ខ្មែរក្រហម

​របាយការណ៍​វេទិកា​ថ្នាក់រៀន​ស្តីពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​

ដោយ​៖ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​សេចក្តី​ផ្តើម​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ បានធ្វើ​វេទិកា​ថ្នាក់រៀន​លើក​ទី​៤៤ ក្រោម​ប្រធានបទ «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​។...

រូបថត​១០០​សន្លឹក​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ត្រូវបាន​ដាក់តាំង​បង្ហាញ​

​ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែលមាន​រយៈពេល​២៨​ឆ្នាំ (​ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៩៨) ត្រូវបាន​ដាក់តាំង​បង្ហាញ​ដល់​អ្នកចូលរួម និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​អំឡុងពេល​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ដែលមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​៧-៩ ខែកុម្ភៈ...

ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​

​ដោយៈ​សុភ​ក្ត្រ ភា​ណា​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង គឺជា​ការផ្តួចផ្តើម​កាល​ពី​ពីរ​ឆ្នាំមុន​។ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានប្រសាសន៍ថា «​ផ្លូវ​ទៅកាន់​សន្តិភាព​មួយ​គឺ​ពិតជា​ឆ្ងាយ​, ថ្មើរជើង​ទៅកាន់​ប្រវត្តិសាស្ត្រ​មួយ​គឺ​ពិតជា​អន្លង់​អ​ន្លោ​ច ប្រសិនបើ​យើង​មិន​ដើរ​ជាមួយគ្នា​»​។​ ​ស្រុក​អន្លង់វែង ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០...

របាយការណ៍​វេទិកា​ថ្នាក់រៀន​ស្តីពី​ «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ១៩៧៥ ដល់ ១៩៧៩» ​នៅ​វិទ្យាល័យ​បាភ្នំ

​ដោយ ៖ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ ​វិទ្យាល័យ បាភ្នំ មាន​អាយុកាល​៦០​ឆ្នាំ​គត់ បើ​គិត​ត្រឹម​ឆ្នាំ​២០១៩​។ ក្នុង​រយៈពេល​៦០​ឆ្នាំនេះ វិទ្យាល័យ​បាភ្នំ មាន​ប្រវត្តិ​ឆ្លងកាត់​សម័យកាល​សំខាន់ៗ​មួយចំនួន​រាប់​ចាប់តាំងពី​ក្រោយ​ភ្លាមៗ​នៃ​ការទទួលបាន​ឯករាជភាព​លើ​អាណានិគម​បារាំង​។ វិទ្យាល័យ​បាភ្នំ មាន​ទីតាំង​ធំ​ទូលាយ មាន​អគារ​ចាស់ៗ​ដែលជា​សំណង់​ដែលមាន​អាយុកាល​យូរ​ឆ្នាំ...

«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​មាស សារិនៈ លេខាធិការ​

ដោយ​: ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​ ​ ​នៅពេលដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​ចូលចិត្ត​កីឡា​ដូចជា កីឡា​បាល់ បោះ​។ ឪពុក​របស់ខ្ញុំ​បាន​គាំទ្រ​នៃ​ការស្រឡាញ់​កីឡា​របស់ខ្ញុំ ហើយ​នាពេល​មួយ ខ្ញុំ​បានជា​ប់​ចំណាត់ថ្នាក់​ជា​អ្នកលេង​បាល់បោះ​ស្រី​ឆ្នើម​លំដាប់ថ្នាក់​ទី​២ នៅក្នុង​ប្រទេស​។...

រឿងរ៉ាវ​នៃ​ការដាក់​ឈ្មោះ ឃុំ​ផាន់​ញើ​ម​

ដោយៈ​ហូ ថុ​នា​/ភ្នំពេញៈឃុំ​ផាន់​ញើ​ម គឺជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​ប្រាំពីរ​នៃ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។ ឃុំ​នេះ​គ្របដណ្តប់​ចំនួន​ប្រាំបី​ភូមិ រួមមាន ភូមិ​ត្រពាំង​ក្នុង ភូមិ​ស្រម៉ ភូមិ​ផ្តៀក ភូមិ​ព្រៃ​ម្រ៉ី ភូមិ​ក្រញូង ភូមិ​ព្រ​ហ៊ូ​ត ភូមិ​ស្មោញ និង​ភូមិ​សុ​ជុល ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​។...

​វេទិកា​ថ្នាក់រៀន​ស្ដីអំពី សារសំខាន់​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥-១៩៧៩ នៅ​សាលា​អនុវិទ្យាល័យ ហ៊ុន សែន ថ្មដា​

​ដោយៈ​រី លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​ភ្នំពេញៈ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ផ្សះផ្សា​វាលវែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​ថ្នាក់រៀន​លើក​ទី​៤ ស្តីពី​សារសំខាន់ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​សិស្សានុសិស្ស​នៃ​សាលា​អនុវិទ្យាល័យ ហ៊ុន សែន ថ្មដា​។ វេទិកា​ថ្នាក់រៀន...

ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ព្រះរាជ​ប្រទាន​លិខិត​សរសើរ​ជូន​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចំនួន​១៦​រូប​

ដោយ​: សោម ប៊ុនថន បុគ្គលិក​មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ប្រោស​ព្រះរាជ​ប្រទាន​លិខិត​សរសើរ​ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចំនួន​១៦​រូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​បម្រើ​ដល់​បុព្វហេតុ​នៃ​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​។​ ​ទូល​តប​ទៅនឹង​ព្រះរាជ​លិខិត​ខាងលើ...

អ្នកស្រាវជ្រាវ​និង​និស្សិត​បរទេស​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ដោយៈ​អ៊ុន សុដាវី​/​ភ្នំពេញៈ​ក្នុងអំឡុង​សតវត្សរ៍​ទី​២០ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម ដែលជា​របប​ដ៏​ឃោរឃៅ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ របប​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជាង​ពីរលាន​នាក់ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​ត្រឹមតែ​រយៈពេល​ប្រហែល​៤៤​ខែ​ប៉ុណ្ណោះ​។ ​រហូតមកដល់​សព្វថ្ងៃ របប​ខ្មែរក្រហម​បាន​កន្លងផុត​អស់​រយៈពេល​៤១​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រធានបទ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅតែមាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា និង​សកលលោក​ទាំងមូល​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​អូស្ត្រាលី និង​និស្សិត​មកពី Trinity...

​វេទិកា​ស្តីពី «​សិទ្ធិ​ស្ដ្រី​» នៅ​ភូមិ​គោក​សំព័រ​ ​ក្នុងស្រុក​អន្លង់វែង​

ដោយៈ​សួត វិចិត្រ​/ ​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្កើត​វេទិកា​ស្ដីពី «​សិទ្ធិ​ស្ដ្រី​» នៅក្នុង​ភូមិ​គោក​សំព័រ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែលមាន​ប្រជាជន​ចូលរួម​សរុប​ចំនួន​២០​នាក់​។ វេទិកា​ស្តីពី​សិទ្ធិ​ស្ដ្រី​នេះ...