ខ្មែរក្រហម

ហ៊ីង ហោ​៖ តួ​សម្តែង​ក្នុង​កង​សិល្បៈ​ខ្មែរក្រហម​

ដោយៈ សួត វិចិត្រ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/​ភ្នំពេញៈ​ហ៊ីង ហោ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​រុន ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​។ ហោ បាន​និយាយ​រៀបរាប់​ពី​ជីវិត​ក្នុង​កងកុមារ និង​ការងារ​នៅក្នុង​កង​សិល្បៈ​ខ្មែរក្រហម​ថា «​កាលពី​ឆ្នាំ​១៩៧៣...

យោង គីម ចែករំលែក​បទពិសោធ​ន៍​ក្នុង​របប​ខ្មែរក្រហម​ក្នុងអំឡុងពេល​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​

​ដោយៈ រី លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញៈ​តាមរយៈ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កោះ​ថ្ម បាន​ចុះទៅ​សម្ភាសន៍​ជនជាតិភាគតិច​ស្ទៀង នៅក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ជាំ​តា​ម៉ៅ​, ឃុំ​ជាំ​ក្រវៀន និង​ឃុំ​ទ​ន្លូ​ង នៃ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម បានសម្រេច​ចិត្ត​ជ្រើសរើស​ឃុំ​ជាំ​តា​ម៉ៅ​មុនគេ​ដើម្បី​ធ្វើការ​សម្ភាសន៍​ជនជាតិភាគតិច​ស្ទៀង ក្នុង​ការធ្វើ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​។...

តួនាទី​គ្រូបង្រៀន សម្រាប់​ការផ្សះផ្សា​គ្រួសារ ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ ​និង​បង្កើត​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

ដោយៈ​ផេង​ពង្ស​រ៉ាស៊ី មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្រាប់ ឆ្នាំ​២០២១ ក្នុងការ​អនុវត្ត​គម្រោង​ស្តីពី​ការអប់រំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​ក្រសួងសុខាភិបាល ទាក់ទង​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ និង​ការការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​នេះ ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អនុវត្ត​គម្រោង​ស្តីពី...

ខ្មែរក្រហម​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ឈ្មោះ មហាចោរ​

ដោយ​: កែវ សុ​ភី មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​“​ពោត ស្ករស ក្ដាម បន្លែ​ផ្លែឈើ សូម្បីតែ​សំបុត្រ​របស់​អង្គការ​ហាម​មិន​ឲ្យ​បើក មើល​ក៏​ខ្ញុំ​លួច​ទាំងអស់​។ រាល់ថ្ងៃនេះ​អ្នកភូមិ​ស្គាល់​ខ្ញុំ​ដោយសារតែ​ប្រវត្តិ​ជា​ចោរ​របស់​អង្គការ និង​ហៅ​តៗ​គ្នា​មកដល់​សម័យនេះ​ថា យាយ​មហាចោរ​”​។ ​ ​ថ្ងៃទី​១៧ ខែកុម្ភៈ...

“​វេទិកា​ប្រ​វ​ត្ដិ​សាស្ដ្រ​គ្រួសារ​” ក្នុងស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ​

ដោយ​៖ សួត វិចិត្រ​/ភ្នំពេញៈ​”​វេទិកា​ប្រ​វ​ត្ដិ​សាស្ដ្រ​គ្រួសារ​” ត្រូវបាន​រៀបចំ​ឡើងជា​មួយ​នឹង​ប្រជាជន​៥៣​នាក់ (​ប្រុស​២១​នាក់ និង​ស្រី​៣២​នាក់​) ក្នុងស្រុក​អន្លង់វែង ចាប់ពី​ថ្ងៃទី​១៦ ដល់ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​វេទិកា​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)...

ចិន បឿនៈ អតីត​កងទ័ព​ដែល​បាន​រៀន​ជំនាញ​បើក​យន្តហោះ​ចម្បាំង​នៅ​ប្រទេស​ចិន​

​ដោយ រី លក្ខិណាៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​ ១-​ជីវិត​ពី​កុមារភាព​ ​ ​ខ្ញុំ​ឈ្មោះ ចិន បឿន អាយុ​៦៥​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ...

ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទ​ស្សន​កិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​”

ដោយៈ សុភ័ក្ត្រ ភា​ណា​/​ភ្នំពេញៈ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​១៥​រូប មក​ធ្វើ​ទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទ​ស្សន​កិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​”...

ពេទ្យ​នារី​ខ្មែរក្រហម​

ដោយៈ​សួត វិចិត្រ​/​ភ្នំពេញៈ​ឡាយ ណាត ភេទ​ស្រី អាយុ​៦១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ដំណាក់​សង្កែ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម​។ ណាត បាន​រៀបរាប់​ពីបទ​ពិសោធន៍​នៃ​ជីវិត​ជា​ពេទ្យ​នារី​ខ្មែរក្រហម​និង​ការមកដល់​តំបន់​អន្លង់វែង ដូចខាងក្រោម​៖ កង​នារី​ពេទ្យ​ក្មេងៗ​នៅក្នុង​របប​ខ្មែរក្រហម​កំពុង​ផលិត​ថ្នាំពេទ្យ​ដែល​ផ្សំ​ចេញ​រុក្ខជាតិ​។ ថ្នាំ​នេះ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ ហើយ​ដែល​ប្រជាជន​ហៅ​ឈ្មោះថា...

ឯកអគ្គរាជទូតអូស្ត្រាលីទស្សនកិច្ច អន្លង់វែង

ដោយ:សោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ:នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២១ លោក បាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅក្នុង ព្រះ រាជា ណា ចក្រ កម្ពុជា...

ឯកអគ្គរាជទូត​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ “​បណ្ណាល័យ​សម្តេចម៉ែ​”

ដោយៈ ផាត ចាន់​សុ​និ​តា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​ប្រទេស​ជប៉ុន ធ្លាប់ជា​ម្ចាស់ជំនួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លើ​ផ្នែក​សម្ភារ ការិយាល័យ និង​សន្តិសុខ​អគារ នៅមុន​ពេលដែល​មាន​តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​។​ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ដឹកនាំ​ក្រុមការងារ​របស់​លោ​ករួ​ម​មាន​លោក ម៉ូ​រី...