ខ្មែរក្រហម

គ្រាន់តែ​ហូប​ផ្លែ​ត្របែក ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ស្ទើរ​ស្លាប់​

​ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​ ​ផ្លែ​ត្របែក​ ​ដើម​ត្របែក​បាន​ដុះ​ស្ទើ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​អាច​បេះ​ផ្លែ​វា​ហូប​បាន​គ្រប់ពេល​។ កន្លងផុត​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ទៅហើយ ដែល​ខ្ញុំ​បាន​ភ្លក់​រសជាតិ​ផ្លែ​ត្របែក​ខ្ចី​ពណ៌​ខៀវស្រងាត់​មួយ​ផ្លែ​។ ត្របែក​នោះ​មាន​ដើម​ដុះ​នៅលើ​ភ្លឺស្រែ តាម​បណ្តោយ​ផ្លូវ​ដែល​ខ្ញុំ​ដើរ​ត្រឡប់​មកពី​វាលស្រែ​វិញ​។ នៅពេលនោះ មាន​កុមារ​ជាច្រើន​បាន​ដើរ​នៅតាម​បណ្តោយ​ផ្លូវ​យ៉ាង​ប្រញាប់ប្រញាល់​ហាក់បីដូចជា​កំពុង​សំដៅ​ទៅរក​អ្វីមួយ​បន្ទាប់ពី​បាន​បំពេញការងារ​នៅតាម​វាលស្រែ​ពេញ​មួយ​ព្រឹក​។ ខ្ញុំ​សង្កេតឃើញ​គ្មាន​រណា​ម្នាក់​ចាប់អារម្មណ៍​នឹង​ដើម​ត្របែក​នៅតាម​ផ្លូវ​ដើរ​នោះទេ​។ ពេល​ខ្ញុំ​ដើរមក​ដល់​ដើម​ត្របែក...

“​បណ្ណាល័យ​សម្តេចម៉ែ​” គឺជា​ឃ្លាំង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ ដែល​មិនអាច​កាត់ថ្លៃ​បាន​

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​“​ថ្ងៃនេះ ខ្ញុំ ហ៊ុល ថុ​ន​ណាក់ និង​ប្អូនប្រុស លឹម ជ័យ​ទ​ត្ត មាន​សេចក្តីសោមនស្ស​រីករាយ ដែល​លោកពូ ឆាំង យុ និង​លោក​បណ្ឌិត ហូ​លី​យ៉ូ បានផ្តល់​កិត្តិយស​ឲ្យ​យើងខ្ញុំ​ទាំងពីរ​រូប​មក​ទស្សនា “​បណ្ណាល័យ​សម្តេចម៉ែ​”...

ភូមិ​អ​ញ្ឆ​ញ ឬ ភូមិ​កោះ​ថ្ម ក្នុង​របប​ខ្មែរក្រហម​

​ដោយៈ គាត ស្រី​ឡែ​ន បុគ្គ​លិ​កមជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/កំពង់ចាមៈ​ភូមិ​អ​ញ្ឆ​ញ ឬ ភូមិ​កោះ​ថ្ម ស្ថិតនៅក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ អ្នកភូមិ​អ​ញ្ឆ​ញ​ភាគច្រើន​មាន​ដើមកំណើត​ជា​ជនជាតិភាគតិច​ស្ទៀង និង​មាន​ជំនឿ​លើ​ការ​បន់ស្រន​អារក្ស​និង​អ្នកតា​។ នៅពេល​មាន​ជួប​គ្រោះអាសន្ន​ដូចជា​មាន​ជំងឺ​ព្យាបាល​មិនជា​ឬ​បាត់​របស់ទ្រព្យ​អ្នកភូមិ​តែងតែ​នាំគ្នា​ទៅ​បញ្ជាន់អារក្ស​ឬ​បន់ស្រន់​សូម​ជំនួយ​ពី​អ្នកតា​សូម​ឲ្យ​ជា​សះ​ពី​ជំងឺ​ត​ម្តា​ត់​ឬ​បាន​រកឃើញ​របស់ទ្រព្យ​ដែល​បាត់បង់​នោះ​ផង​។​នៅពេលដែល​ការ​បន់ស្រន់​បានសម្រេច​ដូច​បំណង អ្នកភូមិ​តែងតែ​យក...

“​បណ្ណាល័យ​សម្តេចម៉ែ​” គាំទ្រ​និង​លើកកម្ពស់​តួនាទី​ស្ត្រី​នៅក្នុង​សង្គម​

ដោយៈ​ផាត សុ​និ​តា​/​ភ្នំពេញៈ​លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។​ថ្វីបើ​អាកាសធាតុ​មិន​អំណោយផល​ដោយមាន​ភ្លៀង​ធ្លាក់​ជន់​ជោរ​និង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក៏​លោកស្រី​ឯកអគ្គរដ្ឋទូត​នៅតែ​បំពេញ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​បង្ហាញ​អំពី​ការទទួលស្គាល់​និង​គាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​”​។​ ​ ​សាធារណរដ្ឋ​តួ​ក​គី ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង​១២ នៅ​តំបន់​មជ្ឈិមបូព៌ា​។​មជ្ឈិមបូព៌ា​គឺជា​តំបន់ មួយ​ដែល​ពោ​ពេញ​ទៅដោយ​ធនធានធម្មជាតិ​រ៉ែ​ប្រេងកាត​ដ៏​ស្តុកស្តម្ភ​ប៉ុន្តែ​រហូតមកដល់​សព្វថ្ងៃ​នេះ​មជ្ឈិមបូព៌ា​មានទំនាស់​ប្រឈមមុខ​ដាក់គ្នា​ឥតឈប់ឈរ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ក្រៅ​តំបន់​។​នៅក្នុង​នោះ​រួមមាន​បញ្ហា​ចម្រុះ​ជាតិ​សាសន៍​ដែល​បណ្តាល​ឲ្យ​កើតសង្គ្រាម​,​ជម្លោះសាសនា​,​បញ្ហា​ផ្ទៃក្នុង​ប្រទេស​និង​បញ្ហា​គោលនយោបាយ​របស់​ប្រទេស​មហាអំណាច​ប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​។...

ប្រតិភូ​ស្ត្រី​ចំនួន​១២​រូបតំណាង​ឲ្យ​ក្រសួងការបរទេស​អញ្ជើញ​ទស្សនកិច្ច​”​បណ្ណាល័យ​សម្តេចម៉ែ​”

ដោយៈ​ផាត ចាន់សុនិតា​/​ភ្នំពេញៈ​ប្រតិភូ​ស្ត្រី​ចំនួន​១២​រូបតំណាង​ឲ្យ​ក្រសួងការបរទេស​​​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​៥​ខែតុលា​បានធ្វើ​ទស្សនកិច្ច​មកកាន់​”​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​ទស្សនកិច្ច​នេះ​គឺជា​កិច្ច​ផ្តួចផ្តើម​របស់​សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​។​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រុម​ការងារ​របស់លោក បានទទួល​ស្វាគមន៍​ប្រតិភូ​កិត្តិយស​យ៉ាង​កក់ក្តៅ​។​ដំណើរ​ទស្សនកិច្ច​ចាប់ផ្តើម​ដោយ​ការរៀបរាប់​យ៉ាង​ពិស្តារ​អំពី​ពិព័រណ៍​នៃ​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​ជាតិខ្មែរ​, សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​រាជវង្សានុវង្ស ផ្តល់​ដោយ​លោក​ឯកអគ្គរាជទូត​ប​ណ្ឌិ​ត...

តើ​ឌុ​ច​នៅតែមាន​កំហុស​ដែរឬទេ​?

​ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-២១ ឈ្មោះ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ត្រូវបាន​ហៅ​ជាទូទៅ​ថា​សាលាក្តី​ខ្មែរក្រហម​ស្វែងរក​ឃើញថា មាន​កំហុស ក្រោម​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត «​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​»​។ ឌុ​ច...

«​ផេះផង់​ធូលី​»​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​តាំង ហៃ សាង ៖ អ្នក​បើកឡាន​ដឹកទំនិញ​

​ដោយ :​ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​ ​រៀបរាប់​ដោយ​ប្រពន្ធ​របស់គាត់​ឈ្មោះ សៅ យ៉​ន​ ​ ​​ខ្ញុំ​មិន​ធ្លាប់បាន​រៀនសូត្រ​នៅ​សាលា​ទេ ប៉ុន្តែ​ប្តី​របស់ខ្ញុំ ហៃ សាង គឺជា​គ្រូអក្សរ​សាស្ត្រ​ខ្មែរ​។...

​«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ចែម ហ៊ីង ៖ អ្នកបើកបរ​

​ដោយៈ​ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​ ប៊ុត លី ជា​ប្រពន្ធ​របស់ ឈិ​ម ហី​ង បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖ ​ ​នៅពេលដែល​ខ្ញុំ​នៅ​តូច ខ្ញុំ​មិនដែល​មានឱកាស​បាន​ចូលរៀន​ឡើយ​។ ប៉ុន្តែ​ប្អូនៗ​របស់ខ្ញុំ​បាន​ចូលរៀន​។...

«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ស៊ីវ សុខ​គា​៖ អ្នកបើក​តាក់ស៊ី​

ដោយៈ​ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​/ភ្នំពេញៈ ​ ​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​គឺជា​កូនកាត់​កម្ពុជា​-​ចិន ប៉ុន្តែ​យើង​មិនអាច​និយាយ​ភាសា​ចិន​បាន​នោះទេ​។ យើង​មិនដែល​បាន​ជួបគ្នា​រហូតដល់​ថ្ងៃ​មង្គលការ​របស់​យើង ទោះបី​យើង​គឺជា​បងប្អូន​ជីដូនមួយ​ដ៏​ល្អ​ម្នាក់​ក៏ដោយ​។ ឪពុកម្តាយ​របស់​យើង​បានរៀបចំ​មង្គលការ​ឲ្យ​យើង ហើយ​ក្នុងនាម​ខ្ញុំ​ជា​កូនប្រុស​របស់គាត់ ខ្ញុំ​មិនមាន​សេចក្តីក្លាហាន​ក្នុងការ​និយាយ​តវ៉ា​ទៅកាន់​ពួកគាត់​នោះទេ​។​ ​ពិធីមង្គលការ​របស់​យើង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាម​ទំនៀមទម្លាប់​ចិន...

«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លី យូ​ស៊ី​ប និង លី ស្មែ​លៈ អ្នកនេសាទ​

ដោយៈ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​/​ភ្នំពេញៈ​គង់ សារី​ហ្វា​ស ម្តាយ​របស់​ពួកគេ​បាន​រៀបរាប់ថា​៖​កាលពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​រស់នៅ​ជាមួយ​បងស្រី​របស់ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​លក់​នំ​នៅពេល​ទំនេរ​។ បុរស​ម្នាក់​ ​តែងតែ​មក​ទិញ​នំ​របស់ខ្ញុំ​ជា​ញឹកញាប់​។ ពេលខ្លះ​គាត់​បាន​ទិញ​នំ​គ្រប់មុខ​តែម្តង​។ ថ្ងៃមួយ គាត់​បាន​ស្នើសុំ​ចាស់ទុំ​ឲ្យ​ចូល​មកសុំ​ភ្ជាប់ពាក្យ​ស្តីដណ្តឹង​ខ្ញុំ​រៀបការ​។...