ព័ត៌មានសំខាន់ៗ

បឹង​តាកែវ ចាប់ផ្តើម​ខ្សត់​ត្រី ក្រោយ​មាន​ជនខិលខូច​លួច​ឆក់​

ដោយៈ តាកែវ / តាកែវៈ ប្រជាពលរដ្ឋ ជា​អ្នក​ស្ទូចត្រី​រស់ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បាននាំគ្នា​និយាយថាៈ បឹង​តាកែវ ចាប់ផ្តើម​ខ្សត់​ត្រី​ហើយ ពោលគឺ មិនមាន​ត្រី​ច្រើន ដូច​មុន​នោះទេ ដោយសារ​មាន​អ្នក​លួច​ឆក់​ត្រី...

ភូមិ​ព្រែ​កតា​ច្រែង ត្រូវបាន​ដាក់​ជា​តំបន់​ផ្ទុះ​ចម្លង​ជំងឺផ្តាសាយបក្សី​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង ដែលមាន​សត្វ​មាន់​ងាប់​ជាងមួយ​ពាន់​ក្បាល ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ដាក់​ជា​តំបន់​ដែលមាន​ការផ្ទុះ​ជំងឺឆ្លង​ផ្តាសាយ​បក្សី​។​ ​យោងតាម​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី របស់​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២...

យប់​នេះ និង​យប់​ស្អែក ត្រជាក់​ជាង​យប់មិញ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ យប់​នេះ និង​យប់​ស្អែក ត្រជាក់​ជាង​យប់មិញ ជាមួយនឹង​ខ្យល់មូសុង​ឦសាន ខ្លាំង​រហូតដល់ ថ្ងៃទី​១៥ ខែមករា ទើប​សីតុណ្ហភាព អប្បបរមា ចាប់ផ្តើម​ងើបឡើង​វិញ​។​ ​លោក...

ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ត្រូវបាន​បិទ​បញ្ចប់​ហើយ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី នៅក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​បញ្ចប់​ហើយ ដោយ​មន្ត្រី​ជំនាញ​បាន​យក​បក្សី​ដែល​នៅ​សេសសល់​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​។ លទ្ធផល​ផ្លូវការ នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង​មួយ​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ គឺ​បាន​បង្ហាញថា គ្រុនផ្តាសាយ​បក្សី...

មន្ត្រីរាជការ​គ្រប់​ឋានៈ​ដែល​ក្លែងបន្លំ​លិខិត​យុ​ត្តិ​ការចំណាយ​ក្នុង​បេសកកម្ម​​អាចនឹងត្រូវបណ្តេញចេញ​ពីមុខ​តំណែង​ជា​មន្ត្រីរាជការ

ដោយៈ​តារា​រិ​ទ្ធៈ​ភ្នំពេញ​/​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១​នេះ​បានចេញ​អនុក្រឹត្យ​ស្ដីពី​ប្រាក់​បេ សកកម្ម​នៅក្នុង​និង​ក្រៅប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។​អនុក្រឹត្យ​ក៏បាន​កំណត់​ទោសទណ្ឌ​ចំពោះ​មន្ត្រីរាជការ​សាធារណៈ​គ្រប់​ប្រភេទ​និង​គ្រប់​ឋានៈ រួមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ចំពោះ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត ឬ​សមគំនិត​ក្នុងការ​ប្រព្រឹត្ត​ក្លែងបន្លំ​លិខិត​យុ​ត្តិ​ការចំណាយ​និង​លិខិតស្នាម​ផ្សេងៗ​ក្នុង​គោលបំណង​ទទួលបាន​ប្រាក់​បេសកកម្ម​ដែល​ខ្លួន​ពុំមាន​សិទ្ធិ​ទទួល​តាម​ការកំណត់​នៃ​អនុក្រឹត្យ ។​ ​អនុក្រឹត្យ​នេះ​កំណត់​អំពី​វិធាន​និង​នីតិវិធី​នៃ​ការ​អនុវត្ដ​ប្រាក់​បេសកកម្ម​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ភាព​សក្ដិ​សិទ្ធិ តម្លាភាព​និង​គណនេយ្យ ភាព​នៃ​ការបំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​របស់​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​សាធារណៈ និង មន្ដ្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួង​ស្ថាប័ន អង្គភាព​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​កម្ពុជា ។​...

ត្រាំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អនុ​ប្រធានាធិបតី​ឡើងវិញ ខណៈ​ពួក​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​ចំណាត់​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​ដូណាល់ ត្រាំ​និង​អនុ​ប្រធានាធិបតី ម៉ៃ ផេន​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មករា​ជា​លើកដំបូង​ចាប់តាំងពី​ក្រុម​កុបករ​សម្រុកចូល​វិមាន​កា​ពី​តូ​ល​​អាម៉េរិក​កាលពី​សប្តាហ៍​មុន ដែល​នេះ​បង្ហាញ​ពី​ការរួបរួម​គ្នា​ទប់ទល់​នឹង​កិច្ច​ប្រឹងប្រែង​របស់​ពួក​ប្រជាធិបតេយ្យ​ដើម្បី​ចោទប្រកាន់​ដកតំណែង​លោក​ត្រាំ​ជា​លើក​ទី​ពីរ​។​ ​ការប្រជុំ​នៅ​ការិយាល័យ​ពងក្រពើ ដែល​ត្រូវបាន​ពិពណ៌នា​ថា​ជា “​ការសន្ទនា​ដ៏​ល្អ​” ដោយ​មន្ត្រីជាន់ខ្ពស់​មួយរូប បាន​កើត​ឡើង​មុន​រយៈពេល ៤៨​ម៉ោង​ដ៏​សំខាន់​នៅ​ពេល​ដែល​លោក​ផេន​ស្ថិត​ក្រោម​សម្ពាធ​​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​ប្រធានាធិបតី​និង​ផ្តួចផ្តើម​ការដក​លោក​ត្រាំ​ចេញពី​តំណែង​។​...

ការបង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ឆ្នាំ​២០២០ មាន​កំណើន​ចំនួន ៣.៤៤២​ករណី ឬ​កើនឡើង​ប្រមាណ ៣០​ភាគរយ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: «​ក្រសួងបរិស្ថាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សមា ជិ​ក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​ទាំងអស់​ដែល បាន​ចូលរួម​ការគ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ ជាពិសេស​ក្នុងការ​អនុវត្ត​ច្បាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​បទល្មើស​ដែល​បង្ក្រាបបាន​នៅ​ឆ្នាំ​២០២០ មាន​កំណើន​ចំនួន ៣.៤៤២​ករណី ឬ​កើនឡើង​ប្រមាណ ៣០​ភាគរយ​»​។...

ក្រសួង​ការងារ ជូនដំណឹង​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦ ជូន​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ

​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត​ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦ ជូន​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​ ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ខាងលើនេះ​បានឱ្យដឹងថា​ចំពោះ ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦​នេះ មាន​កម្មករនិយោជិត​សរុប​ចំនួន ២៣២៨​នាក់ នៅ​រោងចក្រ​-​សហគ្រាស​ចំនួន...

មន្ត្រីជំនាញនាំយកសំណាកកម្មករអ្នកថែទាំមាន់ ទាក្នុងទីតាំងចិញ្ចឹមដែលមានសត្វមាន់ងាប់ជាង១០០០ក្បាលទៅពិនិត្យវិភាគ

ដោយ: ភ្នំខៀវ / បាត់ដំបង:មន្ត្រីជំនាញ នៅព្រឹកនេះបានចុះយកសំណាកកម្មករអ្នកថែទាំមាន់ ទាដោយផ្ទាល់នៅក្នុងទីតាំងចិញ្ចឹមដែលផ្ទុះជំងឺផ្តាសាយបក្សីងាប់សត្វមាន់ជាង ១០០០ក្បាលក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងទៅពិនិត្យវិភាគ។    លោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី១២ ខែមករានេះមន្ត្រីមន្ទីរសុខាភិបាលខេត្តបានចុះយកសំណាកកម្មករចំនួន ២នាក់ក្នុងទីតាំងចិញ្ចឹមមាន់...

អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ត្រួតពិនិត្យ​ការបង់ពន្ធ លើ​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​១ កុម្ភៈ​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចេញផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថាៈ ក្រុមការងារ​ចម្រុះ រាជធានី ខេត្ត...