ព័ត៌មានសំខាន់ៗ

ថ្ងៃនេះ​ថៃ​រកឃើញ​អ្នក​ឆ្លងកូវី​ដ​បន្ថែម​ចំនួ​ន​៦៧​នាក់ ម្នាក់​ជា​ពលករ​កម្ពុជា​ខុសច្បាប់​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៦៧​នាក់​ទៀត ក្នុងនេះ​៥៨​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក និង​៨​នាក់​ជា​អ្នក​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយ​​មក​ដល់​ពី​ក្រៅ​ប្រទេស ។​ ​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩ បាន​និយាយថា ៥៥​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុងស្រុក​៥៨​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​នៅ​ខេត្ត​សាមុត សា​ខន ហើយ​អ្នក​ឆ្លង​ភាគច្រើន​​ជា​អ្នកលក់ដូរ​និង​ពលករ​ថៃ​។​ ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​និយាយទៀតថា អ្នក​ឆ្លង​ទី​៦៧ ជា​មនុស្ស​ឆ្លង​ព្រំដែន​ខុសច្បាប់​ទៅ​ពី​កម្ពុជា​។​ ​អ្នកនាំពាក្យ​បាន​បន្ថែមថា តាំង​ពី​ផ្ទុះ​កូវី​ដ​១៩​នៅ​ខេត្ត​សាមុត...

​ប្រមុខ​រាជរដ្ឋាភិបាល​ ជូនពរបង​ប្អូន​ខ្មែរ ​ខ្សែស្រឡាយ​ចិន ​និង​បងប្អូន​ខ្មែរ​ ដើមកំណើត​ចិន​ ក្នុងឱកាស​ខួប​ទី​៣០​ ថ្ងៃ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ នៅ​កម្ពុជា​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើលិខិត​អបអរសាទរ​ ជូនពរ​ចំពោះ​បងប្អូន​ខ្មែរ​ ខ្សែ​ស្រឡាយ​ចិន​ និង​បងប្អូន​ខ្មែរ​ ដើមកំណើត​ចិន​ក្នុងឱកាស​ខួប​ទី​៣០ ថ្ងៃ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ នៅ​កម្ពុជា​។​ ​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន...

ផ្ទុះ​កូរ៉ូណាប្រភេទ​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង ឆ្លង​សាហាវ​ជាង​វីរុស​មុនៗ ជាពិសេស​ក្នុងចំណោម​មនុស្ស​វ័យក្មេង​

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង​ដ៍​៖ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​«​ឆ្លង​សាហាវ​ជាង​មុន​»​មួយ​កំពុង​វាយប្រហារ​អាហ្វ្រិក​ខាងត្បូង ដោយ​អ្នកជំនាញការ​សុខភាព​អះអាង​ថា​វា​ឆ្លង​លឿន​ជា​វីរុស​កូរ៉ូណា​ប្រភេទ​ណាៗ​ទាំងអស់​​ដែល​កំពុង​មាន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​។​ ​ត្រូវ​គេ​ដាក់ឈ្មោះថា​501.V2 វីរុស​ប្លែង​រូបសណ្ឋាន​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​វា​ចម្លង​លឿន ជាពិសេស​ក្នុងចំណោម​មនុស្ស​វ័យក្មេង​។​ ​ប្រឈម​នឹង​ការវាយប្រហារ​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ 501.V2 អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​និយាយថា ប្រទេស​នេះ​អាច​ជួប​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​២ ដោយសារ​តែ​កំណើន​ការឆ្លង​ពី​៣​ពាន់​នាក់​មក​​ជិត​១​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​ ​ការ​ប្លែង​រូបរាង​នៃ​វីរុស​កូរ៉ូណាក៏​ត្រូវបាន​រក​ឃើញ​នៅ​អង់គ្លេស តែ​ករណី​ទាំងពីរ​នេះ​មិន​ជាប់​ទាក់ទង​គ្នា​ទេ​។​ ​ត្រូវ​គេ​ដាក់ឈ្មោះថា VUI-202012/01...

លោក កុយ គួ​ង និង​លោកស្រី ទូត បញ្ញា ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​កុយ គួ​ង​និង​លោកស្រី ទូត បញ្ញា ត្រូវបានតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣​ខែធ្នូ​ម្សិលមិញ​នេះ​។​ ​

រដ្ឋសភា ទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី ពីររូប ជំនួស​តំណាងរាស្ត្រ ដែល​ចេញទៅ​កាន់​តួនាទី​ថ្មី​

ដោយ​: សុផល / ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ។ កិច្ចប្រជុំ​នេះ...

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ អគារ​ទីស្ដីការក្រសួង សាធារណការ​ថ្មី នៅ​ខែមករា ខាងមុខ​

ដោយៈ​សុផល / ភ្នំពេញៈ អគារ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​គ្រោង​នឹង សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា...

លោក ស សុខា ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ៣០​កន្លែង ១០០% នៅ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី បន្ត​ផ្តល់​អាហារូបករណ៍ ស សុខា ១០០% ថ្នាក់​បរិញ្ញាបត្រ...

ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​សម្រេចបាន ៣៥​ភាគរយ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បាន​អះអាងថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​បានសម្រេច​បាន​ចំនួន​៣៥% ។...

​ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​បណ្តឹង ចំនួន ២៣ បន្ថែមទៀត របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមាន​លោក កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ...

ថៅកែ​រោងចក្រ​នាំ​កម្មករ​មី​យ៉ាន់​ម៉ា ពី​សាមុត សា​ខន ទៅ​ផ្លុង​ចោល សាមុត ប្រា​កាន

​ប្រែ​សម្រួលៈ​វាសនា​/​សាមុត ប្រា​កាន​៖​កម្មករ​មី​យ៉ាន់​ម៉ា​១៤​នាក់​នៅក្នុង​ខេត្ត​សាមុត សា​ខន ដែល​កំពុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ត្រូវបាន​ដឹក​ចេញ​ពី​រោងចក្រ​យ៉ាង​ប្រញាប់ប្រញាល់​និង​យក​ទៅ​ផ្លុង​ចោលនៅក្នុង​​ខេត្ត​សាមុត ប្រា​កាន ក្បែរ​នោះ​កាលពី​យប់​ថ្ងៃ​អង្គារ​។​ ​ប៉ូលិស​នៅ​ស្ថានីយ បា​ង កែវ ត្រូវបាន​ប្រជាជន​ជូនដំណឹង​អំពី​វត្ត​មាន​កម្មករ​មី​យ៉ាន់​ម៉ា​នៅក្នុង​ស្រុក​របស់​គេ​នៅ​ម៉ោង​១១​យប់​។​ ​កម្មករ​មី​យ៉ាន់​ម៉ា​ទាំងនេះ​បាន​ប្រាប់​ប៉ូលិស​ថា​ពួកគេ​ធ្វើការ​នៅ​រោងចក្រ​ផ្លា​ស្ទិច STI Precision Co​នៅ​ខេត្ត​សាមុត...