លោកផ្កាយពីរ ផឹកស៊ីផ្គើននឹងបំរាមត្រូវបានដកផ្កាយនិងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិហើយ!
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈត្រូវបានដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះឧត្តបសេនីយ៍ទោ អ៊ុង ចាន់ធូក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០២១និងត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃនេះដែរ។ គួររំលឹកថាលោកផ្កាយពីរ និងបក្ខពួកដែលផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល និងល្មើសវិធានការសុខាភិបាល ដោយបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំច្រៀងជាមួយមនុស្សមួយក្រុមធំ។លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក...