ព័ត៌មានសំខាន់ៗ

សហរដ្ឋ​អាម៉េរិក​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន ១០០ លាន​នាក់​ហើយ ខណៈ​អឺរ៉ុប​កំពុង​គាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​បាន​ទទួល​ផល​ផ្លែផ្កា​កាលពី​ថ្ងៃ​សុក្រ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវី​ដ​១៩ ខណៈ​ខ្លួន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន ១០០ លាន​នាក់ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​នៅ​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ថ្មីៗ​និង​អាម៉េរិក​ខាងត្បូង​កំពុងធ្វើការ​រឹតបន្តឹង​នៅ​ចំពោះមុខ​ការឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៅ​ប្រេ​ស៊ីល​។​ ​សហរដ្ឋ​អាម៉េរិក​បាន​រាយការណ៍​អំពី​កំណើន​ការងារ​និង​ការបន្ធូរបន្ថយ​បម្រាម​លើ​ការធ្វើដំណើរ ខណៈ​ខ្លួន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ពេញវ័យ​របស់​ខ្លួន​បាន​ពាក់កណ្តាល​យ៉ាងហោច​ណាស់​ម្នាក់​មួយ​ដូស ស្រប​ពេល​ប្រធានាធិបតី​ចូ បៃ​ដិន​ប្តេជ្ញា​ថា​នឹងចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​សឹង​គ្រប់គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​។​ ​ក្រសួង​ការងារ​និយាយថា នាំមុខ​ដោយ​ការ​រស់​ឡើង​វិញ​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​និង​បដិសណ្ឋារកិច្ច...

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Chelsea រំពឹង​ឈ្នះ​ងាយៗ Man City សុំ​សងសឹក Leicester ខណៈ Arsenal ស្វាគមន៍ Liverpool

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅ​តំបន់​អឺរ៉ុប មាន​ចាប់ពី​លី​ក​កំពូល​របស់​អង់គ្លេស​រហូតដល់​បារាំង​។​ថ្ងៃនេះ​យើង​សូម​លើកយក​៣​គូ​ធំៗ​​នៅ​ក្របខ័ណ្ឌ EPL មក​វិភាគ​ជូន​ដូចខាងក្រោម​៖ Chelsea vs West Brom ​តោ​ខៀវ Chelsea បាន​ក្លាយ​ជា​ក្រុម​ល្អ​ដាច់​គេ​មួយ​នៅក្នុង​ក្របខ័ណ្ឌ...

សិក្ខាកាមមួយក្រុមប្រារព្ធធ្វើសន្និសីទមួយដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃនៃសិល្បៈ

ភ្នំពែញ:សន្និសីទសិល្បៈវិបស៖ ”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នារបស់អ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះនឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ។ កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ...

ក្រសួងការបរទេសកម្ពុជាប្រតិកម្មចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្ស

ភ្នំពែញ: អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សំគាល់ជាមួយនឹងការព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២ ខែមេសានេះបានឲ្យដឹងថា ដោយគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគីនិងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត។...

សម្ដេចក្រឡាហោម ស ខេង : ត្រីមាសទី១ អត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សម្គាល់

ដោយ: មុនីរ័ត្ន/ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ...

ក្រសួងសុខាភិបាលប្រកាសករណីស្លាប់បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ភ្នំពេញៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលរស់នៅសង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង...

ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់...

ក្រសួងសុខាភិបាល ប្រកាសករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ដែលរស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី យប់...

គ​.​ជ​.​ប​. នឹង​ត្រៀម​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​នៅពេល​ខាងមុខ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ត្រៀម​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ក្នុង​អា​ទ្តិ​ទី​៥ នៅពេល​ខាងមុខនេះ​។ ការត្រៀម​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ ៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦...

ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ភ្នំពេញ​ឲ្យ​បាន ២០ ម៉ឹ​ន​នាក់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​ការណែនាំ​មួយ​ទៅកាន់​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​២០ ម៉ឺន​នាក់ ។​ ​នៅក្នុង​សារ​ជា​សម្លេង​ទៅកាន់​លោកស្រី ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាកសាំង​កូ​វីដ​១៩ និង លោក ឃួ​ង...