អ្នកវិទ្យាសាស្ត្រអាហ្វ្រិកស្រឡាំងកាំងនឹងការផ្ទុះជំងឺឃ្លង់ស្វានៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកវិទ្យាសាស្ត្រ ដែលបានតាមដានការរីករាលដាលច្រើនឡើងនៃជំងឺឃ្លង់ស្វា(អុតស្វា)នៅទ្វីបអាហ្វ្រិក បាននិយាយថាពួកគេកំពុងទាល់តម្រិះចំពោះការរីករាលដាលនៃជំងឺនេះនៅទ្វីបអឺរ៉ុបនិងអាម៉េរិកខាងជើង។ ករណីនៃជំងឺដែលទាក់ទងនឹងជំងឺអុតស្វានេះពីមុនត្រូវបានរកឃើញតែក្នុងចំណោមមនុស្សដែលមានទំនាក់ទំនងជាមួយអាហ្វ្រិកកណ្តាលនិងខាងលិចប៉ុណ្ណោះ។ ប៉ុន្តែកាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី សហរដ្ឋអាម៉េរិក...