ព័ត៌មានសំខាន់ៗ

អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​កូ​វីដ​របស់​ចិន ខណៈ​ឥណ្ឌា​កត់ត្រា​ករណី​ឆ្លង​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​កាលពី​ថ្ងៃ​សុក្រ​ទី​៧​ឧសភា​បានអនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ចិន​លើកដំបូង​ក្នុង​គោលបំណង​ជំរុញ​ការចាក់​ថ្នាំ​បង្ការ​ជា​សកល​ ខណៈ​ឥណ្ឌា​កត់ត្រា​ចំនួន​នៃ​ការឆ្លង​បំបែក​ឯតទគ្គ​កម្ម​មួយ​ផ្សេងទៀត ដែល​កំពប់​ហៀរ​ចូល​ដល់​ប្រទេស​ជិតខាង​។​ ​ហើយ​ខណៈ​ដែល​បណ្តា​ប្រទេស​លោកខាងលិច​ជា​ច្រើន​កំពុង​ចាប់ផ្តើម​បើក​ប្រទេស​សា​ជា​ថ្មី​នៅ​ពេល​ការចាក់​វ៉ាក់សាំង​កើន​ល្បឿន អាជ្ញាធរ​ក្នុង​ទីក្រុង​តូ​ក្យូ​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ជប៉ុន​​បាន​បន្លាយពេល​នៃ​ស្ថានភាព​អាសន្ន​ខណៈ​សល់​ពេល​មិន​ដល់​បី​ខែ​មុន​ពេល​ព្រឹត្តិការណ៍​អូឡាំពិក​តូ​ក្យូ​ចូលមក​ដល់​។​ ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ WHO​បាន​យល់ព្រម​ឱ្យ​ប្រើ​វ៉ាក់សាំង Sinopharm ជា​វ៉ាក់សាំង​មិនមែន​របស់​បស្ចិមប្រទេស​ដំបូងបង្អស់​ដែល​ទទួល​បាន​ភ្លើង​ខៀវ និង​ពង្រឹង​ដល់​ឃ្លាំង​អាវុធ​សកល​ប្រឆាំង​នឹង​វីរុស​​កូរ៉ូណា​។​...

សារពិសេសសម្តេចតេជោ សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជូលពីកម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់!

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ City ស្វាគមន៍ Chelsea, Liverpool ត្រូវ​ឈ្នះ​ដាច់ខាត ខណៈ Barcelona ត្រូវ​បំបាក់ Atl. Madrid ដើម្បី​ពាន La Liga

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្នុង​លី​ក​អឺរ៉ុប​ធំៗ​ទាំង​៥ ដែល​លី​ក​នីមួយៗ​ជិត​ឈានដល់​បិទ​រដូវ​កាល​ហើយ​។ យើង​នឹង​លើកយក​៣​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖ – Man City vs Chelsea ​មាន​រឿង​ជាច្រើន​ត្រូវ​យក​មក​និយាយ​ចេញពី​ការប្រកួត​មួយ​នេះ សូម្បី​មុនពេល​បាល់​ចាប់ផ្តើម​កែ​ទៅ​ទៀត​។...

ការ​ថ្កោលទោស​របស់​អ្នកជំនាញ អ​.​ស​.​ប ឱ្យដោះលែងអ្នកទោសបីនាក់នោះ គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ទេ!

ដោយៈមុនីរ័ត្ន/​ភ្នំពេញ​:​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ការទាមទារ​និង​ការ​ថ្កោលទោស​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​អំពី​ការកាត់ទោស​សកម្មជន​៣​នាក់ គឺ​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ឬ​មាន​សម្ពាធ​ទៅលើ​តុលាការ​នោះទេ​។ នេះបើតាមអ្វីដែលលោកបានប្រាប់ដល់ AMS កាលពីយប់ថ្ងៃទី៧ខែឧសភា។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌(រូបឯកសារ) ​ការឆ្លើយតប​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​អ​.​ស​.​ប នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១ បានធ្វើការ​ថ្កោលទោស​ចំពោះ​ការសម្រេច​ផ្តន្ទាទោស​សកម្មជន​បី​នាក់​ដាក់ពន្ធនាគារ​រយៈ​ពេល​រហូតដល់ ២០...

ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ កំពុង​ពង្រឹង​ប្រកប​ជំនឿ​ជាក់​

ដោយ​:​ម៉េង​ឆៃ / ភ្នំពេញ​: អស់​រយៈពេល ៧៧​ថ្ងៃ​មកហើយ គិត​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៧ ខែឧសភា ដែល​កម្ពុជា​យើង រងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែលជា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ មកដល់​សប្តាហ៍​នេះ​រាជរដ្ឋាភិបាល​អាច​គ្រប់​គ្រង​ជំងឺ​កូ​វីដ​១៩​បណ្តើរៗ​បាន​ហើយ​បើទោះបីជា​មិនទាន់​អាច​កាត់​ផ្តាច់ការ ឆ្លង​ទាំងស្រុង​នៅឡើយ​ក៏ដោយ​។​ ​គិត​ត្រឹម​ថ្ងៃទី​៧​ឧសភា...

ការលើកឡើង​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​មួយចំនួន​តូច​នៅក្រៅ​ប្រទេស គឺជា​រឿង​ដដែលៗ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ថ្មីៗ​នេះ​មាន​អង្គការ​មួយចំនួន​តូច​នៅក្រៅ​ប្រទេស​បាន​បន្ត​លើក​យកមក​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នកស្រាវជ្រាវ​តាមដាន​ព្រឹត្តិការណ៍ សង្គម នៅបាន​ហៅ​ការលើកឡើង​នេះ​ថា គឺជា​រឿង​ដដែលៗ​។​ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល(រូបឯកសារ) ​​​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​បាន​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃទី​៧...

ពីថ្ងៃ​ទី​៤​ដល់​៦​ឧសភា​មានផ្ទះ​តូចធំ​១.៧០០​ខ្នង​ខូចខាត​ដោយសារ​ខ្យល់​

​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ផ្ទះ​តូចធំ​និង​អគារ​សាធារណៈ​ប្រមាណ​ជា​១.៧០០​ខ្នង នៅក្នុង​រាជធានី​ខេត្ត​ចំនួន​១៤ រង​ការខូចខាត​ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់​និង​គំនួ​ច​ខ្យល់ (Convergent)​នៅ​អំឡុង​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃ ទី​៦​ខែឧសភា​ឆ្នាំ​២០២១​។​ គំនួចខ្យល់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៦ឧសភា លោក​កែវ វី ទីប្រឹក្សា​គណៈកម្មាធិកា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧​ខែឧសភា ឆ្នាំ​២០២១​ថា​បាតុភូត​ខ្យល់​កន្ត្រាក់​និង​គំនួ​ច​ខ្យល់​(Convergent)​ដែល​បាន​អំឡុង​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​៦​ខែឧសភា​ជាពិសេស នៅ​ថ្ងៃទី​៥​ខែឧសភា​ធ្វើឱ្យ​រលំ​ផ្ទះ​តូចធំ​ខូច​ធ្ងន់ធ្ងរ​ចំនួន ១២៧​ខ្នង​ខូច​មធ្យម​(​របើក​ដំបូល​ជញ្ជាំង​) ចំនួន​១.៥៦៤​ខ្នង...

រថយន្ត​គិលានសង្គ្រោះ​៣៥​គ្រឿង​ជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់ជូន​កម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញៈ​ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅលើ​សកលលោក​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣៥​គ្រឿង​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ប្រគល់​ទទួល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​៧ ខែឧសភា​នៅ​ឃ្លាំង​ឱសថ កណ្តាល​នៃ ក្រសួងសុខាភិបាល ក្រោម​វត្តមាន​របស់លោក​ស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង លោក កា​រិ​ម៉ា​តា...

សម្តេច​តេ​ជោ បញ្ចេញ​ស្បៀងអាហារ ចែកជូន​ពលរដ្ឋ យ៉ាងច្រើន​មិន​ធ្លាប់មាន ក្នុង​គោលបំណង តែមួយគត់ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ មាន​ភាពសុខសាន្ត និង​ចៀស ផុតពី​កូ​វីដ​-១៩

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្នុងដំណាក់កាល​នេះ បាន​បញ្ចេញ​ស្បៀងអាហារ ដើម្បី​ចែកជូន​ពលរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់...

រដ្ឋបាល​រាជធានី បង្ហាញ​អត្តសញ្ញាណ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៤៤៥ នាក់ ដែល​ទើប​រកឃើញ​ថ្មី​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ បានបង្ហាញ​អត្តសញ្ញាណ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤៤៥ នាក់ ថ្មី​បន្ថែមទៀត ដែល​បាន​រកឃើញ...