ព័ត៌មានសំខាន់ៗ

អគ្គិសនីកម្ពុជា បានដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ និងខ្សែបញ្ជូនតង់ស្យុង

ដោយៈ ទេព មង្គល/ត្បូងឃ្មុំៈ អគ្គិសនីកម្ពុជា បានដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ និងខ្សែ បញ្ជូនតង់ស្យុង  ក្រោយពីបានបញ្ចប់ការធ្វើតេស្ត តង់ស្យុង 230/115/22 គីឡូវ៉ុល កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១...

ក្រសួងបរិស្ថាន ដឹកនាំ​អ្នកសារព័ត៌មាន ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​

​ដោយៈ ដេប៉ូ / ភ្នំពេញៈ អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ចំនួន​ជាង ៣០ នាក់ មកពី ២០ ស្ថាប័ន ដែល​ត្រូវបាន​រៀបចំឡើង​រួមគ្នា ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF...

កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រា​បង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវា​មុជទឹក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កូរ៉េខាងជើង​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​បានបង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី​មួយ​​នៅឯ​ព្យុហយាត្រា​យោធា​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅក្នុង​ការបង្ហាញ​កម្លាំង​នៅ​មុន​ថ្ងៃ​ចូលកាន់​តំណែង​របស់​លោក ចូ បៃ​ដិន ជា​ប្រធានាធិបតី​អាម៉េរិក​។​ ​ក្បួនព្យុហយាត្រា​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​សមាជ​៥ ឆ្នាំ​ម្តង​របស់​គណបក្ស​ពលករ​កាន់អំណាច ដែល​ក្នុងនោះ​មេដឹកនាំ​គីម ជុង​អ៊ុន​បានចាត់ទុក​សហរដ្ឋ​អាម៉េរិក​ជា “​សត្រូវ​ដ៏​សំខាន់បំផុត​”​របស់​​ប្រទេស​លោក​ហើយ​ប្តេជ្ញា​ពង្រឹក​ឃ្លាំង​សព្វាវុធ​នុយគ្លេអ៊ែ​ររបស់​ប្រទេស​លោក​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន...

លួច​លុយ​ក្នុង​គណនី​ធនាគារ​ជាង​១២​ម៉ឺន​ដុល្លារ : ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​មាន​ករណី​លួច​លុយ​ក្រុមហ៊ុន​ពីក្នុង​គណនី​ធនាគារ​ជាង​១២​ម៉ឺន​ដុល្លារ​។​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់​ដែលជា​បុគ្គលិក​ផ្នែក​គណនេយ្យ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​អាល់ ហ្វា ប្រូ​ផឺ​ធី​ខោ​ន​ស្ត្រា​ក់សិន​ស្ថិតនៅ​ភូមិ​៤​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​១៣​ខែមករា​ម្សិលមិញ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ប្តឹង​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​។​ ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចាន់ វុ​ធ​សីហា អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​លួច​លុយ​ចំនួន...

សំណុំរឿង​រួមគំនិត​ក្បត់ៈ តុលាការ បន្ត​បើកសវនាការ កាត់ទោស សម រង្ស៊ី និង​បក្ខពួក ១៣៨ នាក់ នៅ​ថ្ងៃទី​២៨ មករា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ នឹង​បន្ត​សវនាការ សំណុំរឿង រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១...

អ្នកកាសែត​បើ​មិន​បំពេញការងារតាមវិជ្ជាជីវៈ ប្រៀបដូចជា​សម្លាប់ខ្លួន​ឯង !

​ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​:​រសៀល​ថ្ងៃទី​១៤​ខែមករា​នេះ​កាលពី​ឆ្នាំ​មិញ​អ្នកសារព័ត៌មាន​ចម្រុះ​រាប់ពាន់នាក់​មកពី​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ទាំង​បែប​ប្រពៃណី​ទាំង​បែប​ទំនើប​ឌីជីថល​បាន​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​ក្នុង​ពិធី​ជួប​ប្រចាំឆ្នាំ​រវាង​អ្នកកាសែត​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បានកំណត់​យក​ថ្ងៃទី​១៤​ខែមករា​ដែលជា​ថ្ងៃ​ខួប​សម្តេច​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​១៤​មករា​ឆ្នាំ​១៩៨៥​ជា​ថ្ងៃ​ជួប​សំណេះសំណាល​និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម អ្នកកាសែត​យ៉ាងកក់ក្តៅ។​ រូបថតៈសម្តេចតេជោហ៊ុនសែនក្នុងជំនួបជាមួយអ្នកកាសែតលើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​លើកដំបូង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា...

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាង​បំពេញ​ទស្សនកិច្ច​ស្ថានទូត​ចិន

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​យាង​បំពេញ​ទស្សនកិច្ច​ស្ថានទូត​ចិនប្រចាំកម្ពុជាកាលពី​​ព្រឹក​ថ្ងៃទី​១៤ ខែមករានេះ៕ ​ព្រះរាជដំណើរ​យាង​បំពេញ​ទស្សនកិច្ច​នេះ...

​រយៈពេល​​៤​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ជាង​៨​ពាន់​លាន​ដុល្លារ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក ឃាង ភា​រម្យ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​លើកឡើងថា​ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក​នេះ​ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​ ២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានចេញ​លិខិតអនុញ្ញាត​សាង សង់​ចំនួន​១.៥១៤​គម្រោង​លើ​ផ្ទៃដី​ចំនួន​១៤.៧៣៦.៥៥៩​ម៉ែត្រការ៉េ​ដែល​ប្រើប្រាស់​ទុនវិនិយោគ​ប្រមា​ណ​ជាង​៨​ពាន់​លាន​ដុល្លា ។ តម្លៃ​ដី​បាន​លោក​ឡើងដល់ មួយម៉ែត្រការ៉េ មួយម៉ឺន​ដុល្លារ​នៅតាម​បណ្តោយ​ឆ្នេរ ។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសី ហនុ នា​ព្រឹក​ថ្ងៃទី​១៤...

ថ្ងៃនេះ​ថៃ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​២​នាក់ និង​ឆ្លង​២៧១​នាក់​បន្ថែម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​(​បាងកក​ប៉ុស្តិ៍​)៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាសថា​អ្នកជំងឺ​កូវី​ដ​១៩​ពីរ​នាក់​បាន​ស្លាប់ និង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​បន្ថែម​២៧១​នាក់​ទៀត ក្នុងនេះ​២៥៩​នាក់​ឆ្លង​​ក្នុងស្រុក និង​១២​នាក់​ចូល​មក​ពី​ក្រៅប្រទេស​។​ ​ជាមួយ​នឹង​ចំនួន​ថ្មី​នេះ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​១១.២៦២​នាក់ និង​៦៩​នាក់​ស្លាប់​។​ ​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ បាន​និយាយថា អ្នក​ស្លាប់​ម្នាក់​ជា​បុរស​អង់គ្លេស​វ័យ​៧១​ឆ្នាំ ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ​ទី​រ៉ូ​អ៊ីត​និង​មហារី​កផងដែ​រ​។​បុរស​នេះ​បានមក​​ដល់​ថៃ​ក្នុង​ដំណើរ​មក​ពី​អង់គ្លេស​កាលពី​ថ្ងៃ​៧​ធ្នូ​និង​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​។​នៅ​ថ្ងៃ​១១​ធ្នូ គាត់​ក្តៅខ្លួន​និង​ក្អក​និង​ត្រូវបាន​ពិនិត្យឃើញ​ថា​រលាក​សួត​ដោយសារកូ​វីដ​១៩​។​ស្ថានភាព​របស់​គាត់​ចេះតែ​ធ្ងន់​​ធ្ង​រនិង​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​ ​អ្នក​ស្លាប់​ម្នាក់​ទៀត​ជា​ពលករ​ថៃ​អាយុ​៥៣​ឆ្នាំ​ដែល​កើត​ទឹកនោមផ្អែម​ផងដែរ​។​បុរស​នេះ​បាន​ធ្វើដំណើរ​ទៅ​៣​ខេត្ត​តាម​រថយន្ត​ឯកជន​របស់​គាត់ មុន​ក្តៅខ្លួន...

​កម្ពុជា គ្រោង​បញ្ជូន​កង​យោធា​មួក​ខៀវ ជាង ៣០០ នាក់ ទៅ​បេសកកម្ម​អង្គការសហប្រជាជាតិ​

​ដោយៈ យោធិន / កំពង់ស្ពឺៈ ប្រសិនបើ​គ្មាន​សភាពការណ៍​អ្វី ប្រែប្រួល​ទេនោះ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ ប្រមាណ​ជាង ៣០០ នាក់ ទៅកាន់​តំបន់​បេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នា​ដំណាច់​ខែមករា...