វីរុសវូហាន៖ ១.២៨៧នាក់ឆ្លង ៤១នាក់ស្លាប់នៅចិន នៅពេលវីរុសធ្វើដំណើរដល់អឺរ៉ុប
គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃសៅរ៍ទី២៥មករាថា មនុស្ស១.២៨៧នាក់បានឆ្លងកូរ៉ូណាវីរុសថ្មី គិតត្រឹមថ្ងៃ២៤មករា ហើយចំនួនមនុស្សស្លាប់ពីវីរុសនេះកើនដល់៤១នាក់។ វីរុស ដែលមានប្រភពចេញពីទីក្រុងវូហាន របស់ខេត្តហ៊ូប៉ីនៅចិនភាគកណ្តាលកាលពីចុងឆ្នាំមុន បានឆ្លងរាលដាលទៅកាន់ទីក្រុងផ្សេងៗរបស់ចិន រួមមានទីក្រុងប៉េកាំងនិងសៀងហៃ ព្រមទាំងប្រទេស សិង្ហបុរី អាម៉េរិក ថៃ កូរ៉េខាងត្បូង ជប៉ុន...