ដោយ៖ដេប៉ូ/ភ្នំពេញ៖ថ្ងៃបុណ្យចូលឆ្នាំថ្មីជនជាតិចិនតែងមានត្រណមផ្សេងៗតាំងពីបុរាណកាលមក។ក្រៅពីនេះជនជាតិចិនក៏តែងមានជំនឿថាការសម្អាតផ្ទះសម្បែងនិងការបោសសំរាមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះតែងនាំឱ្យជោគសំណាង ប្រាក់កាស ហូរធ្លាយចេញពីផ្ទះផងដែរ។ ខាងក្រោមនេះជាប្រការត្រណម១២យ៉ាងសំរាប់ហាមឃាត់ក្នុងពិធីបុណ្យចូលឆ្នាំ២០២០នេះ៖១,ហាមធ្វើការសម្អាតផ្ទះសម្បែងក្នុងថ្ងៃបុណ្យចូលឆ្នាំចិនជនជាតិចិនមានជំនឿថាការធ្វើសម្អាតផ្អះសម្បែងនិងចោលសំរាមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះជាការបោសយកជោគលាភប្រាក់កាសចេញពីផ្ទះ។ ដោយសារត្រណមបែបនេះហើយទើបជនជាតិចិនមានទម្លាប់ធ្វើការសម្អាតផ្តះសម្បែងមុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់។ក្នុងនេះមានទាំងការជួសជុលផ្ទះសម្បែងលាបថ្នាំថ្មីនិងធ្វើការសម្អាតផ្ទះឱ្យស្អាតបាតដើម្បីទទួលឆ្នាំថ្មីមកដល់ដែលគេជឿថានឹងនាំជោគសំណាងមកតាមនោះផងដែរ។ ២,ហាមកក់សក់ឬកាត់សក់ជនជាតិចិនមិននិយមចូលចិត្តកក់សក់ឬកាត់សក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីឬអ្នកខ្លះថែមទាំងមិនកក់សក់ចំនួន៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះទៀតផង។ទាំងនេះដោយសារថាពាក្យសក់គេមានជំនឿថានាំមកនូវជោគសំណាង។ម្ល៉ោះហើយទើបគេមានជំនឿថាបើមានការកាត់សក់ឬកក់សក់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនឹងនាំឱ្យបាត់បង់ជោគសំណាងទៅជាមួយ។ ៣,ហាមនិយាយអាសអាភាសនិងឈ្លោះទាស់ទែងគ្នាក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីជនជាតិចិនតែងផ្អាកនិយាយរឿងអាសអាភាសនិងក្រៅពីនេះគេក៏មានត្រណមមិននិយាយដល់រឿងមិនល្អក្នុងថ្ងៃនេះ។ដូចជាសេចក្តីស្លាប់ឬខ្មោចដោយសារថាការនិយាយរឿងមិនល្អក្នុងថ្ងៃនេះនឹងនាំជោគសំណាងអាក្រក់ពេញមួយឆ្នាំ។ ក្រៅពីនេះគេក៏មិននិយាយដល់លេខ៤ដោយសារថាលេខនេះក្នុងភាសាចិនបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យស្លាប់។ហេតុនេះគ្រប់គ្នាទើបចៀសវាងនិយាយពាក្យនេះណាស់។៤,ហាមបរិភោគបបសាមចូកនិងសាច់សត្វជនជាតិចិនតែងតែមិនបរិភោគបបរសាមចូកក្នុងពេលព្រឹកនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយសារគេមានជំនឿថាអ្នកក្រតែងបរិភោគបបរសាមចូកក្នុងពេលព្រឹក។ ហេតុនេះការបរិភោគបបរសាមចូកក្នុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនាំឱ្យរាំងស្ទះដល់ជោគលាភចូលមក។ក្រៅពីនេះគេក៏មិនបរិភោគសាច់សត្វផងដែរដោយសារថាអ្នកមានបុណ្យបារមីដែលចុះមកក្នុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមិនបរិភោគសាច់សត្វឡើយ។៥,ហាមបោកគក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានជំនឿថាទេវតានាំកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងចុះមកហេតុនេះបើយើងបោកគក់សម្លៀកបំពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រៀបដូចការគេចវេសឬមិនចង់ជួបទេវតាផ្តល់កំណើតមកឱ្យ។ ៦,ហាមស្លៀកពាក់ឈុតព៌ណសឬខ្មៅសម្លៀកបំពាក់ពណ៌សឬខ្មៅជាការបញ្ជាក់ដល់សេចក្តីស្លាប់ ដូចនេះការស្លៀកពាក់សឬខ្មៅក្នុងថ្ងៃនេះនឹងនាំជោគសំណាងអាក្រក់។ទោះបីយ៉ាងណាសម្រាប់សម្លៀកបំពាក់ដែលគេជឿថានាំមកជោគសំណាងនោះគឺពណ៌ក្រហមហេតុនេះរៀងរាល់បុណ្យចូលឆ្នាំថ្មីគេនិយមស្លៀកពាក់ពណ៌ក្រហមបំផុត។ ៧,ហាមខ្ចីលុយជំនឿមួយរបស់ជនជាតិចិនគឺក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីគេមិនឱ្យខ្ចីប្រាក់កាសឡើយព្រោះថាការខ្ចីប្រាក់ក្នុងថ្ងៃនេះនឹងធ្វើឱ្យមានអ្នកខ្ចីលុយពេញមួយឆ្នាំឬហៅថាសំណាងមិនល្អដល់ពួកគេឡើយ។ក្រៅពីខ្ចីប្រាក់កាសឬខ្ចីរបស់ដទៃទៀតជនជាតិចិនខ្លះក៏មានជំនឿមិនឱ្យខ្ចីដូចគ្នា ។៨,ហាមធ្វើរបស់បែកបាក់ជនជាតិចិនមានជំនឿថាការធ្វើរបស់បែកបាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងធ្វើបាត់ជោគសំណាងនិងពិសេសធ្វើឱ្យនាំជោគអាក្រក់ចូលមកវិញ។៩,ហាមទិញស្បែកជើងថ្មី ក្រៅពីមានជំនឿខាងលើជនជាតិចិនក៏តែងមិនទិញស្បែកជើងថ្មីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរដោយសារថាក្នុងភាសាចិនស្បែកជើងមានសំឡេងថាHaiដែលពាក្យHaiនេះមានសំឡេងស្រដៀងនឹងការដកដង្ហើមដែលជនជាតិចិនមានជំនឿថាជានិម្មិតរូបនៃការចាប់ផ្តើមឆ្នាំថ្មីមិនល្អ។១០,ហាមយំជនជាតិចិនមានជំនឿថាបើសិនយំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងធ្វើឱ្យជួបរឿងមិនល្អនិងខូចចិត្តពេញមួយឆ្នាំ។...