វប្បធម៌(ជាតិ និង អន្តរជាតិ)

​ថ្ម​បា​សាល់​សល់​ពី​ភ្នំភ្លើង​មាន​អាយុ​រាប់លាន​ឆ្នាំមាន​ទាំង​បារមី​ស័​ក្ត​សិទ្ធ​ថែមទៀត​

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​បន្ទាប់ពី​ក្រុម​កា​ងារ​ចម្រុះ​ចុះ​សិក្សា​ស្វែងយល់​ជំ​ហ៊ាន​ដំបូង​កាលពី​ថ្ងៃទី​១០​និង​១១​មករា​ឆ្នាំ​២០២០ កន្លង​ទៅនោះ លទ្ធផល​នៃ​ការសិក្សា​ប្រភេទ​ថ្ម គឺ​បាន​បង្ហាញថា​ជា ថ្ម​បា​សាល់ សេសសល់​ពី​កំអែល​ភ្នំភ្លើង មាន​អាយុកាល​ដល់​ទៅ​រាប់លាន​ឆ្នាំ​ឯណោះ​។​ ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១០​មករា​ដឹកនាំ​ដោយ​លោក​លឿង​កេសា​រោបាន​បញ្ជាក់ថា​ក្រោយពី​ការសិក្សា​ក្រុមការងារ​មាន​គម្រោង​រៀបចំ​បង្កើតជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​«​ឡាំ​មេះ​»​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ​សម្បត្តិ​ដូនតា​និង​ជំនឿ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ព្នង​ដោយ​ធ្វើការ​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ​និង​បោះបង្គោល​កំណត់​ព្រំប្រទល់​ឱ្យបាន​ច្បាស់លាស់​។​ ​មន្ត្រី​ជំនាញ​នៅពេល​នោះបាន​អះអាងថា​ទីតាំង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​ស្រាវជ្រាវ​លើ​តំបន់​សសរថ្ម​ធម្មជាតិ​ជាច្រើន​ផ្ទាំង​ស្ថិតនៅ​ភូមិ​លេខ​(​ឡាំ​មេះ​)​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​ក្នុងភូមិ​សាស្ត្រ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ខេត្តមណ្ឌលគិរី​។​តាម​ការសិក្សា​ជំហាន​ដំបូង​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ហើយ​ថ្ម​មាន​មុខកាត់​ចាប់ពី​៤០​សមដល់​៦០​សមនិង​ប្រវែង​រហូតដល់​២​ម៉ែត្រ​ដុះ​ឡើង​ពី​ធម្មជាតិ​តាម​ចង្កេះភ្នំ​ណា​ម​លៀរ​ដែល​មើលទៅ​ហាក់ដូចជា​ត្រូវបាន​គេ​លើក​បន្ដុប​លើ​គ្នា​ដូច​រាង​ប្រាសាទបុរាណ​។ ​ ក្នុងនោះ​កាលពី​ថ្ងៃទី​១១​ខែមករា​លោក​សី​ទួ​ច​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​បន្ត​ចុះទៅ​សិក្សា​នៅ​ទីតាំង​នោះ​។​លោក​ថា​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមស្រុក​ពេ​ជ្រា​ដា​នោះទេ​។​លោ​កថា​ពេលទៅដល់​ទីតាំង​ខាងលើ​លោក​សង្កេតឃើញ​ពី​រុក្ខជាតិ​កម្រ​,​ទឹកជ្រោះ​បី​ជាន់​,​សត្វព្រៃ​,​ថ្ម​រាយប៉ាយ​និង​ថ្ម​តំរាប​គ្នា ហាក់​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ដែរ​។​ ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​សំដី​អ្នកជំនាញ​ថា​ថ្ម​ទាំង​នោះបាន​សេសសល់​ពី​កំអែល​ភ្នំភ្លើង​ដែល​ចុះ​ត្រជាក់​ក្រោយ​ការផ្ទុះ​កាលពី​រាប់លាន​ឆ្នាំមុន​។​លោ​កថា​ផ្អែក​តាម​ការសួរនាំ​ពី​សហគមន៍​និង​ចាស់ទុំ​ក្នុងភូមិ​ឡាំ​មេះ​បញ្ជាក់ថា​ទីតាំង​ខាងលើ​ជា​ព្រៃ​ដំណម​(​ព្រៃ​មិនសូវមាន​អ្នក​ហ៊ាន​ចូល​)​។​ប្រធាន​មន្ទីរ​ដដែល​ថា​ទីតាំង​ខាងលើ​ជា​មរតក​ធម្មជាតិ​អញ្ចឹង​ខាង​មន្ទីរ​លោក​និង​គាំទ្រ​ដល់​ក្រសួងបរិស្ថាន​ក្នុងការ​អភិរក្ស​ទីនោះ​។​ ​ ជាមួយគ្នា​នោះ​លោក​គ្រើ​ង​តុលា​ជា​សមាជិក​សហគមន៍​ជនជាតិដើម​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​ធ្លាប់​ល​ឮ​រឿងដំណាល​ពី​ចាស់ទុំ​លើ​បារមី​ដ៏​ស័​ក្ត​សិទ្ធ​នាទី​តាំង​ថ្ម​បា​សាល់​នោះដែរ​។​លោក​ថា​នៅ​ថ្ងៃ​១២​មករា​នេះ​​គណ​:​ក​ម្មា​ធិ​ការ​សហគមន៍​៧​ភូមិ​នៅ​ឃុំ​ប៊ូ​ស្រា​បាន​ប្រជុំពិភាក្សា​រៀបចំ​ផែនការ​ការពារ​ថ្ម​ធម្មជាតិ​នៅ​ចំណុច​អូរ​ស្រា...

ហេតុអ្វី​បានជា​បុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី ធ្វើ​នៅ​ថ្ងៃ ៧ មករា ?

​ភ្នំពេញៈ ជិត​ពីរពាន់​ឆ្នាំ​ហើយ ដែល​ពួក​គ្រិស្ត​សាសនិក និកាយ​កាតូលិក បានធ្វើ​បុណ្យ Christmas ឬ​បុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥ ខែធ្នូ ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់​គ្រិស្ត ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ​ពិសាខបូជា​ដែរ​។ ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​ឯណោះ​ពួក​គ្រិស្ត បរិស័ទ​មិន​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ...

ឆ្នាំ ២០២០ ខែ មករា មាន​អាយុកាល ២.៧៣៣ ឆ្នាំ​

​ភ្នំពេញៈ ខែ មករា ជា​ភាសាបាលី ឬ សំស្ក្រឹត​ថា មករៈ មានន័យថា ត្រី​ថ្ករ ដែល គេ​ច្រើន​ហៅថា ឆ្លាម​មករ ។ គេ​អាច​ហៅ​ខែ មករា...