ព័ត៌មានសំខាន់ៗ

​ភ្លៀង​ច្រើន តែ​មិន​ចំ​អាង​ធ្វើឱ្យ​បញ្ហា​ប្រឈម​ខ្វះ​ប្រើ នៅ​វាលរេញ កាន់តែ​ខិតជិត​មកដល់

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ភ្លៀង​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ​តែ​មិនបាន​ធ្លាក់ចំ​អាងទឹក​ដែលជា​ប្រភពទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​នៅ​ប្រជុំ​វាលរេញ​នោះឡើយ​ធ្វើឱ្យ​បញ្ហា​ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់​កាន់តែ​ខិតជិត​មកដល់​ធ្វើឱ្យ​រដ្ឋបាលខេត្ត​និង​អ្នកពាក់ព័ន្ធ​រួមគ្នា​រក​វិធី​ជួយ​អន្តរាគមន៍​ដោយ​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​បុក​អណ្តូង​និង​ទាញយក​ទឹក​ពី​អាង​ជើងគោ​មក​ជំនួយ​នៅពេល​ខាងមុខនេះ​។​ ​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២ ៥​ខែមីនា​ថាៈ នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​មកហើយ​តែ​វា​មិនបាន​ធ្លាក់ចំ​អាងទឹក​ដែលជា​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​នៅ​ទីប្រជុំ​វាលរេញ ដែល​នៅសល់​ទឹក​សម្រាប់​ប្រើ​កាន់តែ​តិច ណាស់​ទៅហើយ​នោះឡើយ​។​ ​ប្រធាន​មន្ទីរ​ធនធានទឹក​ខាងលើ​បញ្ជាក់ថាៈ​នៅពេល​ទឹក​ក្នុង​អាង​សល់​កាន់តែ​តិច​លោក​អភិបាលខេត្ត​ព្រះសីហនុ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ឃុំ​សំ​រ៉ុង​និង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​(​ប្រជុំជន​វាលរេញ​)​ទាញយក​ទឹក​ពី​អាង​ជើងគោ​មក​ជំនួយ​ក្នុងពេល​ខ្វះ​ខាងមុខ​។​ទឹក​ដែល​ត្រូវ​ទាញ​យកមកប្រើ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា​១.០០០​ម៉ែត្រ​និង​មាន​កម្ពស់​ខុសគ្នា​ប្រមាណ​ជា​១៧​ម៉ែត្រ​ដោយ​ត្រូវ​ប្រើ​ម៉ាស៊ីន​បូម បញ្ជូន​តាម​ទុយោ​ទំហំ...

បិទ​បណ្តោះអាសន្ន​ទីតាំង​លក់​នំ​បញ្ចុក​ពេញនិយម​នៅ​ព្រះ​ដាក់ ដែល​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចូលទៅ​ញ៉ាំ​

ដោយៈ​បាយ័ន​/​សៀមរាបៈ នៅ​ថ្ងៃទី​២៥ ខែមីនា​នេះ អាជ្ញាធរ​បានសម្រេច​ហ៊ុមព័ទ្ធ​ការពារ​ទីតាំង​អ្នកលក់​នំ​បញ្ចុក​នៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី បន្ទាប់ពី​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ម្នាក់​ចូលទៅ​ញ៉ាំ​នំ​បញ្ចុក​កាលពី​ថ្ងៃទី​១៩ ខែមីនា​កន្លងទៅ​។​ បិទ​បណ្តោះអាសន្ន​ទីតាំង​លក់​នំ​បញ្ចុក​ពេញនិយម​នៅ​ព្រះ​ដាក់ ដែល​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចូលទៅ​ញ៉ាំ​(រូបថតសមត្ថកិច្ច) លោក​វរសេនីយ៍ឯក ឡុង សំណាង...

ដាក់ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​នៅ​មហាវិថី​ថ្មី​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ​

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ប្រភេទ​ព្រែក​ជា​ពីរ ចំនួន ១០០​បង្គោល នៅ​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ ដោយ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ ។​ ​មហាវិថី​ថ្មី​មួយ​ខ្សែ​នេះ​មាន​បណ្តោយ​ផ្លូវ​ជិត​៦​គីឡូម៉ែត្រ មាន​សួនច្បារ​កណ្តាល ចាប់ពី​ផ្លូវ លេខ​១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​) ស្រប​ប្រឡាយ​មេ​ខាងជើង...

​ក្រសួងកសិកម្ម​អះអាងថា​ករណី​បក្សី​ស្លាប់​នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ជំងឺផ្តាសាយបក្សី​ក្នុង​អនុ​ក្រុម A/H5N1

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សុំ​ផ្តល់​កិច្ចសហការ​អនុវត្ត​វិធាន​បច្ចេក ទេស​ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសា យ​បក្សី​ក្នុង​អនុ​ក្រុម AH5N1 នៅ​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡឺ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ពី​ក្រសួងបរិស្ថាន​។​ការសុំ​កិច្ចសហការ​ពី​ក្រសួងបរិស្ថាន​នាបេលនេះ​បន្ទាប់ពី មាន​សត្វ​ប្រមាណ​ជិត ​១ពាន់​ក្បាល​បាន​ស្លាប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី...

សម្តេច​ប្រមុខរដ្ឋស្តីទី ស្នើ​ឯកអគ្គរដ្ឋទូត​ថ្មី​សិង្ហ​បុរី ជួយ​ជំរុញ​ការធ្វើ​វិនិយោគ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​

ដោយៈ សុផល / ភ្នំពេញៈ ក្នុងជំនួប​សវនាការ​ជាមួយ លោកស្រី ធា​វ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ថ្មី...

ក្រសួងការបរទេសៈ កម្ពុជា​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​!

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​កុយ គួ​ង បាន​បញ្ជាក់ថា​កម្ពុជា​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ ផ្ទៃក្នុង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​។ កម្ពុជា​គោរព​នូវ​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ដូចជា​គោរព​គោលការណ៍ គ្រឹះ​ធម្មនុញ្ញ​របស់​អាស៊ាន​។ ប៉ុន្តែ​កម្ពុ​ជាមាន​ជំហរ​មួយ​គឺ​ស្របតាម​គោលការណ៍​រួម​របស់​អាស៊ាន​។ ការបញ្ជាក់​នេះ បានធ្វើ​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ នៅ​ទីស្តី​ការ​ក្រសួងការបរទេស​។​ រូបថតៈអ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា...

មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌រ​ម្លឹ​កឡើ​ង​វិញ​នូវ​វិធានការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ពិសេស​ការឆ្លងកាត់​ខេ​ត្ត​ចំនួន​បួន

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់ និង​ចៀស​ផុតពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វីដ​១៩ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ បាន​ក្រើនរម្លឹក​ដល់​សាធារណជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បង្ការ​ការពារ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ក្នុងអំឡុងពេល​ធ្វើដំណើរ និង​ឆ្លងកាត់​តំបន់​សំខាន់ៗ​ក្នុង​ខេត្ត​ចំនួន​៤ និង​ក្នុង​រាជធានី​ភ្នំពេញ​។​ ​លោក គឹម សន្តិភាព រដ្ឋលេខាធិការ...

អាវុធហត្ថ​ខេត្តតាកែវ ចាប់ខ្លួន​ជនសង្ស័យ ២ នាក់ ជាមួយ​ថ្នាំញៀន​ជិត ៦ គីឡូក្រាម

​ដោយៈ ស​រិ​ទ្ធ / តាកែវៈ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ចាប់ខ្លួន​ជនសង្ស័យ ២ នាក់ ដោយ​ម្នាក់​ចាប់បាន នៅ​ស្រុក​សំរោង ខេត្តតាកែវ...

ក្រសួងសុខាភិបាលៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៥៥​នាក់​និង ស្លាប់​ពីរ​នាក់​បន្ថែមទៀត​

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​នេះ​ថា​គេ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ៥៥​នាក់​ទៀត (​សហគមន៍​ទាំង ៥៥​នាក់​) និង​ជាសះស្បើយ​២៣​នាក់​។​ប៉ុន្តែ​ក៏មាន​អ្នក​បាត់​បង់ជីវិត​ចំនួន​ពីរ​នាក់​បន្ថែមទៀត​ដែរ​។​អ្នកស្លាប់​ទាំងពីរ នាក់​គឺជា​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ​និង​បុរស​ជនជាតិ​ចិន​អាយុ​៤៣​ឆ្នាំ​។​ ​គួរ​បញ្ជាក់ថា​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​៥៥​នាក់​នេះ​ក្នុងនោះ​នៅ​ភ្នំពេញ​ចំនួន​៥០​នាក់​, សៀមរាប​ម្នាក់​, ត្បូងឃ្មុំ ម្នាក់​, កណ្ដាល​ម្នាក់​, ព្រះសីហនុ ម្នាក់​និង​ខេត្តកំពង់ធំ​ម្នាក់​។​ ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៥...

លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញសម្រាប់អ្នកមានអាយុពី៦០ឆ្នាំ

​ភ្នំពេញៈ​ដើម្បី​សម្រួល​ដល់​ដំណើរ​ការចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​រដ្ឋបាល​រាជធានី​បានរៀបចំ​នួន​១៩​ទីតាំង ។​ក្នុងនោះ​ក៏មាន​ឈ្មោះ​ទីតាំង​និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​៕​ សូមអានលិខិត