ចាប់ខ្លួន៧នាក់នៅពេលអ្នកប្រឆាំងតវ៉ាថៃប៉ះទង្គិចជាមួយប៉ូលិស
ប្រែសម្រួលៈវាសនា/បាងកក៖មនុស្ស៤នាក់បានរងរបួសតិចតួចក្នុងការផ្ទុះតូចមួយនៅមុខផ្សារមួយក្នុងក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី១៦មករាបន្ទាប់ពីបំបែកហ្វូងបាតុកម្មនៅជិតវិមានប្រជាធិបតេយ្យ។គេមិនដឹងថាតើការផ្ទុះនេះមានពាក់ព័ន្ធនឹងការប្រឆាំងតវ៉ានេះដែរឬយ៉ាងណា។ វាបានចាប់ផ្តើមជាមួយនឹងមនុស្សបួនដប់នាក់ដែលហៅខ្លួនឯងថា «ក្រុមឆ្មាំសេរីភាព» បានជួបជុំនៅជិតវិមានប្រជាធិបតេយ្យនៅពេលថ្ងៃត្រង់។ពួកបានលាតបដាសធំមួយជាមួយលេខ១១២ ដោយចង់និយាយដល់ច្បាប់ប្រមាថព្រះមហាក្សត្រ ។ពួកគេបានស្នើសុំអោយប្រជាជនដែលធ្វើដំណើរឆ្លងកាត់ចូលរួមសម្តែងមតិអំពីរដ្ឋាភិបាលនិងច្បាប់ប្រមាថស្តេច។ ក្នុងចំណោមសារបញ្ចេញមតិរួមមាន «ការសិក្សាអប់រំថៃត្រូវការធ្វើអោយប្រសើរឡើង» «បញ្ឈប់រំខានយាយីរប្រជាជន» «រដ្ឋាភិបាលបរាជ័យ សង្គមបែកបាក់» និង«កូវីដ១៩ ជាលេសដោះសារ»។ សូមបញ្ជាក់ថាចាប់តាំងពីចាប់ផ្តើមចាត់ការលើចលនាទាមទារលទ្ធិប្រជាធិបតេយ្យតាំងពីពាកើកណ្តាលខែវិច្ឆិកាមក សកម្មជនថៃជាង៤០នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថស្តេច។...