ចំនួនអ្នកស្លាប់ដោយកូរ៉ូណាវីរុស កើនឡើងដល់៨០នាក់ និងឆ្លងជាង២.៧០០នាក់
ចិនបង្កើនការរឹតត្បិតការធ្វើដំណើរនិងបានពន្យារថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាតវីរុសនៃជំងឺផ្លូវដង្ហើមដែលបានសម្លាប់មនុស្ស៨០នាក់និងចម្លងមនុស្សជាងជាង ២.៧០០ នាក់ ខណៈប្រទេសជាច្រើនបានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងមួយដែលត្រូវបានហាមធ្វើដំណើរចេញចូលនិងជាប្រភពដើមនៃការផ្ទុះឡើងនៃវីរុសថ្មីនេះ។ សម្ទុះនិងទំហំនៃការឆ្លងកាន់តៃខ្លាំង ទោះជាគេគិតថាវាមិនសាហាវដូចវីរុសជំងឺសាក្តី គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ការឆ្លង៧៦៩ករណីថ្មីត្រូវបានបញ្ជាក់ក្នុងរយៈពេល២៤ម៉ោងមកនេះ ដោយធ្វើឲ្យអ្នកឆ្លងវីរុសនេះសរុបឡើងដល់២.៧៤៤នាក់។ រដ្ឋាភិបាលក៏បានរាយការណ៍អំពីការរកឃើញអ្នកផ្ទុកវីរុសនេះ៥ករណីនៅហុងកុង និង២នៅម៉ាកាវ។ក្រៅពីនេះ អ្នកផ្ទុកវីរុសនេះតិចតួចក៏ត្រូវបានរកឃើញនៅថៃ កោះតៃវ៉ាន់ ជប៉ុន ៤រដ្ឋនៅអាម៉េរិក...