សុខភាពទូទៅ

ថ្ងៃក្រោយ​បើសិនជា​ថប់​អារម្មណ៍​ទៀត អាច​ប្រើ​វិធី​ទាំងនេះ​ដើម្បី​ដោះស្រាយបាន​

ចូរ​យល់ថា ការ​ដែលមាន​អារម្មណ៍​បេះដូង​លោត​ញ៉ាប់​ជាង​ធម្មតា​គឺជា​ការឆ្លើយតប​នឹង ស្ថានភាព​ស្ត្រេ​ស​។ ឧទាហរណ៍​អ្នក​អាច​នឹង​សម្គាល់​ឃើញ​មាន​បែកញើស​បែក​ដៃ​នៅពេល ស្ថិតនៅក្នុង​ស្ថានភាព​ដែល​ធុញថប់​ណាមួយ​។ នេះហើយ​គឺជា​ការ​ថប់​អារម្មណ៍​ដែលជា ការឆ្លើយតប​បែប​ធម្មជាតិ​ទៅនឹង​ភាព​ស្ត្រេ​ស​។ ការ​សម្គាល់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ថប់ អារម្មណ៍​អាច​ដោះស្រាយ​រឿងនេះ​បាន​ហើយ​។ ជាមួយគ្នានេះដែរ​មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រំងាប់​អារម្មណ៍​ថប់​អារម្មណ៍​នេះ​បាន​។​ ​សួរ​ខ្លួនឯង​ការគិត​អវិជ្ជមាន​អាចជា​ដើមហេតុ​នាំ​ឲ្យ​ស្ថានភាព​ថប់​អារម្មណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ មធ្យោបាយ មួយ​ដើម្បី​ជំនះ​ភាព​ខ្លាច​របស់​អ្នកនោះ សួរថា...

អង្គការ​WHO៖ ការផ្ទុះ​ជំងឺ​រលាក​សួត​នៅ​ចិន​អាច​ទាក់ទង​នឹង​វីរុស​ប្រភេទ​ថ្មី​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ថា ជំងឺ​រលាក​សួត​ជាង​៥០​ករណី​នៅ​ទីក្រុង​វូ​ហាន ក្នុង​ប្រទេស​ចិន​អាច​បណ្តាល​​មក​ពី​ក្រុម​វីរុស​ដែល​ទើប​នឹង​កើត​ថ្មី​ដែល​ធ្លាប់​បាន​បណ្តាលឱ្យ​មាន​កា​រ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​ជំងឺ​Sars )​នៅ​ចិន​និង​រោគសញ្ញា​ផ្លូវដង្ហើម​(​ជំងឺ​Mers)​នៅ​មជ្ឈិមបូព៌ា​។​ ​ខណៈពេលដែល​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា​ខ្លួន​ត្រូវការ​ព័ត៌មាន​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​វីរុស​​ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ​នេះ ខ្លួន​បាន​និយាយថា វា​អាច​ជា​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​។​ ​វីរុស​ជំងឺ​ផ្លូវដង្ហើម ជាព​ពួក​នៃ​វីរុស​ដែល​អាច​បង្ក​ឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​ចាប់​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​SARS ។​ប្រភេទ​វីរុស​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ខណៈពេល​ដែល​ករណីខ្លះ​ដូច​ជា​ជំងឺ​MERS គឺ​ធ្ងន់ធ្ងរ​ជាង​។​ ​អង្គការ​WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា...

ស្ត្រី​មាន​ផ្ទៃពោះ​បែកញើស​ច្រើន គួរ​ធ្វើ​ម៉េច​?

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ក្នុងការ​ធ្វើ​ឲ្យ​ការ​បែកញើស​ច្រើន​របស់​ស្ត្រី មាន​ផ្ទៃពោះ​បាន​ប្រសើរ​វិញ​។ តើ​មាន​អ្វី​ខ្លះទៅ​? ​ថ្វីត្បិតតែ​អ្នក​បែកញើស​ច្រើន​មែន ប៉ុន្តែ​ពេលដែល​អ្នកចេញ​ក្រៅ​ត្រូវ​ពាក់អាវ​រាង​ក្រាស់​បន្តិច ដើម្បី​កុំ​ឲ្យ​ត្រូវ​ខ្យល់​ច្រើន​ដែល​អាចធ្វើ​ឲ្យ​ផ្តាសាយ​បាន​។ នៅពេល​ធម្មតា អ្នក​គួរតែ​ពាក់អាវ រាង​រលុង​បន្តិច ហើយ​អាវ​ក្នុង​របស់​អ្នក​ក៏​មិនត្រូវ​តឹង​ពេក​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។​ ​នៅពេល​ធម្មតា​អ្នក​ត្រូវតែ​ប៉ូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​អ្នក​អាច​ញ៉ាំ​បន្លែ...

ចង់​ឲ្យ​ធ្មេញ​កូនស​ស្អាត មាន​សុខ​ភាពល្អ មិនមែនជា​ការលំបាក​នោះទេ​

​ធ្មេញ​ដំបូង ឬ​អាច​ហៅ​បាន​ម្យ៉ាង​ទៀតថា​ធ្មេញព្រៃ ជាធម្មតា​មាន​ពណ៌​ស ឬ​ដូច​ភ្លុក​។ ធ្មេញព្រៃ អាច​ប្រែជា​ពណ៌​ផ្សេង​ដោយសារ​ហេតុផល​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​៖ • ការ​ដុស​សម្អាត​ធ្មេញ​មិនបាន​ត្រឹមត្រូវ ៖ ប្រសិនបើ​ធ្មេញ​របស់​ទារក​មិនត្រូវ​បាន​ដុស​សម្អាត បាន​ត្រឹមត្រូវ​ទេ នោះ​បាក់តេរី ឬ​កំណក​បន្ទះៗ​អាចបង្កើត​ឡើង​នៅលើ​ធ្មេញ​ដែល​អាច​នាំ​ឲ្យ​មាន ការ​ប្រែ​ពណ៌​ធ្មេញ​។​ •...

តើ​ការ​មាន​ស្នាម​ខួច​នៅ​ខ្នង​បណ្តាលមកពី​អ្វី​ទៅ​?

ស្នាម​ខួច​នៅ​ខ្នង​គឺជា​ស្នាក​ស្នាម​ប៉ុណ្ណោះ​ដែល​ស្ថិតនៅ​ផ្នែក​ចង្កេះ ឬ​នៅ​ពីលើ​កំប៉េះគូថ​តែម្តង​។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​សរសៃ​ចង​ខ្លី​មួយ​ដែល​ភ្ជាប់​ពី​ឆ្អឹង Superior Illiac Spine ដែលជា គែម​ខាងក្រៅ​នៃ​ឆ្អឹង​អាង​ត្រគាក​និង​ស្បែក​របស់​អ្នក​។ ស្នាម​ខួច​នេះ​ច្រើនតែ​ត្រូវបាន​គេ ភ្ជាប់​ទំនាក់ទំនង​នឹង​សម្រស់​របស់​មនុស្ស​ស្រី​។ យ៉ាងណាមិញ អ្នក​មិនអាច​បង្កើត​ស្នាម​ខួច បែបនេះ​តាមរយៈ​ការហាត់​ប្រាណ​បានឡើយ ដោយសារតែ​វា​មិនមែនជា​សាច់ដុំ​ដែល​រឹង​។​ ​ស្នាម​ខួច​នេះ​ជាទូទៅ​ត្រូវបាន​គេ​រកឃើញ​កើតចេញពី​ហ្សែ​ន​ប៉ុន្តែ​មិនមាន​អំណះអំណាង​បញ្ជាក់...

ការសិក្សា​៖ ញ៉ាំ​ម្ទេស​ទៀងទាត់​អាចជួយ​ឲ្យ​អាយុ​វែង​

តើ​អ្នកមាន​ដឹង​ទេ​ថា គ្រាន់តែ​ញ៉ាំ​ម្ទេស​ទៀងទាត់ ប្រហែលជា​អាចជួយ​ឲ្យ​មាន​អាយុ​វែង​បាន​។ ដូច្នេះ​គ្រប់គ្នា​គួរតែ​ព្យាយាម​បន្ថែម​ម្ទេស​ខ្លះទៅ​ក្នុង​របប​អាហារ​ផង​។ ការ​ញ៉ាំ​ម្ទេស​មិន​គ្រាន់តែ ប្តូរ​រសជាតិ​អាហារ​ទេ តែ​ការ​ញ៉ាំ​វា​ច្រើន​ក៏​អាចជួយ​ឲ្យ​អាយុ​វែង​ជាង​មុន និង​មាន​សុខភាព កាន់តែ​ល្អ​ជាង​មុន​ដែរ​។​ ​យោងទៅតាម​ការសិក្សា​ជាច្រើន​នា​សម័យ​បច្ចុប្បន្ន​បាន​ស្រាវជ្រាវ​ឃើញ​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​នៃ​ការ​ញ៉ាំ​ម្ទេស​។ គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​ត្រូវបាន​គេ​ប្រាប់ថា​មាន​ផ្ទុក​ទៅដោយ សារធាតុ​គីមី​ជាច្រើន​ដែលមាន​ប្រយោជន៍​ដូចជា ប្រឆាំងនឹង​មេរោគ និង​មាន​អង់​ទី​អុកស៊ីដ​ង់ ផងដែរ​។...

រដ្ឋាភិបាលថៃបើកដំណើរការគ្លីនិកឱសថធម្មជាតិដំបូងបង្អស់ដែលឱសថផ្សំចេញពីកញ្ឆា

កាលពីថ្ងៃចន្ទទី៦មករា ប្រទេសថៃបានបើកគ្លីនិកពេញម៉ោងដំបូងរបស់ខ្លួនដែលមានឯកទេសខាងឱសថបុរាណនិងថ្នាំផ្សំពីកញ្ឆា ដែលជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មឱសថកញ្ឆា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកអានូទីន ឆានវីរ៉ាន់គុល បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងពិធីបើកសម្ភោធនៅទីក្រុងបាងកកថា “នេះគឺជាគ្លីនិកសាកល្បងពីព្រោះយើងមិនអាចផលិតវេជ្ជបណ្ឌិតឱ្យបានគ្រប់គ្រាន់ដែលមានជំនាញផ្នែកកញ្ឆានៅឡើយទេ”។ លោកបានបន្ថែមថា អ្នកជំងឺនឹងទទួលការព្យាបាលដោយមិនគិតថ្លៃរយៈពេល ២ សប្តាហ៍ដំបូង។ ប្រទេសថៃដែលមានទម្លាប់ប្រើប្រាស់កញ្ឆាដើម្បីបំបាត់ការឈឺចាប់និងភាពអស់កម្លាំងល្ហិតល្ហៃ បានធ្វើឱ្យកញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ ២០១៧...

លំ​ហាត់ប្រាណ​ដកដង្ហើម​ដើម្បី​បន្ធូរ​អារម្មណ៍

លំ​ហាត់ប្រាណ​ដកដង្ហើម​អាចជួយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ព្រមទាំង​គ្រប់គ្រង​ភាព​ស្ត្រេ​ស បាន​ទៀត​។​យ៉ាងណាមិញ យោងទៅតាម​អ្នកជំនាញ​បាន​បង្ហើប​អំ​ពពី​លំ​ហាត់ប្រាណ​ដកដង្ហើម ៤ ៧ និង ៨ សម្រាប់​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ដូចខាងក្រោម​នេះ​៖ ​- ចូរ​ដក​ដង្ហើមចេញ​តាម​មាត់​ឲ្យ​អស់​– ​ចូរ​បិទមាត់ ហើយ​ស្រូបខ្យល់​ដង្ហើម​តាម​ច្រមុះ​ហើយ​រាប់​ក្នុង​ពោះ ពីមួយ​ដល់ ៤– ​ចូរ​ទប់​ស​ង្ហើ​ម​ហើយ...

វិធី​ជួយ​បន្ថយ​ការឈឺ​របស់​សាច់ដុំ​

​ការចាប់ផ្តើម​ការហាត់​ប្រាណ​ថ្មី​មួយ ឬ​បង្កើន​ភាព​ហាត់​ខ្លាំង​ជាង​ហាត់ប្រាណ​ធម្មតា​ប្រហែល ជា​ងាយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​សាច់ដុំ​បាន​។ ដើម្បី​បន្ថយ​ភាពឈឺចាប់​ទាំងនេះ យក​ល្អ​គួរ តែ​ធ្វើ​ដូចខាងក្រោម​៖ – ​ចូរ​ធ្វើការ​កម្តៅ​សាច់ដុំ​សាច់ដុំ​សិន​មុនពេល​ហាត់ប្រាណ​– ​ចូរ​ញ៉ាំ​ទឹក​ដើម្បី​ជួយ​បន្ធូរ​សន្លាក់​– ​ចូរ​សម្រាក​សាច់ដុំ​រយៈ​ពេល ២​ថ្ងៃ​សិន​មុននឹង​ត្រឡប់​ទៅ​ហាត់ប្រាណ​ម្តងទៀត​– ​ចូរ​ប​ប្រើប្រាស់​តិច​និ​ច​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ​– ​ចូរ​ធ្វើការ​ពុត​ពែន​ខ្លួន​ផង​ក្រោយពី​ហាត់ប្រាណ​រួច​– ​ចូរ​ទទួលស្គាល់​ដែល​កំណត់​របស់ខ្លួន​ផង​៕ ដោយៈ​health.com.kh​

អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ផល​រំខាន​នៃ​ការលាង​ឈាម​

​ការលាង​ឈាម​គឺជា​វិធី​ព្យាបាល​សង្គ្រោះ​ជីវិត​មួយ​ប្រភេទ​សម្រាប់​អ្នកជំងឺ​ខ្សោយតម្រង នោម​។ នៅពេល​អ្នក​ចាប់ផ្តើម​លាង​ឈាម អ្នក​ប្រហែលជា​ធ្លាប់ជួយ​ប្រទះ​ផល​រំខាន​ជាច្រើន​ដូចជា ខ្សោយ​សម្ពាធ​ឈាម អតុល្យភាព​ជាតិ​រ៉ែ​ក្នុង​ខ្លួន កំណក​ឈាម ការបង្ក​រោគ ឡើង​ទម្ងន់ និង​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​អាច​នឹង​ជួយ​គ្រប់គ្រង​ផល​រំខាន​នៃ​ការ លាង​ឈាម​បាន​ភាគច្រើន ដូច្នេះ​ពួកគេ​ក៏​នឹងមិន​ទុក​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​ដែរ​។​ ​សម្រាប់​អ្នកជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន ការព្យាបាល​ដោយ​លាង​ឈាម​គឺជា​រឿង​ចាំបាច់​មួយ​។...