សុខភាពទូទៅ

កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​៤២៥​នាក់​និង​ឆ្លង​ជាង​២​ម៉ឺន​នាក់​, ចិន​អនុញ្ញាតឲ្យ​អ្នកជំនាញការ​អាម៉េរិក​ចូល​ជួយ​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​បន្ត​កើនឡើង​ជា​ប្រចាំ ដោយ​គិត​មក​ត្រឹម​ដើម​ថ្ងៃ​អង្គារ​ទី​០៤​កុម្ភៈ​ អ្នកស្លាប់​ដោយ​វីរុស​នេះ​បាន​កើន​ដល់​៤២៥​នាក់ ​ក្រោយ​​ពី​អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​អ្នកស្លាប់​ថ្មី​៦៤​នាក់​ទៀត​។​ ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ចំនួន​២.៣៤៥​នាក់​។​នៅ​ទូទាំង​ប្រទេស​ចិន​មាន​អ្នក​ឆ្លង​ថ្មី​៣.២៣៥​នាក់​កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ឡើងដល់​២០.៤៣៨​នាក់​។​ ​គណៈកម្មាធិការ​សុខាភិបាល​ចិន​ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា សរុប​អ្នក​ជំងឺ​កូរ៉ូណា​វីរុស​៦៣២​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​គិត​ត្រឹម​ចុង​ថ្ងៃ​​ចន្ទ​។​ ​ឥឡូវ រដ្ឋាភិបាល​ចិន​បាន​និយាយថា​ខ្លួន ត្រូវការ​ម៉ា​ស់មុខ​ពេទ្យ សម្លៀក​បំពាក់​ការពារ និង​វ៉ែន​តា​សុវត្ថិភាពជា​បន្ទាន់​ដើម្បី​ប្រយុទ្ធ​និង​គ្រប់គ្រង​ការផ្ទុះ​ជំងឺបង្ក​​ឡើង​ដោយ​កូរ៉ូណា​វីរុស​។​...

ស៊ីនហួររាយការណ៍ថា វីរុសវូហានអាចឆ្លងចូលតាមមាត់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា វីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សជាង ១៤.០០០ នាក់នៅក្នុងប្រទេសជាង ២០ អាចត្រូវបានចម្លងចូលតាមមាត់ចូលទៅបំពង់រំលាយអាហារ។ ស៊ីនហួបាននិយាយកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២ ខែកុម្ភៈថា អង្គធាតុហ្សែនវីរុសត្រូវបានរកឃើញនៅក្នុងលាមករបស់អ្នកជំងឺនិងរន្ធគូថ។ ស៊ីនហួរបានរាយការណ៍ថា ការរកឃើញនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យរេនមីននៃសាកលវិទ្យាល័យវូហាននិងវិទ្យាស្ថានវីរុសវិទ្យាវូហាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បន្ទាប់ពីបានកត់សម្គាល់ឃើញថា...

ពេល​ឈឺ​អញ្ចាញ គួរ​ទទួលទាន​អាហារ​បែបណា​?

​កំឡុងពេល​ឈឺ​អញ្ចាញធ្មេញ​គួរ​ទទួលទាន​អាហារ​បែបណា​មែន​ទេ​? កុំ​បារម្ភ​! ១. ផ្លែឈើ​ទន់ៗ​មិន​ថា​អា​ការៈឈឺ​អញ្ចាញ​បណ្ដាលមកពី​កត្តា​អ្វី​ក៏ដោយ​វា​ប្រាកដ​ណាស់​ថា​អ្នកនឹង​ពិបាក​ក្នុងការ ទំពារ​អាហារ​។ ដូច្នេះហើយ​ទើប​ការជ្រើសរើស​ទទួលទាន​ផ្លែឈើ​ដែល​ទន់ៗ គឺ​ប្រសើរ​បំផុត ព្រោះ​វា​មិន​តម្រូវឱ្យ​អ្នក​ទំពារ​ខ្លាំង ឬ​យូរ​។ ផ្លែ​ចេក ឪឡឹក ត្រសក់ស្រូវ និង​ផ្លែស្វាយ​ទុំ​គឺ​ល្អ​បំផុត សម្រាប់​អ្នក ខណៈដែល​ផ្លែឈើ​ទាំងនេះ​មាន​ផ្ទុក​វីតាមីន...

ទម្លាប់​តូចៗ តែ​អាចជួយ​បង្កើន​សុខភាព​សួត​

សួត​របស់​មនុស្ស​យើង​គឺជា​សរីរាង្គ​ដ៏​អស្ចារ្យ​មួយ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ស្លេស្ម និង​ប្រឆាំង​ការបង្ក​រោគ​។ សួត​នឹងធ្វើ​ឲ្យ​អ្នកមាន​ជីវិត​រស់ ដូច្នេះ​អ្វីៗ​ត្រូវតែ​ដឹងគុណ​សួត​ផង មុននឹង​វា​ត្រូវបាន​ខូចខាត​ដោយ​កត្តា​ណាមួយ​។ ដំណឹង​ល្អ​នោះ​គឺថា សួត​គឺជា​សរីរាង្គ​ដែល​ចេះ សម្អាត​ខ្លួនឯង មានន័យថា វា​អាចជួយ​ដោយ​ខ្លួនឯង​នៅពេល​បញ្ឈប់​ការប៉ះពាល់​នឹង​សារធាតុ បំពុល​ដូចជា ការជក់បារី​ជាដើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែ​នាំនូវ​គន្លឹះ​តិចតួច មួយចំនួន​តូច​ដើម្បី​ទទួលបាន​ខ្យល់​ដកដង្ហើម​កាន់តែ​ស្អាត...

ថៃទំនងជោគជ័យក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយលាយបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគសម្រាប់ព្យាបាលគ្រុនផ្តាសាយនិងហ៊ីវ

ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃអាទិត្យទី២កុម្ភៈថាស្ត្រីជនជាតិចិនម្នាក់ដែលឆ្លងវីរុសថ្មីវូហានបានបង្ហាញពីភាពធូរស្បើយឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីស្ត្រីនោះត្រូវបានព្យាបាលដោយការបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគផ្សេងៗ ដែលប្រើដើម្បីព្យាបាលគ្រុនផ្តាសាយនិងហ៊ីវ។ វេជ្ជបណ្ឌិត ក្រែងសាក់ អាតទីផនវ៉ានិច បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងថា អ្នកជំងឺអាយុ ៧១ ឆ្នាំបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាចំនួន ៤៨ ម៉ោងបន្ទាប់ពីគ្រូពេទ្យថៃបានផ្តល់ថ្នាំដែលលាយបញ្ចូលគ្នានេះ។ លោកក្រែងសាក់បាននិយាយថា “លទ្ធផលមន្ទីរពិសោធន៍វិជ្ជមាននៅលើវីរុសកូរ៉ូណាបានវិវត្តទៅជាអវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោង។...

វ៉ា​ដាច់​ជំងឺ​Sars​ហើយ កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​៣៦១​នាក់​ស្លាប់ និង​ជិត​២​ម៉ឺន​នាក់​ឆ្លង​

​ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុសស​រុបនៅ​ចិនឥ​ឡូ​វ​ឡើងលើ​ ​១៧.២០០​នាក់​ បន្ទាប់​ពី​មនុស្ស​២.៨២៩​នាក់​ទៀត​បាន​ឆ្លង​នៅ​២៤​ម៉ោង​កន្លងមក នេះ​បើ​តាម​ការប្រកាស​​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​កាលពី​ថ្ងៃ​ពុធ​ទី​០៣​កុម្ភៈ​។​ ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន គណៈកម្មាធិការ​បាន​និយាយថា មាន​អ្នកស្លាប់​ថ្មី​បន្ថែម​៥៧​នាក់​ទៀត​ពី​វីរុស​នេះ ដោយ​ជនរងគ្រោះ​ទាំងអស់​ស្ថិតនៅក្នុង​ខេត្ត​​ហ៊ូ​ប៉ី ជាហេតុ​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​ដោយសារ​ជំងឺឆ្លង​នេះ​កើន​ដល់​៣៦១​នាក់ គឺ​លើស​ការស្លាប់​ដោយ​ជំងឺ​Sars(៣៤៩​នាក់​)​នៅ​ចិន​​ដីគោក​កាលពី​១៧​ឆ្នាំមុន​។​ ​វីរុស​ថ្មី​នេះ​ត្រូវ​គេ​ជឿ​ថា​បាន​លេចមុខ​ឡើង​កាលពី​ខែ​ធ្នូ ​ឆ្នាំមុន ចេញពី​ផ្សារ​លក់​សត្វព្រៃ​មួយ​នៅក្នុង​ក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី​។​ជំងឺឆ្លង​នេះ​បាន​រីក​ធំ​ក្លាយជា​គ្រោះ​​អាសន្ន​សុខភាព​សកល​មួយ ដោយ​អ្នក​ឆ្លង​វា​ត្រូវបាន​គេ​រកឃើញ​នៅ​ជាង​ម្ភៃ​ប្រទេស ហើយ​ជនរងគ្រោះ​ដល់​ជីវិត​លើកដំបូង​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​​ហ្វីលីពីន​។​វា​កើត​លើ​បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់​ទៅ​ពី​ទីក្រុង​វូ​ហាន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha...

កន្លែង​ដែល​ត្រូវ​ទុក​ម្ហូប​

ការរក្សា​ទុក​អាហារ​នៅ​កន្លែង​ដែល​ត្រឹមត្រូវ​នៅក្នុង​ផ្ទះបាយ​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អាហារ​របស់​អ្នក​បានយូរ​និង​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​ដែល​បណ្តាលមកពី​អាហារ​ថែម​ទៀតផង​។​ ​បណ្ឌិត្យសភា​សារធាតុចិញ្ចឹម និង​អាហារ​សហរដ្ឋ​អា​មេ​រិច​និយាយថា ទូទឹកកក គឺជា​កន្លែង ដ៏​ត្រឹមត្រូវ​សម្រាប់ ៖ ​ទឹកឃ្មុំ ប៉េងប៉ោះ ដំឡូង ខ្ទឹមបារាំង នំ​បុ័ង និង​ប័​រ​សណ្តែកដី​ប្រេង​អូ​លីវ និង​ប្រេង​គ្រាប់​ធញ្ញជាតិ ត្រូវបាន​រក្សាទុក​យ៉ាង​ល្អ​បំផុត​នៅក្នុង​ទូរ​ទឹកកក...

គន្លឹះ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​នៅពេល​អាការ​ធាតុ​ប្រែប្រួល​

​ដូចដែល​អ្នក​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​អាកាសធាតុ​ស្រុក​យើង​មានការ​ប្រែប្រួល​លឿន ណាស់ ហើយក៏​ជាហេតុ​នាំ​ឲ្យ​មាន​ជា​ផលវិបាក​កើត​ជំងឺ​ច្រើន​ដោយសារតែ​រឿងនេះ​ដែរ​។ យ៉ាងណាមិញ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែ​នាំនូវ​គន្លឹះ​ការពារ​ខ្លួន ក៏ដូចជា បង្កើន​មុខងារ​ប្រព័ន្ធ ភាពស៊ាំ​ដូចខាងក្រោម​នេះ​៖ ​ជ្រើសរើស​ការ​ស្លៀកពាក់​ផ្តល់​ភាពកក់ក្តៅ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា​ក្តៅ​តិចតួច​នៅពេល​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​ហើយ​ប្រហែលជា ចង់​ដោះអាវ​ចេញ​ទៀត​។ ប៉ុន្តែ​រឿងនេះ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​មាន​ជំងឺ បាន​។ ការផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាម​អាច​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ព្រមទាំង​ប្រឈម ខ្ពស់​នឹង​ជំងឺ​ផ្តាសាយ​បាន​។...

ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​កើន​ដល់​២៥៩នាក់ និង​ឆ្លង​ជាង​១១.០០០​នាក់​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន ​ឥឡូវ​កើន​ដល់​២៥៩នាក់​ នៅ​ពេល​អាជ្ញាធរ​បាន​ប្រកាស​ការ​ស្លាប់​ថ្មី​ចំនួន​៤៦នាក់​ទៀត​​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​សៅរ៍​ទី​០១​កុម្ភៈ​។​ ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​និយាយ​ថា​ ការឆ្លង​ថ្មី​នៅក្នុង​ខេត្ត​បន្ត​កើន​ឡើង​ក្នុង​ល្បឿន​ថេរ​គឺមាន​មនុស្ស​​ឆ្លង​២.១០២​នាក់​ទៀត​ក្នុង​២៤​ម៉ោង​កន្លងមក​។​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើឲ្យ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ទូទាំង​ប្រទេស​ចិន​ឡើង​ដល់​១១.៧៩១​នាក់ តែ​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​ឆ្លង​នេះ​មាន​ចំនួន​អ្នក​ស្លាប់​និង​ឆ្លង​ភាគច្រើនបំផុត​។​ ​វីរុស​nCoV ដែល​ត្រូវ​គេ​ជឿ​ថា​មាន​ប្រភព​ចេញពី​ផ្សារ​លក់​សាច់​មួយ​ក្នុង​ទីក្រុង​វូ​ហាន​ កាលពី​ចុងឆ្នាំ​មុន​ បាន​រាលដាល​ទៅ​គ្រប់​តំបន់​នៃ​ប្រទេស​ចិន​និង​បង្ហាញខ្លួន​​នៅ​យ៉ាងតិច​២០​ប្រទេស​ដោយសារ​អ្នកដំណើរ​ទៅ​ពី​ចិន​។​ ​មន្ត្រី​បក្ស​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រុង​វូ​ហាន កាលពី​ថ្ងៃ​សុក្រ​...

មន្ទីរពេទ្យចិនមួយចាប់ផ្តើមប្រើមនុស្សយន្ត AI ដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា

មន្ទីរពេទ្យចិនមួយបានចាប់ផ្តើមប្រើប្រាស់មនុស្សយន្តចំនួនពីរគ្រឿងដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) និង មានសមត្ថភាពសម្លាប់មេរោគដោយខ្លួនវា ដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា។ គណៈកម្មការសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្សយន្តទាំងពីរនេះបានចាប់ផ្តើមចែកចាយថ្នាំនិងស្បៀងអាហារដល់អ្នកជំងឺក៏ដូចជាប្រមូលស្រោមពូកនិងសំរាមពីមន្ទីរពេទ្យកាលពីថ្ងៃទី២៩មករានៅក្នុងខេត្តក្វាងទុង។ យោងតាមមន្រ្តីបានឱ្យដឹងថា ការប្រើប្រាស់ម៉ាស៊ីនបើកបរដោយខ្លួនវានិងសាកថ្មដោយខ្លួនវា អាចកាត់បន្ថយបន្ទុកការងាររបស់គ្រូពេទ្យនិងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។ យ៉ាងហោចណាស់មានបុគ្គលិកពេទ្យចំនួន ២០ នាក់នៅប្រទេសចិនបានឆ្លងវីរុសនេះពេលកំពុងមើលថែអ្នកជំងឺ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់នឹងទឹកមាត់កខ្វក់...