ព័ត៌មានសំខាន់ៗ

នៅដែនជម្រកសត្វព្រៃលំផាត់មានកន្លែងបោះតង់មើលសត្វ

ដោយ: ជា សីហ:/ភ្នំពេញ: អង្គការអភិរក្សសត្វព្រៃមួយនៅកម្ពុជាបានអះអាងថានៅដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរីមានសេវាបំរើផ្នែកអេកូទេសចរណ៍។ ប្រភពដដែលបានបន្តទៀតថាបើភ្ញៀវទេសចរម្នាក់ៗដែលចាប់អារម្មណ៍និងអេកូទេសចរណ៍ ហើយអាចសម្របខ្លួននិងជីវភាពនៅក្នុងព្រៃអាចសាកល្បងនិងសេវាកម្មបោះតង់ ដើរព្រៃ នៅតំបន់សហគមន៍ការពារធម្មជាតិ-ដែនជម្រកសត្វព្រៃលំផាត់-ខេត្តរតនគិរីបាន។ ប្រភពដដែលបានបន្តទៀតថាសេវាកម្មទាំងនេះត្រូវបានផ្ដល់ជូនដោយសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ ៕\PC/srn

សម្តេច​តេ​ជោ បន្ត​ផ្តល់​ថវិកា​បន្ថែម ៦៥០ លាន​រៀល និង​សម្ភារ​មួយចំនួន ដល់​ខេត្ត​ជាប់​ព្រំដែន​ថៃ ចំនួន​៤ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​កូ​វីដ ១៩ មក​ផ្ទៃ​ក្នុងប្រទេស​

​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានសម្រេច​ឧបត្ថម្ភ ថវិកា​បន្ថែម សរុប​ចំនួន ៦៥០ លាន​រៀល...

ឃុំខ្លួនស្ត្រីម្នាក់ ឆបោកដែលមានទឹកប្រាក់ក្បែរលានដុល្លារ

ដោយៈសរិទ្ធ/ភ្នំពេញ ៖ស្រ្តីម្នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោក និង រំលោភលើទំនុកចិត្តដែលមានទឹកប្រាក់ប្រមាណជិត ៨០ ម៉ឺន ដុល្លារ រឿងលក់ ផលិតផល សំអាង ខ្យល់ទៅ ឲ្យ តំណាងចែកចាយ ចំនួន ១២ នាក់ បានត្រូវ សាលាដំបូង រាជធានី ភ្នំពេញសមរេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀល ថ្ងៃ ទី ១ ខែមករា ម្សិលមិញ។ ស្ដ្រី រូបនេះឈ្មោះ ណើ ចាន់ ត្រា អាយុ ៣១ ឆ្នាំ ត្រូវ បានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃ ទី ២៧ ធ្នូ ២០២០ តាម ដីកាបញ្ជាឲ្យចូលខ្លួន របស់លោក គុជ គឹម ឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះ ទាំង១២នាក់ ដែល មានទឹកប្រាក់សរុបក្នុងអំពើឆបោកនេះត្រូវបានក្រុមជនរងគ្រោះអះអាងថាចំនួន ៧៦១ ៤៦៤ ដុល្លារ ។ ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹងដាក់ជូន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌឲ្យដឹងថា អំឡុងឆ្នាំ ២០២០ នៅ ចំណុច បុរីពិភពថ្មី កួរស្រូវ ២ស្ថិត ក្នុងសង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ ស្រ្តីឈ្មោះ ណើ ចាន់ ត្រា និង ប្តី ឈ្មោះ ម៉េត បានមកទាក់ទង ពួកខ្លួន ដោយ ប្រាប់ថា មានផលិតផល គ្រឿងសំអាង ម៉ាកCTM ប្រេន របស់អ្នកស្រី ទ្រី ដាណា សម្រាប់ចែកចាយ មក ឲ្យពួក ខ្លួនលក់បន្ដ ដែលអាចរកផល ចំណេញ បានខ្ពស់ ។ក្រោយ មក ឈ្មោះ ណើ ចាន់ ត្រា និង ប្តីបាន បញ្ជាក់ ប្រាប់ ជន រង គ្រោះ ទាំង ១២ នាក់ ថា បើចង់ ទទួល សិទ្ធិ លក់ បន្ដ ត្រូវ ទិញ ផ លិ ផល នេះ ជា កញ្ចប់ ក្នុង តម្លៃ ផ្សេង ៗ គ្នា ។ ដោយការជឿជាក់ ជនរងគ្រោះ ទាំង ១២នាក់ បានប្រគល់ ប្រាក់ចំនួនផ្សេងៗ គ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ ត្រា និងប្តី សរុបជា ប្រាក់ចំនួន ៧៦១,៤៦៤ ដុល្លារ ។ ក្រោយ ទទួលប្រាក់ ពីជនរងគ្រោះ ទាំង១២នាក់ រួចហើយ ឈ្មោះ ណើ ចាន់ ត្រា និងប្តី មិនមាន ផលិតផល ផ្គត់ផ្គង់ គ្រឿងសំអាង ម៉ាក CTM ឲ្យ មកដើមបណ្ដឹងទាំង ១២នាក់ គ្រប់គ្រាន់នោះទេ ។ បន្ទាប់មកឈ្មោះ ណើ ចាន់ ត្រា និង ប្តី បាន គេចវេស មិន ទទួលខុសត្រូវ នូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់ ។ ក្រោយ ចាប់ខ្លួន និង សួរនាំ សមត្ថកិច្ចជំនាញរកឃើញ ថា ជន ឈ្មោះ ម៉េ ត បានជាប្តីមិនពាក់ព័ន្ធ ក្នុងករណី នេះទេពោល គឺ មានតែឈ្មោះ ណើ ចាន់ ត្រាជាប្រពន្ធ តែម្នាក់ឯងតែប៉ុណ្ណោះ ៕សរន  

នៅ​មណ្ឌលគិរី​ត្រជាក់​ចុះ​ដល់​១៥​អង្សា​សេ​ និង​មាន​ខ្យល់​ខ្លាំង​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ អាកាសធាតុ​ត្រជាក់​ក្នុង​ខេត្ត​ជាច្រើន​បាន​ចុះ​ដល់​រង្វង់​១៥​អង្សា​សេ​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ តែ​សីតុណ្ហភាព នឹង​ចាប់ផ្តើម​ងើបឡើង​វិញ បន្តិច​ម្តងៗ​នៅ​ថ្ងៃទី​៣ ខែមករា ហើយ​ស្ថានភាព​ត្រជាក់​បែបនេះ នៅ​កើតមាន​ពីរ​-​បី​ដង​ទៀត​ក្នុង​រដូវរំហើយ​ឆ្នាំ​២០២០-២០២១​នេះ​។​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង...

លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍ Leeds កាំភ្លើង​ធំ​រំពឹង​បន្ត​ឈ្នះ​ទៀត ខណៈ​ថ្ងៃអាទិត្យ Chelsea ទទួល Man City

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​តំបន់​អឺរ៉ុប​ចុង​សប្តាហ៍​បាន​ចូល​មក​ដល់​ទៀតហើយ ដោយ​មាន​ការប្រកួត​នៅ​អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។ ​នៅ​អង់គ្លេស ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹង​បើកទ្វារ​ផ្ទះ​ទទួលភ្ញៀវ Leeds រីឯ​ក្រុម​កាំភ្លើង​ធំ...

សមាជិកព្រឹទ្ធសភា បណ្ឌិត ម៉ុង ប្ញទ្ធី សាងសង់ផ្លូវ ក្រាលកៅស៊ូ ជាង៥គីឡូម៉ែត្រជូនប្រជាជននៅស្រុកសំរោងទង

ដោយ :សុផល/កំពង់ស្ពឺ:បណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)  នាព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០២១បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST)...

នគរបាល ដកហូត​បានតែ​វត្ថុតាង​ថ្នាំញៀន ជិត ១​គ​.​ក្រ និង​អ្នកប្រើប្រាស់ ៦​នាក់​, តែ​មុខសញ្ញា​ជួញដូរ រត់គេចខ្លួន​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ បានចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន រយៈពេល ២​ថ្ងៃ លើ ២...

ស្លាប់​២ និង​ឆ្លង​២៧៩​នាក់​បន្ថែម​នៅ​ថៃ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ថៃ​នៅ​ថ្ងៃ​០១​មករា ឆ្នាំ​២០២១​នេះ បាន​រាយការណ៍​មនុស្ស​ស្លាប់​២​នាក់​ដោយសារ​ជំងឺ​កូវី​ដ​១៩ និង​២៧៩​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ចំ​ពេល​មាន​ការព្រួយបារម្ភ​ថា​និន្នាការ​​នេះ​នឹង​នៅ​បន្ត​ដោយសារ​មនុស្ស​រាប់​ម៉ឺន​រាប់សែន​នាក់​ធ្វើដំណើរ​ក្នុងអំឡុងពេល​ឈប់សម្រាក​ចូលឆ្នាំ​សកល​នេះ​។​ ​តួលេខ​ថ្មី​នេះ​នាំអោយ​ថៃ​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​កើន​ដល់​៦៣​នាក់​និង​ឆ្លង​៧.១៦៣​នាក់ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​សភាពការណ៍​កូវី​ដ​១៩​ថៃ​។​ ​មជ្ឈមណ្ឌល​នេះ​បាន​និយាយថា អ្នកស្លាប់​ថ្មី​ជា​បុរស​អាយុ​៤៤​ឆ្នាំ​ដែល​បាន​ទៅ​ចូលភោ​ជ្ជនី​យដ្ឋា​ន​មួយ​នៅ​បាងកក និង​បុរស​អាយុ​៧០​ឆ្នាំ​ដែល​បាន​ចូល​ពី​មី​យ៉ាន់​ម៉ា​មក​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​កាល​​ពី​ថ្ងៃ​អង្គារ​។​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​២៧៩​នាក់ មាន​២៥៧​នាក់​ឆ្លង​ក្នុងស្រុក រួម​មាន​អ្នក​ឆ្លង​ពី​ការផ្ទុះកូ​វីដ​១៩​ជា​កញ្ចុំ​នៅ​សាមុត សា​ខន​ចំនួន​៣​នាក់...

ខេត្តកែបកំពុងតែទទួលភ្ញៀវទេសចរនៅក្នុងស្រុក

ដោយ: ជាសីហៈ យោងទៅតាមតួលេខដែលផ្សព្វផ្សាយដោយមន្ទីរព័ត៌មានខេត្តកែបបានឲ្យដឹងថា នៅក្នុងឱកាសដែលប្រជាពលរដ្ឋកំពុងតែឈប់សម្រាកបុណ្យឆ្លងឆ្នាំខេត្តកែបកំពុងតែទទួលភ្ញៀវទេសចរបង្គួរ។ ប្រភពដដែលបានបន្តទៀតថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកសំរាកកំសាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០ឈានចូលឆ្នាំ២០២១ ពេលយប់ថ្ងៃទី៣១/១២/២០២០   មានចំនួន ៥១.១៦៨នាក់ក្នុងនោះភ្ញៀវជាតិ ៥០.៩៦៨ នាក់ និងភ្ញៀវអន្តរជាតិនៅកម្ពុជា ២០០...

វត្តភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះធ្វើពិធីកាត់គ្រោះឆ្នាំចាស់ និង លើករាសីឆ្នាំថ្មីឆ្នាំសកល២០២១

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:ព្រះគ្រូចៅអធិការ ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានស្រុះស្រួល មូលមតិគ្នាធ្វើពិធីកាត់គ្រោះឆ្នាំចាស់២០២០ និង លើករាសីរាសីឆ្នាំថ្មីឆ្នាំសកល២០២១ ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ រហូតដល់ម៉ោងសូន្យចូលថ្ងៃទី១ខែមករាឆ្នាំ២០២១ ។ អ្នករៀបចំម្នាក់បានឲ្យដឹងថា...