តំបន់ស្រែអំបិលកំពុងក្លាយជាទីលម្ហែកម្សាន្តដ៏ពេញនិយមនាដំណាក់កាលកូវីដ១៩
ដោយ: បូកគោ/កំពតៈ ក្រៅពីមាននាទីក្នុងការផ្តល់អាហារប្រចាំថ្ងៃដែលមិនអាចខ្វះបាន ខណៈនេះតំបន់ស្រែអំបិលំពេញតួនាទីថ្មីមួយទៀតក្នុងវិស័យទេសចរណ៍។ នោះបានក្លាយជាចំនុចទាក់ទាញសម្រាប់ការលម្ហែកម្សាន្តនាដំណាក់កាលនៃវិបត្តិកូវីដ១៩។ ព្រោះតែមើលឃើញពីផលប្រយោជន៍តាមរយៈសកម្មភាពទេសចរនេះ ទើបម្ចាស់ការដ្ឋានខ្លះបានឈានទៅចាក់ដីលុបស្រែអំបិលដោយសាងសង់ជាកន្លែងសម្រាប់ទទួលភ្ញៀវ ទោះមិនមានគោលការណ៍ពីក្រសួងជំនាញក្តី។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថាការដើរកម្សាន្តរបស់ភ្ញៀវទូទៅនៅតែកើតមានហូរហែទោះរមណីយដ្ឋានភាគច្រើនបានផ្អាកសេវាកម្មក្តី។ទេសចរតែងបានជ្រើសយកការសម្រាកលម្ហែនៅកន្លែងមានខ្យល់អាកាសល្អហើយឆ្ងាយពីមនុស្សកុះករ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់ស្រែអំបិលភាគខាងកើតក្រុងបាន និងកំពុងទាក់ទាញភ្ញៀវទៅកម្សាន្តជាហូរហែទោះទីនោះមិនទាន់អភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ក៏ដោយ។...