គន្លឹះបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៅពេលអាការធាតុប្រែប្រួល
ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាអាកាសធាតុស្រុកយើងមានការប្រែប្រួលលឿន ណាស់ ហើយក៏ជាហេតុនាំឲ្យមានជាផលវិបាកកើតជំងឺច្រើនដោយសារតែរឿងនេះដែរ។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះការពារខ្លួន ក៏ដូចជា បង្កើនមុខងារប្រព័ន្ធ ភាពស៊ាំដូចខាងក្រោមនេះ៖ ជ្រើសរើសការស្លៀកពាក់ផ្តល់ភាពកក់ក្តៅអ្នកទំនងជាមានអារម្មណ៍ថាក្តៅតិចតួចនៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យហើយប្រហែលជា ចង់ដោះអាវចេញទៀត។ ប៉ុន្តែរឿងនេះអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការមានជំងឺ បាន។ ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកព្រមទាំងប្រឈម ខ្ពស់នឹងជំងឺផ្តាសាយបាន។...