ព័ត៌មានសំខាន់ៗ

ក្រសួងសុខាភិបាលប្រកាសៈរកឃើញអ្នកឆ្លងថ្មី៤១៥នាក់ទៀត ,ជាសះស្បើយ៧៤៥នាក់ និងស្លាប់ ៥នាក់

ភ្នំពេញៈក្រសួងសុខាភិបាលនៅថ្ងៃនេះបានជូនព័ត៌មានថាបានរកឃើញអ្នកឆ្លងថ្មី៤១៥នាក់ទៀត,ជាសះស្បើយ៧៤៥នាក់ និងស្លាប់ ៥នាក់។ក្នុងនេះករណីឆ្លងសហគមន៍ ៤១១ នាក់និង អ្នកដំណើរពីបរទេសបួន នាក់។គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភាកម្ពុជាមាន អ្នកឆ្លងសរុប ២៣.៦៩៧នាក់ អ្នកជាសះស្បើយ១៥.៧០០ នាក់និងអ្នកស្លាប់ ១៦៤ នាក់។...

អាជ្ញាធរ បង្ហាញ​តួលេខ​អ្នកជំងឺ​កូ​វីដ​១៩ ខេត្តកំពង់ចាម បាន​ហក់​ឡើងដល់​ជាង ៣០០ នាក់​

ដោយ​: គង់​ហេង / កំពង់ចាម​: តួលេខ​អ្នកជំងឺ​កូ​វីដ ១៩ នៅ​ខេត្តកំពង់ចាម​សម្រាប់ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ​: គឺ​បាន​ហក់​ឡើង​ចំនួន ៣០៧ នាក់​ជា​តួលេខ ដែល​ខ្ពស់...

សុន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​សន្និសីទ​អន្តរជាតិ លើក​ទី​២៦ ស្តីពី​អនាគត របស់​អាស៊ី ក្រោម​ប្រធានបទ ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ តួនាទី​របស់​អាស៊ី ក្នុងការ​ស្តារ​ពិភពលោក​ឡើងវិញ​

ភ្នំពេញៈ សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ លើក​ទី​២៦ ស្តីពី​អនាគត របស់​អាស៊ី ក្រោម​ប្រធានបទ ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ តួនាទី​របស់​អាស៊ី...

រដ្ឋសភា ប្រជុំ​ត្រៀម​មហាសន្និបាត អាយ​ប៉ា លើក​ទី​៤២ និង​ការងារ​ត្រៀម មហាសន្និបាត អាយ​ប៉ា លើក​ទី​៤៣

ដោយៈ សុផល / ភ្នំពេញ​៖ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​ពី​ត្រៀម លក្ខណៈ រៀបចំ​មហាសន្និបាត អាយ​ប៉ា លើក​ទី​៤២ និង​ការងារ​ត្រៀម​មហាសន្និបាត អាយ​ប៉ា លើក​ទី​៤៣ កាលពី​ព្រឹក​ថ្ងៃទី​២០...

សម្តេច ហេង សំរិន ៖ «​ទិវា​ជាតិ​នៃ​ការចងចាំ​» យើង​ចងចាំ​ឧក្រិដ្ឋកម្ម របប​ប៉ុលពត និង​នាំគ្នា​ថែរក្សា សន្តិភាព​

​ដោយៈ សុផល / ភ្នំពេញ​៖ ថ្ងៃនេះ​ជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ២០​ឧសភា ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា គ្រប់ៗ​រូប បាន​ចងចាំ និង​មិនអាច​បំភ្លេច​បានឡើយ នូវ​របប​ប្រល័យ ពូជសាសន៍ ប៉ុលពត ៣​ឆ្នាំ...

លោក ហ៊ុន ម៉ានីៈទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់

ភ្នំពេញៈលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានរំលឹកថា “ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ …”។ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២០ខែឧសភាបានសរសេរថា”ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នាចូលរួមស្មឹងស្មាធនិងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។ទោះបីជាយើងមិនរស់ក្នុងអតីតកាលយើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ”។ លោកបានបន្តថា ការចងចាំរបស់យើងក្នុងពេលនេះគឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗក្នុងការទប់ស្កាត់មិនឱ្យ...

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី

ភ្នំពេញៈដោយសារអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត បានធ្វើឱ្យប្រាសាទដ៏អស្ចារ្យមួយ នេះទទួលរងនូវការខូចខាតនិងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ដើម្បីសង្រ្គោះប្រាសាទនេះឱ្យរួចផុតពីគ្រោះថ្នាក់អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទល់ទ្រនៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។ បច្ចុប្បន្ននេះក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងបន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង ។ បើតាមការបញ្ជាក់របស់លោក សារ៉ាយ គឹមហួលជាមន្រ្តីបច្ចេកទេសនិងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្ស ប្រាសាទបន្ទាយស្រីបានឱ្យដឹងថា៖ ផ្លូវចូលប្រាសាទពីខាងកើតនេះមានប្រវែង៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។...

ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ ​និង​ការទទួលខុសត្រូវ​ក្នុងការ​ការពារ​

ដោយៈ​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈ២០ ឧសភា ២០២១ៈ​បុព្វកថា​នៃ​អនុសញ្ញា​ស្តីពី​ការបង្ការ​និង​ការផ្ដន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍​បានចែង​ថា​“​អំពើ​ប្រល័យពូជសាសន៍ គឺជា​ឧក្រិដ្ឋកម្ម​មួយ​ដែល​ស្ថិតនៅក្រោម​ច្បាប់​អន្តរជាតិ​” ប៉ុន្តែ​ចាប់តាំងពី អនុសញ្ញា ប្រល័យពូជសាសន៍​ត្រូវ​បានផ្តល់​សច្ចាប័ន​ក្នុង​ឆ្នាំ​១៩៤៩​មក តើ​មាន​អំពើ​ប្រល័យពូជសាសន៍​ប៉ុន្មាន​ហើយ​ដែល​បាន​កើតឡើង​? តើ​អំពើ​ប្រល័យពូជសាសន៍ ចំនួន​ប៉ុន្មាន​ករណី​ត្រូវបាន​កាត់ទោស​តាមច្បាប់​ជាតិ​ឬ​អន្តរជាតិ​? ចាប់តាំងពី​ឆ្នាំ​១៩៤៩​មាន​អំពើ​ប្រល័យពូជសាសន៍​ចំនួន​៣​តែប៉ុណ្ណោះ​(​ប្រទេស​កម្ពុជា បូ​ស្នៀ និងរ​វ៉ាន់ដា​)...

សម្តេច​តេ​ជោ ហ៊ុន សែន “​ជា​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា “!

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅក្នុង​ឱកាស​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ឆ្នាំនេះ​សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​ការពារ​សន្តិភាព​ឱ្យ​គង់វង្ស ដើម្បី​កុំអោយ​របប​វាលពិឃាត​វិលត្រឡប់​មកវិញ ។​ ​តាមរយៈ​បណ្តាញ​សង្គម Facebook ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ២០...

បញ្ចប់ការបីទផ្សារម៉ាឡៃភូមិវាលហាត់ឃំុ/ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩

ដោយ:ប.ជ័យ / បន្ទាយមានជ័យ :បញ្ចប់ការបីទផ្សារម៉ាឡៃភូមិវាលហាត់ឃុំ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ។ នេៈបើយោងសេចក្តីសម្រេចលេខ១៥០/២១ សសរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទីី១៩ខែឧសភាឆ្នាំ២០២១ ។ ពោលគឺផ្សារនេះបានបិទកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០២១...