សុខភាព-អប់រំផ្លូវភេទ

https://www.rasmeinews.com/wp-content/uploads/2020/11/health.png

៦៣៦​នាក់​ស្លាប់ ៣១.១៦១​នាក់​ឆ្លង​វីរុស​នៅ​ចិន​,​អង្គការ​សុខភាព​ពិភពលោក​ថា​គួរឲ្យ​ព្រួយបារម្ភ​ខ្លាំង​

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ជំងឺ​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិនដីគោ​កគិត​មក​ត្រឹម​ចុង​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​កុម្ភៈ​​ បាន​កើន​ដល់​៦៣៦​នាក់ ដោយ​កើន​៧៣​នាក់​​លើស​តួលេខ​កាល​ពី​មួយ​ថ្ងៃមុន​។​ ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្នុង​ចំនួន​ស្លាប់​បន្ថែម​៧៣​នាក់​នេះ មាន​៦៩​នាក់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី រួមមាន​៦៤​នាក់​នៅក្នុង​​ទីក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី ។​ ​នៅ​ទូទាំង​ចិន​ដីគោក មាន​អ្នក​ឆ្លង​ថ្មី​បន្ថែម​៣.១៤៣​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាហេតុ​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​វីរុស​នេះ​កើន​ដល់​៣១.១៦១​នាក់ ហើយ​អ្នក​ឆ្លង​ភា​​គ​ច្រើន​ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ។​ ​គណៈកម្មាធិការ​បាន​ឲ្យដឹង​ទៀត​ថា...

របៀប​ប្រើប្រាស់ “​ក្រូចឆ្មារ​” បំបាត់​ស្ត្រេ​ស​

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ក្រូចឆ្មារ ប៉ុន្តែ​ដឹង​ទេ​ថា​អាហារ​នេះ អាចជួយ​បំបាត់​ស្ត្រេ​សបាន​? ១. ប្រើ​ជា​គ្រាប់​បាល់​បំបាត់​ស្ត្រេ​ស​ធ្លាប់​ដឹង​ទេ​ថា​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ជា​គ្រាប់​បាល់​បំបាត់​ស្ត្រេ​សបាន​ដោយ​គ្រាន់តែ​ញី ឬ​រំកិលវា​លើ​ផ្ទៃ​រឹង​ណាមួយ​? ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​អ្នក​អាចដាក់​ក្រូចឆ្មារ ២ ផ្លែ​លើ​តុ ឬ​ផ្ទៃ​រាបស្មើ ណា​ក៏បានបន្ទាប់មក​ញី​ក្រូចឆ្មារ​ចុះឡើង​ជាមួយ​បាតដៃ​ទាំងសងខាង​។​ ២. ប្រើ​ជា​ឧបករណ៍​ម៉ាស្សា​ជើង​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ប្រើ​បាតជើង​ជាន់​ថ្នម​ល្មម​លើ​ក្រូចឆ្មារ​ដែល​ដាក់​លើ​ផ្ទៃ​រាបស្មើ ឬ​កម្រាលឥដ្ឋ​រួច​រំកិល​ចុះឡើង​។...

មាន​ជំងឺ​ថប់​បារម្ភ​! កុំ​រំលង​អាហារ​ទាំងនេះ​

​ដឹង​ទេ​ថា​មិនបាច់​ប្រើ​ថ្នាំ​ក៏​អ្នក​អាច​ទប់​ទល់នឹង​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​បាន​ផងដែរ​ជាមួយ​អាហារ​មួយចំនួន​! ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​ថប់​បារម្ភ​? ១. សាច់មាន់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tryptophan​ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​បញ្ហា​នៃ​ជំងឺថប់​បារម្ភ​។ ទោះជា​យ៉ាងណា​គួរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​ក៏​ព្រោះ​វា​ជា​ផ្នែក​ដែល​សម្បូរ ទៅដោយ​សារធាតុ tryptophan​។ ចៀសវាង​ទទួលទាន​ស្បែក​មាន់​ច្រើន​ដើម្បី​កាត់បន្ថយ បិ​រ​មាណនៃ​ខ្លាញ់ saturated និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​ ២. ត្រី​ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ saturated...

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវរ​ក​ជំនួយ ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ឡើងដល់​៥៦៣​នាក់​

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​កុម្ភៈ បាន​រាយការណ៍​អំពី​ការស្លាប់​មនុស្ស​បន្ថែម​ពី​ការផ្ទុះ​វីរុស​ឆ្លង​ ដោយ​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​មាន​អ្នកស្លាប់​ថ្មី​៧៣​នាក់​​បន្ថែម ជាហេតុ​នាំ​ឲ្យចំនួន​អ្នកស្លាប់​សរុប​ដោយ​កូរ៉ូណា​វីរុស​នេះ​ឡើងដ​ល់​៥៦៣​នាក់​។​ ​ចំនួន​អ្នក​ឆ្លង​ក៏​កើន​ថេរ​ ដោយ​កាលពី​ថ្ងៃ​ពុធ មាន​អ្នក​ឆ្លង​៣.៦៩៤​នាក់ និង​សរុប​មនុស្ស​២៨.០១៨​នាក់​បាន​ឆ្លង​វីរុស​ថ្មី​នេះ​ក្នុងប្រទេស​ចិន​។​ ​អាជ្ញាធរ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី នៅ​ថ្ងៃនេះ​បាន​រាយការណ៍​អំពី​ការស្លាប់​ថ្មី​៧០​នាក់​បន្ថែម និង​អ្នក​ឆ្លង​ថ្មី​៣.១៥៦​ករណី​នៅ​ក្នុង​ខេត្ត​។​ ​ក្នុងពេល​ជាមួយគ្នា អ្នក​ជំងឺបង្កឡើង​ដោយ​កូរ៉ូណា​វីរុស​១.១៥៣​នាក់​បាន​ជា​និង​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ​។​ ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ចិន​លី...

គន្លឹះ​សំខាន់ៗ​ថែរក្សា​ធ្មេញ​ទើបនឹង​ប៉ះ​រួច​

ការ​ប៉ះ​ធ្មេញ​ជា​វិធី​មួយ​ដែល​ជួយ​ព្យាបាល​ធ្មេញ​រង​ការបំផ្លាញ​ដោយសារ​ដង្កូវ​ស៊ី ឬ​បញ្ហា​ពុក ធ្មេញ​វិញ​។​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​រួចមក​ហើយពី​ការ​ប៉ះ​ធ្មេញ​ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ថា​តើ​គួរ​ថែរក្សា​ធ្មេញ​ទើបនឹង​ប៉ះ​រួច​យ៉ាងដូច ម្ដេច​ទេ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ១. ដឹង​ពី​ពេលវេលា​នៃ​ការ​ប៉ះ​ធ្មេញ​មុនពេល​អ្នក​ឈាន​យើង​ចេញពី​គ្លីនិក​ធ្មេញ​កុំ​ភ្លេច​ចំណាំ​ថ្ងៃ​ដែល​ទន្តពេទ្យ​បាន​ប្រាប់​ទាក់ទង​នឹង ការបន្ត​ព្យាបាល​ប៉ះ​ធ្មេញ​លើក​ក្រោយ​។ ប្រសិនបើ​ពេទ្យធ្មេញ​មិនបាន​ប្រាប់​អ្នក​គួរ​សួរ​បញ្ជាក់ ថា​តើ​ត្រូវ​មក​ពិនិត្យ​លើក​ក្រោយ​នៅពេលណា ឬ​ដំណើរការ​នៃ​ការព្យាបាល​ចប់​ត្រឹមនេះ​។ ជាធម្មតា​រយៈពេល​នៃ​ការព្យាបាល​ប៉ះ​ធ្មេញ គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​សម្ភារៈ​ដែល​ត្រូវ​ប្រើ​។ ឧទាហរណ៍​ការ​ប៉ះ​ធ្មេញ​ដោយ​សេ​រ៉ា​មិ​ក គឺ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​ដោយមាន​ជំនួយ​ពី​ពន្លឺ...

គន្លឹះ​រៀបចំ​អាហារ​ដែល​អ្នកមាន​បញ្ហា​រលាក​ក្រពះ​ចាំបាច់​គួរ​ដឹង​

ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​នៅពេល​មាន​ជំងឺ​រលាក​ក្រពះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហើយ​អ្នកនឹង​ទទួលរង​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជាមិនខាន​! ជំងឺ​រលាក​ក្រពះ គឺជា​ការ​រលាក​ដែល​កើត​ឡើងលើ​ស្រទាប់​នៃ​ក្រពះ​។ កត្តា​ច្រើនណាស់​ដែល បណ្ដាលឱ្យ​កើតមាន​បញ្ហា​រលាក​ក្រពះ រួមទាំង​ការ​ស្ត្រេ​ស ជម្រើស​នៃ​អាហារ គ្រឿង​ស្រវឹង និង​សូម្បីតែ​ការទទួល​ទាន​ថ្នាំ​មួយចំនួន​។ ទោះជា​យ៉ាងណា​ជំងឺ​រលាក​ក្រពះ​អាច​ឆាប់​ជា​សះ ស្បើយ​ដោយ​ចាប់ផ្ដើម​ចេញពី​ការផ្លាស់ប្ដូរ​របប​អាហារ​និង​ទម្លាប់​ខ្លះៗ​។ ១. បំបែក​អាហារ​ឱ្យ​តូចៗ​ដើម្បី​សម្រួល​ដល់​ក្រពះ​ក្នុងការ​កិន​រំលាយ​អាហារ​ផ្សេងៗ​នោះ ចូរ​ហាន់​អាហារ​របស់​អ្នក​ទៅជា...

សហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយក្រុមហ៊ុនឱសថដើម្បីផលិតថ្នាំព្យាបាលវីរុសកូរ៉ូណា

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអង្គារទី៤កុម្ភៈថាសហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយក្រុមហ៊ុនឱសថមួយដើម្បីបង្កើតការព្យាបាលសម្រាប់វីរុសកូរ៉ូណាថ្មីឆ្នាំ ២០១៩ (2019-nCoV) ដោយប្រើប្រភេទថ្នាំ ដែលបានបង្កើនអត្រារស់រានមានជីវិតក្នុងចំណោមអ្នកជំងឺអេបូឡា។ ការសហការគ្នារវាងក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សជាតិ (HHS) និង ក្រុមហ៊ុន Regeneron នឹងបង្កើតអង្គបដិប្រាណម៉ូណូក្លូណាល់ (Monoclonal) ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ដែលជាការព្យាបាលមួយខុសពីថ្នាំប្រឆាំងហ៊ីវនិងថ្នាំផ្តាសាយ ដែលទំនងជាអាចការពារប្រឆាំងនឹងវីរុសកូរ៉ូណាបានដូចគ្នា។...

ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​កើន​ដល់​៤៩០​នាក់ និង​ឆ្លង​ឡើងដល់​២៣.៥០០​នាក់​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​ដល់​យ៉ាងតិច​៤៩០​នាក់ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​ បាន​រាយការណ៍​ការស្លាប់​ថ្មី​ចំនួន​៦៥​ករណី​ទៀត​។​ ​តួលេខ​បញ្ចេញ​ដោយ​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​បង្ហាញ​ចំនួន​កើនឡើង​នៃ​អ្នក​ឆ្លង គឺ​៣.១៥៦​ករណី​ថ្មី ដោយ​ធ្វើឲ្យ​ក្នុង​ខេត្ត​ទាំងមូល​មាន​អ្នក​​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ឡើងដ​ល់​១៦.៦៧៨​នាក់ និង​អ្នកស្លាប់​សរុប​៤៧៩​នាក់​។​ ​នៅ​ទូទាំង​ប្រទេស​ចិន​ឥឡូវ​មាន​អ្នក​ឆ្លង​ជាង​២៣.៥០០​នាក់​។​ ​រំលេច​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាលដាល​នៅក្នុង​តំបន់​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ចិន​ក្រៅពី​ទីក្រុង​វូ​ហាន អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រឹតត្បិត​ការធ្វើដំណើរ​​នៅ​ទីក្រុង​ចំនួន​៣​ទៀត​ក្នុង​ខេត្ត​ហ្សេ​ជាំង​។​ប្រជាជន​ក្នុង​ទីក្រុង​ទាំង​នេះ​អាច​ចេញ​ក្រៅ​ទៅ​ទិញ​អីវ៉ាន់​ក្នុង​មួយ​គ្រួសារ​បាន​តែ​ម្នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ម្តង​។​ ​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​ ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញការ​សុខភាព​អន្តរជាតិ​មួយ​ទៅ​ធ្វើការ​ជាមួយ​សម​ភាគី​ចិន​ដើម្បី​​ជួយ​ប្រយុទ្ធ​នឹង​វីរុស​ថ្មី​ដែល​ចម្លង​សាហាវ​គួរ​សមនេះ​។​អង្គការ​ក៏​បញ្ជូន​ម៉ា​ស់មុខ ស្រោមដៃ​...

អត្ថប្រយោជន៍​ដែល​មិន​នឹកស្មាន​ដល់​របស់​ផ្លែ​ប៉ោម​៖ បន្ថយ​ខ្លាញ់​ក្នុង​ឈាម​

​ប្រសិន​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្ពស់​ក្នុង​ឈាម​, មាន​វិធី​ជាច្រើន​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល លើស​នេះ ប៉ុន្តែ​មាន​វិធី​មួយ​ដែល​អ្នក​អាច​ពុំទាន់​ធ្វើ តែ​អាចបង្កើត​ភាពខុសប្លែក​យ៉ាង​ធំ​គួរ ឱ្យ​ភ្ញាក់ផ្អើល គឺ​បរិមាណ​ផ្លែ​ប៉ោម ។​ ​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​បាន បង្ហាញថា សារជាតិ​ចម្រាញ់ Poly-phenol ពី​ផ្លែ​ប៉ោម អាចជា​វិធី​ធម្មជាតិ...

បណ្តា​ភេសជ្ជៈ​ជួយ​កម្ចាត់​ក្រួសតម្រងនោម​ចេញ​ក្រៅ

ក្រួសតម្រងនោម ជា​ជំងឺ​យុគសម័យ​មួយ តែ​អ្នក​អាច​បង្ការ​បញ្ចៀស​វា​បាន​ដោយ​របៀប​រស់នៅ និង​បរិភោគ​ត្រឹមត្រូវ ។ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ជួយ​អ្នកដោះស្រាយ​ក្រួសតម្រងនោម​ដោយ​មិនចាំបាច់​វះកាត់ ។​ ​ទទួលទាន​ទឹក​ច្រើន​​ទឹក​ត្រូវបាន​ចាត់ទុកថា​ជា​ឱសថ​ទេវតា​របស់​ជីវិត ។ វា​ជួយ​រក្សា​កម្រិត​ទឹក​ឲ្យ​រាងកាយ​, ជួយ​តម្រងនោម​បំបែក​រំលាយ​សារជាតិ​រ៉ែ និង​សារជាតិ​ជីវជាតិ ក៏ដូចជា​ជំរុញ​ដំណើរការ​រំលាយ​អាហារ ។ ទឹក​ជួយ​កម្ចាត់​ចេញ​រាងកាយ​នូវ​សារ​ជាតិពុល...