កូរ៉ូណាវីរុសចម្លងបុគ្គលិកពេទ្យ៤០នាក់ នៅមន្ទីរពេទ្យក្រុងវូហាន
ការសិក្សាថ្មីមួយបានរកឃើញថា បុគ្គលិកពេទ្យចំនួន៤០ នាក់បានឆ្លងកូរ៉ូណាវីរុស ពីពួកអ្នកជំងឺនៅនៅមន្ទីរពេទ្យក្រុងវូហានតែមួយកាលពីខែមករា។ការឆ្លងនេះ បង្ហាញពីហានិភ័យដល់ក្រុមអ្នកដែលនៅជួរមុខដែលប្រឈមនឹងការឆ្លងរាលដាលវីរុសនេះ។ អ្នកជំងឺម្នាក់ដែលត្រូវបានបញ្ជូនទៅផ្នែកវះកាត់ត្រូវបានគេជឿថា បានចម្លងបុគ្គលិកថែទាំសុខភាពចំនួន១០ នាក់។នេះបើយោងតាមក្រដាសឯកសារដែលត្រូវបានសរសេរដោយវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Zhongnan នៃសាកលវិទ្យាល័យក្រុងវូហាន និងបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាម៉េរិក (JAMA) កាលពីថ្ងៃសុក្រ ។ អ្នកជំងឺ១៧នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមូលហេតុផ្សេងទៀតក៏បានឆ្លងវីរុសនេះផងដែរ។...