ព័ត៌មានទាន់ហេតុការណ៍ក្នុង APP (អក្សររត់)

ទីក្រុងប៉េកាំងរបស់ចិនកាលពីថ្ងៃសៅរ៍ទី២៥មិថុនាបាននិយាយថា ខ្លួននឹងអនុញ្ញាតអោយសាលាបឋមសិក្សានិងមធ្យមសិក្សាបន្តបើករៀននិងបង្រៀនតាមថ្នាក់ផ្ទាល់ឡើងវិញនៅ ពេលប្រធានបក្សទីក្រុងសៀងហៃបានប្រកាសជោគជ័យលើសង្រ្គាមប្រឆាំងកូវីដ១៩បន្ទាប់ពីទីក្រុងហិរញ្ញវត្ថុចិនមួយនេះប្រកាសមិនមានអ្នកឆ្លងថ្មីណាម្នាក់ជាលើកដំបូងក្នុងរយៈពេលពីរខែមកនេះ។

យន្តហោះយោធាប៉ាគីស្ថានមួយដែលបានដឹកទំនិញជំនួយសង្រ្គោះសំរាប់ជនរងគ្រោះដោយរញ្ជួយដីនៅអាហ្វហ្គានីស្ថានបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងខូស (Khost)កាលពីថ្ងៃសៅរ៍ នៅពេលជម្រកតង់ ស្បៀងនិងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនចូលតំបន់ភ្នំដាច់ស្រយាលក្បែរព្រំដែនប៉ាគីស្ថាន។

អស់​រយៈពេល​ប្រហែលជា​៣​ខែ​ពី​ថ្ងៃទី​០១​ខែមេសា​ដល់​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២២ ការធ្វើ​ប័ណ្ណ​ព្រំដែន​(Border Pass)​នៅ​២​កន្លែង​គឺ​នៅ​អង្គភាព​ច្រកចេញ ចូល​តែមួយ​សាលាខេត្ត​និង​នៅ​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​សាលាក្រុង​ប៉ោយប៉ែត​នា​ខេត្តបន្ទាយមានជ័យ​បាន​ជាង​២​ម៉ឺន​ប័ណ្ណ នៅក្នុង​នោះ​ក៏​ករណី​យឺតយ៉ាវ​ឬ​រអាក់រអួល​ខ្លះៗ​ដោយសារ​មូលហេតុ​ជាក់ស្តែង​មួយចំនួន ។​

ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា គ្មាន អ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មី ទេ , ជាសះស្បើយ គ្មាន និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ គ្មាន , ករណីនាំចូលថ្មី ពីក្រៅប្រទេស គ្មាន។ បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃនេះ គឺមានរយ:ពេល ៤៩ថ្ងៃហើយ ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ-១៩ ថ្មី ។

កូវីដ-១៩៖ មកដល់ថ្ងៃនេះ គឺ៤៩ថ្ងៃហើយ គ្មានអ្នកឆ្លងថ្មីទេ, ជាសះស្បើយ គ្មាន, ស្លាប់ថ្មី គ្មាន ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា...

​ស្រីលង្កា​កាលពី​ថ្ងៃ​សុក្រ​បាន​ទទួល​ជំនួយ​អង្ករ​និង​ថ្នាំពេទ្យ​ទៅ​ពី​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា នៅ​ពេល​ប្រទេស​ដែន​កោះ​មួយ​នេះ​ខិតខំ​តស៊ូ​នឹង​វិបត្តិ​សេដ្ឋកិច្ច​​មហាអាក្រក់មិន​ដែល ធ្លាប់មាន​​មួយ​ដែល​បណ្តា​អោយ​បណ្តា​ផ្សារ​និង​ឳសថ​ស្ថាន​គ្មាន​ទំ​និង​និង​ថ្នាំ​លក់​។​

អា​ហ្វ​ហ្គានី​ស្ថាន​កំពុង​ខ្វះខាត​ថ្នាំពេទ្យ​សំរាប់​ព្យាបាល​អ្នករងរបួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​នៅ​សប្តាហ៍​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​ ​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា ចំ​ពេល​រញ្ជួយ​តូច​មួយ​ក្រោយ​ការរញ្ជួយ​ធំ​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់​ទៀត​។​

តុលាការកំពូលអាម៉េរិកកាលពីថ្ងៃសុក្របានលុបចោលសិទ្ធិរំលូតកូននៅក្នុងការសំរេចចិត្តដ៏កក្រើកមួយដែលបំផ្លាញចោលការគាំពារដោយរដ្ឋធម្មនុញ្ញអស់ពេលប្រាំ ទសវត្សរ៍និងបណ្តាលអោយមានប្រតិកម្មចំរុះ។

សភាអាម៉េរិកកាលពីថ្ងៃសុក្របានបំបែកភាពទាល់ច្រកចំណាស់មួយទសវត្សរ៍ស្តីពីការគ្រប់គ្រងអាវុធដោយបានអនុម័តច្បាប់សំខាន់ៗជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ មកនេះ នៅពេលមិនដល់២៤ម៉ោងផងក្រោយពីតុលាការកំពូលប្រកាសគាំទ្រសិទ្ធិកាន់កាំភ្លើងសំរាប់ពលរដ្ឋអាម៉េរិក។