាក់​នៅ​២០​ទីតាំង ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​ជិត​៥​ពាន់​នេះ ២.៧៤០​នាក់​នៅ​ក្រុង​ហូជីមិញ​។​ ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​៤.៧៧២​នាក់ ដែល​ធ្វើអោយ​ការឆ្លង​ពេញ​មួយ​ថ្ងៃ​ឡើងដល់​៧.៥៩៣​នាក់ ក្នុងនេះ​៤.៥៩២​នាក់​នៅ​ក្រុង​ហូជីមិញ​។​ ​ក្នុងការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​រលក​ថ្មី​នៅ​ជាង​៣​ខែ​មកនេះ វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​ក្នុងស្រុក​សរុប​១២៩.៥៧១​នាក់​នៅ​៦២​ខេត្ត​ក្រុង​ក្នុងចំណោម​៦៣​ខេត្ត​ក្រុង​ចំនួន​របស់​ខ្លួន ដោយ​ទីក្រុង​​ហូជីមិញ​ភាគខាងត្បូង​ជា​មជ្ឈមណ្ឌល​ផ្ទុះ​ជំងឹឆ្លង​សកល​នេះ​។​ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​សរុប ៨៤.៥២១​នាក់​។​ ​ខេត្ត​កាវ បា​ង...

វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (Johnson & Johnson )​ចំនួន​៥០​ម៉ឺន​ដូ​ស​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​Johnson & Johnson ចំ​នួ ន ៥០ ម៉ឺន​ដូ​ស​ដំបូង​ដែលជា​អំណោយ​របស់​សហរដ្ឋអាមេរិក​តាមរយៈ យន្តការ​កូ​វ៉ា​ក់ (COVAX) បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​នា​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា​នេះ...

នៅ​បន្ទាយមានជ័យ រកឃើញ​វីរុស​ដែល​តា លើ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១១ ករណី ឆ្លង​ពី​ក្រៅ​សហគមន៍​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​រកឃើញ​វីរុស​ដែល​តា លើ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១១ ករណី ដែល​ឆ្លង​ពី​ក្រៅ​សហគមន៍ ពោលគឺ ឆ្លង​ក្នុង​ពលករ​ខ្មែរ ដែល​វិលត្រឡប់...

ក្រសួង​ការងារ ជូនដំណឹង​ពី​ការបើកប្រាក់​ឧបត្ថម្ភ កម្មករ​ជិត ៤ ពាន់​នាក់ ដែល​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ លើក​ទី​៦៤

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៩ ខែកក្កដា នេះ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹង​មួយ ស្តីពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ ជូន​បងប្អូន​កម្មករ...

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ពីភាពចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង​សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​រលក​ទី​៣

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង ខេត្តសៀមរាប​ទៅកាន់​តំបន់​ផ្សេងទៀត​នៅ​ទូទាំងប្រទេស នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ ដែល​តា (Delta )​ដែលជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន និង ប្រទេស​កម្ពុជា​។នេះបើតាមការបញ្ជាក់របស់លោក គឹម...

ស្ថានភាព​ទឹកទន្លេ​សាប​នៅ​ស្ថានីយជល​សាស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង មានការ​កើនឡើង​ស្របពេលដែល​ភ្លៀង​បន្ត​ធ្លា​ក់នៅ​បែក​ខាងលើ

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ស្ថានភាព​ទឹកទន្លេ​សាប​នៅ​ស្ថានីយ៍ជល​សាស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​រយៈពេល​ពីរ​ថ្ងៃនេះ​មានការ​កើនឡើង​ខ្លាំង​និង​បាន​ហូរ​ចូលក្នុង​បឹង ស្របដែល​ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់នៅ​បែក​ខាងលើ​តែ​មិនទាន់​បង្ក​ផលប៉ះពាល់​ដល់​ផលដំណាំ​ប្រជាពលរដ្ឋ​នោះឡើយ ។​ ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង លោក​ដោក ប៊ុន​ថុ​ន បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា នេះ​ថា នៅ​ថ្ងៃទី​២៨ កក្កដា ម្សិលមិញ ស្ថានភាព​ទឹកទន្លេ​សាប​មាន​កម្ពស់​៥,៤៥​ម៉ែត្រ​បើ​ធៀប​ថ្ងៃ​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០...