ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសឡើងដល់៧២២នាក់ ហួសជំងឺ Sars
ចំនួនមនុស្សស្លាប់ដោយការផ្ទុះកូរ៉ូណាវីរុសថ្មីនៅចិន បានហក់ឡើងដល់៧២២នាក់កាលពីថ្ងៃសៅរ៍ទី៨កុម្ភៈ ក្រោយពីខេត្តរងគ្រោះខ្លាំងជាងគេ គឺខេត្តហ៊ូប៉ី បានរាយការណ៍អ្នកស្លាប់៨១នាក់នាក់ទៀត។ ចំនួនស្លាប់នេះឥឡូវវាខ្ពស់ជាងការស្លាប់ដោយការវាយប្រហាររបស់វីរុស រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់(Sars) ដែលបានឆក់យកជីវិតមនុស្សអស់ជិត៦៥០នាក់នៅចិនដីគោកនិងហុងកុងកាលពីឆ្នាំ២០០២-២០០៣។ នៅទូទាំងប្រទេសចិន មានការឆ្លងថ្មី៣.៣០០កាលពីថ្ងៃសុក្រ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៣៤.០០០នាក់។ ក្នុងពេលជាគ្នា ចិនបានតែងតាំងមន្ត្រី២រូបទៅដឹកនាំបញ្ជាការងារគ្រប់គ្រងការផ្ទុះវីរុសនៅខេត្តហ៊ូប៉ី។ចេន យីស៊ីន...