សន្សំថវិកា និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយការចូលរួមប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ តាមរយៈយុទ្ធនាការ «ខ្ញុំសន្សំ» ឬ «iSave»
ដោយៈសុផល/ភ្នំពេញ៖ស្របតាមការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យុទ្ធនាការលើបណ្តាញសង្គមមួយដែលត្រូវ បានស្គាល់ថា «ខ្ញុំសន្សំ» ឬ «iSave» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល។តាមរយៈការស្វែងយល់និងអនុវត្តទម្លាប់ងាយៗអ្នកប្រើប្រាស់តាមផ្ទះនិងម្ចាស់អាជីវកម្មនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពល ចំណេញថវិកា និងរួមចំណែកបង្កើតបរិស្ថានប្រកបដោយសុខភាព។ «ខ្ញុំសន្សំ» នឹងត្រូវដាក់ឲ្យដំណើរការរយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា...