របៀបលុបមុខឱ្យទារក
នៅពេលដែលអ្នកងូតទឹកឱ្យកូន អ្នកត្រូវតែប្រយ័ត្នពីរបៀបនៃការលុបមុខឱ្យគេ ព្រោះបើអ្នក មិនប្រយ័ត្ន វាអាចធ្វើឱ្យកូនឈ្លក់បាន ហើយធ្វើឱ្យគេមានគ្រោះថ្នាក់ទៀតផង។ តើគួរតែលុប មុខឱ្យកូនតាមរបៀបណាខ្លះទៅ? ដំបូងអ្នកត្រូវតែពរកូនដាក់នៅដៃឆ្វេងអ្នក ដោយដាក់កូននៅជាប់ខ្លួន ហើយយកម្រាមដៃឆ្វេង អ្នកទប់ក្បាលរបស់កូនឱ្យជាប់ នោះវានឹងអាចធ្វើឱ្យកូនមានអារម្មណ៍សុវត្ថិភាពហើយថែមទាំង អាចការពារកូនមិនឱ្យមានគ្រោះថ្នាក់ដោយរបូតចេញពីដៃទៀតផង។ នៅពេលដែលអ្នកលុបមុខឱ្យកូន...