សុខភាព-អប់រំផ្លូវភេទ

https://www.rasmeinews.com/wp-content/uploads/2020/11/health.png

ស្លាប់​២១៣​នាក់ ឆ្លង​ជិត​១​ម៉ឺន​នាក់ !​អង្គការ​WHO​ប្រកាស​គ្រោះអាសន្ន​សុខភាព​អន្តរជាតិ​

​ចិន​បង្ហាញ​ជំនឿ​ថា​ខ្លួន​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​កូរ៉ូណា​វីរុស​ថ្មី ទោះ​ជា​អង្គការ​សុខភាព​ពិភពលោក​មុននេះ​បានប្រកាសថា ការផ្ទុះ​វីរុស​ជំងឺផ្លូវដង្ហើម​នៅ​ចិន​​ជា​គ្រោះអាសន្ន​សកល​មួយ​ក្តី​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោកស្រី ហួរ ជុន​យី​ង ក៏​បាន​និយាយថា​ ចិននឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​ប្រទេស​ដទៃ​​ទៀត​ដើម្បី​ថែរក្សា​សន្តិសុខ​សុខភាព​សាធារណៈ​នៅក្នុង​តំបន់​និង​សកលលោក​។​ ​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​កើនឡើង​ដល់​២១៣​នាក់ ​ហើយ​WHO​បាន​ហៅ​ការផ្ទុះ​ជំងឺនៅ​ចិន​នេះ​ថា​ជា​គ្រោះ​​អាសន្ន​សុខភាព​សកល​មួយ ជា​សញ្ញា​បង្ហាញ​ថា​វីរុស​ឆ្លង​ពិឃាត​នេះ​មិន​បាន​បង្ហាញ​សញ្ញា​ថមថយ​ទេ​។​ ​ទោះជា​យ៉ាងណា អគ្គនាយក​WHO ​បាន​សរសើរ​កិច្ចខិតខំ​របស់​ចិន​ក្នុង​ការទប់ស្កាត់​ការផ្ទុះ​កូរ៉ូណា​វីរុស...

អ្នកវិទ្យាសាស្ត្រចិនបញ្ចូលគ្នាដោយជោគជ័យរវាងហ្សែនមនុស្សនិងជ្រូកដើម្បីបង្កើតស្បែកបណ្តុះថ្មីនៅមន្ទីរពិសោធន៍សម្រាប់ព្យាបាលអ្នករងរបួសរលាក

អ្នកវិទ្យាសាស្ត្រនៅប្រទេសចិនបានប្រើហ្សែនលាយបញ្ចូលគ្នាថ្មីរបស់មនុស្សនិងជ្រូកដើម្បីបង្កើតសំណាកគំរូស្បែកបណ្តុះនៅមន្ទីរពិសោធន៍ ដែលពួកគេសង្ឃឹមថានឹងព្យាបាលអ្នកដែលរលាកនិងអ្នកផ្សេងទៀតដែលត្រូវការស្បែកផ្សាំចាំបាច់។ លោក លីជីន ចូវ បានដឹកនាំក្រុមមួយមកពីមន្ទីរពេទ្យសម្ព័ន្ធទីមួយនៃសាកលវិទ្យាល័យណានឆាង ដែលបានសាកល្បងលទ្ធភាពជោគជ័យនៃសំណាកគំរូឯកទេសរបស់ខ្លួនលើសត្វស្វាពិសោធន៍។ យោងតាមលោកចូវ សំណាកស្បែកកូនកាត់នេះអាចរស់រានមានជីវិតរយៈពេល ២៥ ថ្ងៃនៅលើសត្វស្វា ដោយមិនចាំបាច់ត្រូវការការព្យាបាលបន្ថែមទៀតដើម្បីបង្ក្រាបប្រព័ន្ធភាពស៊ាំរបស់អ្នកទទួល និង ទប់ប្រព័ន្ធភាពស៊ាំនោះកុំឱ្យវាយប្រហារទៅលើសំណាកគំរូនេះ។ លោកចូវបានប្រាប់វេបសាយ...

វិធី​បង្ការ​ការបង្ក​រោគ​ដោយ​បាក់តេរី E. Coli

Escherichia Coli (E. Coli) គឺជា​បាក់តេរី​ម​យ​យ​ប្រភេទ​ដែល​រស់នៅក្នុង​ពោះវៀន​របស់​មនុស្ស និង​សត្វ​មាន​សុខ​ភាពល្អ​។ មាន​ប្រភេទ​បាក់តេរី​នេះ​តែ​ពីរ​បី​ប៉ុណ្ណោះ​ដែល​ស្ថិតក្នុង​ទឹក ឬ​អាហារ​ដែល​អាច​បង្ក​ជា​ជំងឺ ហើយ​វា​នឹងធ្វើ​ឲ្យ​កើតជា​អាកា​រៈ​ឈឺពោះ​បែប​រមួលៗ​រាក​មាន ឈាម និង​ក្អួត​។ ដើម្បី​ជួយ​បង្ការ​ការបង្ក​រោគ​ដោយ​បាក់តេរី E. Coli យក​ល្អ​គួរតែ​៖...

របស់របរ​ប្រចាំថ្ងៃ​អ្វីខ្លះ​ដែល​មិនត្រូវ​ប្រើ​រួមគ្នា​?

សុខភាព គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​ការពារ​ដើម្បី​ជៀស​ផុតពីបញ្ហា​ផ្សេងៗ​គួរឱ្យ​បារម្ភ​។ ចំណុច​មួយ​នៃ​ការថែរក្សា​សុខភាព​បាន​ល្អប្រសើរ​ជៀសផុត​ពី​ជំងឺឆ្លង គឺ​ការមិន​ចែករំលែក ឬ​ប្រើប្រាស់​របរ​មួយចំនួន​រួមគ្នា​ជាមួយ​អ្នក ដទៃ និង​សូម្បី​អ្នក​ដែល​ស្និតបំផុត​ក៏ដោយ​! ថា​តើ​របស់របរ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ១. សាប៊ូដុំ​សាប៊ូ​អាចជួយ​សម្អាត​រាងកាយ​របស់​អ្នក​បាន ប៉ុន្តែ​វា​មិនអាច​សម្អាត​ខ្លួនឯងបាន​ឡើយ​! វីរុសបាក់តេរី​អាច​គ្របដណ្ដប់​ពេញ​លើ​សាប៊ូដុំ​ក្រោយពេល​ប្រើ​ម្ដង ហើយ​អាច​ឆ្លង​យ៉ាង​ងាយពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​! ២. កន្សែង​ជូត​ខ្លួន​ការប្រើ​កន្សែង​ជូត​ខ្លួន​រួមគ្នា​ជាមួយ​នរណាម្នាក់​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ​។...

ភ្ញាក់ឡើង​ចេះតែ​ឈឺ​ក អ្នក​គួរតែ​ធ្វើ​រៀង​ទាំងនេះហើយ

​ប្រសិនបើ​អ្នក​ភ្ញាក់​ពី​គេង​សឹងតែ​រាល់ថ្ងៃ​ដោយសារ​ការឈឺ​ក​នោះ​មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការឈឺ​នេះ​។​ ​សាលា​វេជ្ជសាស្ត្រ Harvard បានបង្ហាញ​ពី​ដំបូន្មាន​ដូចខាងក្រោម​នេះ ដើម្បី​កាត់បន្ថយ ក៏ដូចជា​បំបាត់​ការឈឺ​ក ៖ – ចូរ​គេង​ផ្ងារ ឬ​គេង​ផ្អៀង​– បើ​អ្នក​គេង​ផ្ងារ អ្នក​គួរតែ​ជ្រើសរើស​ខ្នើយ​ដែល​ទប់​នឹង​ភាព​កោង​នៃ​ក ជាមួយនឹង​ផ្នែក​ដែល​អាច​ទ្រ​ក្បាល​បាន​– ពិចារណា​នៃ​ការ​គេង​ខ្នើយ​ទន់ៗ​–...

មិន​ចង់​ឲ្យ​វីរុស​ថ្មី ឆ្លង​ដល់​កូន អ្នក​ម្តាយ​គួរតែ​ធ្វើបែបនេះ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ការពារ​កូន​ពី​វីរុស​ថ្មី​មិន​ឲ្យ​ឆ្លង​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​? ​អ្នក​ម្តាយ​គួរតែ​កុំ​នាំ​កូន​ទៅ​កន្លែង​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន ដូចជា ផ្សារ​ឬ​ផ្សារ​ទំនើប​កន្លែង ក្មេង​លេង ព្រមទាំង​កន្លែង​ជាច្រើន​ទៀត​ដែលមាន​មនុស្ស​ចេញចូល​ច្រើន​។ ជាពិសេស ប្រសិនជា​ចាំបាច់​ត្រូវ​នាំ​កូន​ចេញ​ក្រៅ អ្នក​ម្តាយ​គួរតែ​ពាក់​ម៉ាស​ឲ្យ​កូន​ហើយ​លាងដៃ​ឲ្យ​កូន​ឲ្យ បាន​ច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ម្តាយ​ត្រូវតែ​ហាម​កុំ​ឲ្យ​កូន​លូកដៃ​ចូល​ច្រមុះ​ហើយ​មិន ត្រូវ​យកដៃ​ញី​ភ្នែក...

ចិន​យល់ព្រម​ឱ្យ​អង្គការ​សុខភាព​ពិភពលោក បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា​ថា ចិន​បាន​យល់ព្រម​ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO)​បញ្ជូន​ក្រុម​អ្នកជំនាញ​​អន្តរជាតិ​នៅ​ទី​នោះ​ឱ្យបាន​ឆាប់​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វីរុស​ថ្មី​និង​ធ្វើការ​ឆ្លើយតប​ជា​សកល​ចំពោះ​ការ​ផ្ទុះឡើង​នៃ​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម ដែល​រហូត​មក​​ដល់ពេលនេះ បាន​ស្លាប់​មនុស្ស​ចំនួន​១៣២​នាក់​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ ថ្ងៃ​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ជួប​​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ក្រុម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នោះ អង្គការ​សុខភាព​ពិភពលោក​នេះ បាន​និយាយ​​ថា ការយល់ដឹង​កាន់តែ​ច្រើន​អំពី​សមត្ថភាព​នៃ​ការឆ្លង​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​មាន​ភាព​បន្ទាន់​ដើម្បី​ផ្តល់​យោបល់​ដល់​ប្រទេស​ដទៃៗ​ទៀត​៕ដោយ៖សុខា/sn/Ha លោក Tedros Adhanom...

អ្នកជំនាញ ៖ រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ឱ្យអ្នកជំងឺកូរ៉ូណាកម្រិតស្រាលជាសះស្បើយវិញ

អ្នកជំនាញនៃគណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅថ្ងៃអង្គារទី ២៨ មករាថា រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ការជាសះស្បើយពីរោគសញ្ញានៃជំងឺរលាកសួតកម្រិតស្រាល។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក លី ស៊ីងវ៉ាង (Li Xingwang) នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កន្លែងដែលលោកក៏និយាយផងដែរថា រោគសញ្ញានៃវីរុសកូរ៉ូណាកម្រិតស្រាលមិនតំណាងឱ្យជំងឺរលាកសួតទេប៉ុន្តែគ្រាន់តែជាគ្រុនក្តៅបន្តិចបន្តួចប៉ុណ្ណោះ។ ដោយឡែក...

ពេលនេះ កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​១០៦​នាក់​និង​ចម្លង​ទៅ​មនុស្ស​ជាង​៤​ពាន់​នាក់​

​អាជ្ញាធរ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា​ថា ​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​វីរុស​នៅ​ចិន​បាន​កើនឡើង​ដល់​១០៦​នាក់​និង ជិត​១.៣០០​នាក់​ទៀត​បាន​​ឆ្លង​ក្នុង​រយៈពេល​តែ​១​ថ្ងៃ​។​ ​គណៈកម្មាធិការ​សុខាភិបាល​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​(Hubei) ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​ បាន​និយាយថា មនុស្ស​២៤​នាក់​ទៀត​បាន​សម្លាប់​ពី​វីរុស​នេះ​និង​១.២៩១​នាក់​ទៀត​បាន​ឆ្លង ជាហេតុ​ធ្វើឲ្យចំនួន​មនុស្ស​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ចិន​កើន​ដល់​ជាង​៤.០០០​នាក់​។​ ​ក្នុងពេល​ជាមួយគ្នា រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ​ចិន​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ចិន​ឲ្យ​ពិចារណា​កាត់បន្ថយ​ការធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ដើម្បី​កាត់បន្ថយ​​ចលនា​មនុស្ស​កាត់​ព្រំដែន​និង​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​។​ ​ចំណែក​ក្រសួង​អប់រំ​ចិន​បានប្រកាស​ពន្យារពេល​ឈប់សម្រាក​របស់​សិស្ស​ដោ​យ​គ្មាន​កាលកំណត់​ដោយសារតែ​ការផ្ទុះ​វីរុស​នេះ ហើយ​ពេល​ចូលរៀន​វិញ​វា​អាស្រ័យ​លើ​​ស្ថានភាព​សុខាភិបាល​នៅតាម​តំបន់​នី​មួយៗ​។​ ​នៅពេល​ការឆ្លង​រាលដាល​បន្ត​រីក​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​ដើម្បី​វាយ​តម្លៃ​​ចម្លើយ​តប​ចំពោះ​វីរុស​កំណាច​នេះ​។​...

ពេល​ម្តាយ​ផ្តាសាយ អាច​ឲ្យ​កូន​បន្ត​បៅដោះ​បានទេ​?

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចម្ងល់​នៃ​សំណួរ​ខាងលើនេះ​។ តើ​មាន​អ្វី​ខ្លះទៅ​? ​តាមពិតទៅ ក្នុងដំណាក់កាល​អ្នក​ម្តាយ​ផ្តាសាយ​អត្រា​នៃ​ការ​ចម្លងជំងឺ​ផ្តាសាយ​នេះ​ដល់​កូន គឺ​ខ្ពស់​ស្រាប់​ហើយ​។ បើទោះបីជា​អ្នក​ម្តាយ​មិន​បំបៅ​ទឹកដោះ​ដល់​កូន​ក៏​កូន​អាច​ឆ្លង​ពី​អ្នក បានដែរ ព្រោះ​នៅ​ជិត​អ្នក​ច្រើន​។ ដូចនេះ អ្នក​ម្តាយ​អាច​បំបៅ​ទឹកដោះ​ដល់​កូន​ព្រោះ​ក្នុង​ទឹក ដោះ​នេះ អាចមាន​សារធាតុ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​បាន​រឹងមាំ​ដោយ​អាច ប្រឆាំងនឹង​មេរោគ​ផ្តាសាយ​បាន​។ ប៉ុន្តែ​ប្រសិនជា​អ្នក​ម្តាយ​ផ្តាសាយ...