សុខភាពទូទៅ

ជប៉ុន​បញ្ជាក់ថាមាន​អ្នក​ឆ្លង​វីរុស​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដំបូង​មកពី​ប្រទេស​ចិន​

​ក្រសួង​សុខាភិបាល​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា​ថា ​ជប៉ុន​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដំបូង​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​។​ ​ក្រសួង​នេះ​បាន​និយាយថា ​បុរស​អាយុ​ជាង​៣០ ឆ្នាំ​ម្នាក់​មក​ពី​តំបន់​Kanagawa នៅ​ជិត​ទីក្រុង​តូ​ក្យូ​ ត្រូវបាន​ធ្វើតេស្តិ៍​រកឃើ​ញ​វិជ្ជមាន​នៃ​វីរុស​នេះ​។ បុរស​នេះ​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​ជា​កន្លែង​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ពី​វីរុស​ថ្មី​នេះ​។​ ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយថា ​វីរុស​ថ្មី​នេះ​អាច​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស​មាន​កម្រិត តែ​មិន​ទាន់​មាន​ភស្តុតាង​ជា​ក់លាក់​ទេ ​និង​បាន​​ព្រមាន​ដល់​មន្ទីរពេទ្យ​នៅ​ទូទាំង​ពិភពលោក​។​...

វៀតណាម​ឃាត់​ជនជាតិ​ចិន​២​នាក់​ដាក់​នៅ​ដាច់​ពី​គេ នៅ​ពេល​ថៃ​សម្តែង​ការព្រួយបារម្ភ​អំពី​ជំងឺរលាក​សួត​អាថ៌កំបាំង​

​ជនជាតិ​ចិន​ពីរ​នាក់​មក​ពី​ក្រុង​វូ​ហាន​ដែល​មាន​រោគសញ្ញា​គ្រុ​នក្តៅ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្រុង​ដា​ណាំង​​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មករា​។​ ​ឥឡូវ​ឈាម​របស់​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យរ​ក​មូលហេតុ​ដែលនាំឲ្យ​ពួកគេ​ក្តៅខ្លួន​។​វា​ជា​ករណី​ដំបូង​ដែល​ជនបរទេស​ចូល​ក្នុង​ប្រទេស​វៀតណាម​កើត​​មាន​រោគសញ្ញា​រលាក​សួត​ចាប់តាំងពី​ពេល​វា​បាន​ផ្ទុះឡើង​នៅ​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​។​ ​ក្រុង​វូ​ហាន​ ជា​ប្រភព​ផ្ទុះ​ជំងឺងឺ​រលាក​សួត​ដែល​បាន​រាលដាល​នៅ​ចិន​និង​ត្រូវបាន​រក​ឃើញ​ក្នុង​ភ្ញៀវ​ចិន​នៅ​ថៃ​និង​ចុងក្រោយ​លើ​អ្នកដំណើរ​ជប៉ុន​ដែល​មក​ពី​ក្រុង​​វូ​ហាន​។​ ​សូមបញ្ជាក់​ថា មនុស្ស​៤១​នាក់​ត្រូវបាន​រកឃើញ​ថា​ឆ្លង​ជំងឺនេះ​នៅ​វូ​ហាន ហើយ​បុរស​វ័យ​៦១​ឆ្នាំ​ម្នាក់​ស្លាប់​ដោយសារ​វា​។​ ​អាកាសយានដ្ឋាន​ក្រុង​ហាណូយ ក្រុង​ហូជីមិញ និង​ខេត្ត​ខាញ់ ហ័​រ ដែល​ជា​ទីតាំង​សំខាន់​សម្រាប់អ្នកទេសចរ​ចិន បាន​បំពាក់​គ្រឿង​បរិក្ខា​រសម្រាប់​ត្រួតពិនិត្យ​កំដៅ​​ខ្លួន​របស់​អ្នកដំណើរ​។​ ​បុរស​ចិន​(​ឆ្វេង​)​ត្រូវបាន​សមត្ថកិច្ច​សុំអោយ​ឈប់​ដើម្បី​ពិនិត្យ​កំដៅ​ក្នុង​ខ្លួន​នៅ​អាកាសយានដ្ឋាន...

របៀប​លុបមុខ​ឱ្យ​ទារក​

នៅពេលដែល​អ្នក​ងូតទឹក​ឱ្យ​កូន អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​របៀប​នៃ​ការ​លុបមុខ​ឱ្យគេ ព្រោះ​បើ​អ្នក មិន​ប្រយ័ត្ន វា​អាចធ្វើឱ្យ​កូន​ឈ្លក់​បាន ហើយ​ធ្វើ​ឱ្យគេ​មាន​គ្រោះថ្នាក់​ទៀតផង​។ តើ​គួរតែ​លុប មុខ​ឱ្យ​កូន​តាមរបៀប​ណាខ្លះ​ទៅ​? ​ដំបូង​អ្នក​ត្រូវតែ​ពរ​កូន​ដាក់​នៅ​ដៃ​ឆ្វេង​អ្នក ដោយ​ដាក់​កូន​នៅជាប់​ខ្លួន ហើយ​យក​ម្រាមដៃ​ឆ្វេង អ្នក​ទប់​ក្បាល​របស់​កូន​ឱ្យ​ជាប់ នោះ​វា​នឹង​អាចធ្វើឱ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព​ហើយ​ថែមទាំង អាច​ការពារ​កូន​មិនឱ្យ​មាន​គ្រោះថ្នាក់​ដោយ​របូត​ចេញពី​ដៃ​ទៀតផង​។​ ​នៅពេលដែល​អ្នក​លុបមុខ​ឱ្យ​កូន...

សារធាតុចិញ្ចឹម​ដែល​សំខាន់បំផុត សម្រាប់​អ្នក​ចូលចិត្ត​រត់​

ការរត់​ជួយ​ដុតបំផ្លាញ​កាឡូរី​បានជា​ច្រើន​គួរឱ្យកត់សម្គាល់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក អនុវត្ត​វា​លើស​ពេក​ក៏​មិនល្អ​ដែរ​ដោយ​រាងកាយ​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​ខ្លាំង​។ ដូច្នេះហើយ​ទើប​ការ​ដឹងថា​គួរផ្ដល់​សារធាតុចិញ្ចឹម​សំខាន់​អ្វីខ្លះ​ដល់​រាងកាយ ជា​រឿង​ចាំបាច់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការរត់ ឬ​អ្នករត់​ប្រណាំង​។ ១. ប្រូតេអ៊ីន​​នោះ​ក៏​ព្រោះតែ​អ្នក​ចូលចិត្ត​រត់​ពឹង​ផ្អែកលើ​សាច់ដុំ​ជើង​ខ្លាំង ដូច្នេះ​ទើប​ការទទួល​ទាន​អាហារ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន គឺ​សំខាន់​។ ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ការបង្កើត និង​រក្សា សុខភាព​សាច់ដុំ​។​...

ប៉ូ​តា​ស្យូ​ម​គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់ ហេតុអ្វី​?

ប៉ូ​តា​ស្យូ​ម​គឺជា​ជាតិ​រ៉ែ​ក្នុង​របប​អាហារ​ដ៏​សំខាន់​មួយ ដែល​វា​ផ្តល់​ប្រយោជន៍​ដល់​បេះដូង សាច់ដុំ តម្រងនោម និង​ប្រព័ន្ធ​សរសៃប្រសាទ​។ ប្រភព​អាហារ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម​មានដូចជា​៖ ដំឡូងបារាំង ចេក គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ជូរៗ និង​ផ្លែ​បឺ​។ យ៉ាងណាមិញ អត្ថប្រយោជន៍​ធំៗ​នៃ​ប៉ូ​តា​ស្យូ​ម​មានដូចជា​៖ – ពង្រឹង​ដល់​សុខភាព​របស់​ឆ្អឹង​–...

ទឹក​ប៉េងប៉ោះ​អាច​បន្ថយ​ហានិភ័យ​កើត​មហារីកក្រពះ​

ពួក​អ្នកស្រាវជ្រាវ​អេ​ស្ប៉ា​ញ បាន​រកឃើញថា ការប្រើប្រាស់​ទឹក ជ្រលក់ ប៉េងប៉ោះ (Ketchup) រាល់ថ្ងៃ អាច​ការពារ​សរីរាង្គ​ផុតពី​ជំងឺមហារីក ពិសេស​មហារីកក្រពះ ។​ ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អំពី​ផ្លែឈើ​ពណ៌​ក្រហម និង​បាន រកឃើញថា ទឹក​ប៉េងប៉ោះ ចម្អិន​ឆ្អិន​អាច...

ជំងឺ Parkinson អាចមាន​ប្រភពពី​ខ្នែងពោះវៀន​

ជំងឺ Parkinson តាំងពី​យូរ​មកហើយ ត្រូវបាន​ដឹងថា ជា​ជំងឺ​ពាក់ព័ន្ធ​ដល់​ខួរក្បាល​, តែ​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​បង្ហាញថា ជំងឺ​នេះ​អាច​ផ្តើមចេញពី​ខ្នែងពោះវៀន ។​ ​លទ្ធផល​ស្រាវជ្រាវ​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Science Translational Medicine លេចចេញ​ផ្សាយ​ថ្ងៃទី​១ វិច្ឆិកា ។​...

របៀប​ក្នុង​ការបំបាត់​ការឈឺ​សុដន់​

ការឈឺ​សុដន់​គឺ​បែងចែក​ជាច្រើន​ប្រភេទ​ដូចជា ៖ ពេលដែល​ជិត​ពេញវ័យ ពេល​ជិត​មក​រដូវ ពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន​រួច និង​ពេល​រួមភេទ​រួច​សុទ្ធតែ​អាចមាន​អាកា​រៈ​នេះ កើតឡើង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​ភាព​ឈឺ​ចុកចាប់​បាន​នោះ​? ​ស្អំ​ទឹក​ក្តៅ​​នៅពេលដែល​អ្នក​ឈឺ​សុដន់ អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​បាន​ព្រោះ​វា​អាចជួយ​កាត់ បន្ថយ អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​បាន ម្យ៉ាងទៀត​អ្នក​ក៏​អាច​ស្អំ​ទឹកកក​បានដែរ​ប៉ុន្តែ​ពេលដែល អ្នក​ស្អំ...

ទឹកឃ្មុំ ញ៉ាំ​ក្នុង​ពេលនេះ ស្បែក​អ្នកនឹង​ស​ម៉ត់​រលោង​តែម្តង​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ហើយ​វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​ស្អាត ថែមទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀត​ប៉ុន្តែ​តើ​អ្នក​ផឹក​ត្រូវ​ពេលវេលា ឬ​នៅ បើ​អ្នក​ផឹក​ខុស វា​ដូចជា​មិន​ផឹក​អញ្ចឹង​។ តើ​គួរ​ផឹក​នៅពេលណា​ទើប​ល្អ​នោះ​? ​ពេលព្រឹក​នៅពេល​ព្រឹក​ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង​អ្នក​អាច​ផឹកទឹក​ឃ្មុំ​មួយ​ស្លាបព្រា​ដោយ​លាយ ជាមួយ​ទឹកបាន ប្រសិនបើ​អ្នកមាន​ក្រពះ​មិនល្អ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ដែលមានសីតុណ្ហភាព ៣០​អង្សា​សេ នោះ​វា​នឹង​ជួយ​សម្អាត​ក្រពះ និង​ពោះវៀន​អ្នក​ថែមទាំង​ជម្រះ​ជាតិ ពុល​ដែលមាន​ក្នុង​រាងកាយ​អ្នក​ឲ្យ​ចេញ​ក្រៅ​ទាំងអស់​តាមរយៈ​ការ​បត់ជើង​ដូចនេះ​បើ​អ្នក ផឹក​រាល់ថ្ងៃ នោះ​មុខ​អ្នកនឹង​ស្អាត​ជាមិនខាន...

អាហារ​ទាំងនេះ​អាច​បង្កបញ្ហា​ដល់​តម្រងនោម​

តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ជួយ​កម្ចាត់​កាក សំណល់​តាម​ទឹកនោម ផលិត​អ័រម៉ូន និង​ច្រោះ​ជាតិពុល ព្រមទាំង​សារធាតុ​រាវ​ដែល​លើស​ក្នុង​ឈាម​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រក្សា​សុខភាព​តម្រង នោម​ឱ្យបាន​ល្អប្រសើរ​។ របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​តម្រងនោម​! ដូច្នេះ​ការដឹង​ពី​អាហារ អ្វី​គួរ​ចៀសវាង​គឺ​ចាំបាច់​ណាស់​។ ១. ផ្លែ​បឺ​រ​ទោះបីជា​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គុណភាព​ខ្ពស់ ប៉ុន្តែ​ការទទួល​ទាន​ផ្លែ ឈើ​នេះ​ច្រើនពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ប្រឈម មុខ​នឹង​បញ្ហា​តម្រងនោម​ស្រាប់​។...