សុខភាព-អប់រំផ្លូវភេទ

https://www.rasmeinews.com/wp-content/uploads/2020/11/health.png

អ្នកជំងឺកូរ៉ូណាត្រូវគេរុំក្នុងបំពង់ប្លាស្ទិកដើម្បីបញ្ឈប់ជំងឺឃាតករនេះកុំឱ្យរាតត្បាត

វីដេអូបានបង្ហាញអ្នកជំងឺកូរ៉ូណាម្នាក់ត្រូវគេរុំជិតនៅខាងក្នុងបំពង់ប្លាស្ទិកដើម្បីបញ្ឈប់ជំងឺឃាតករនេះកុំឱ្យរាលដាល។ វីដេអូឃ្លីបនេះបានបង្ហាញអ្នកជំងឺកំពុងត្រូវបានរុញចូលមន្ទីរពេទ្យនៅក្រុងហ៊ុយចូវក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនដោយពួកគ្រូពេទ្យស្លៀកពាក់ឈុតការពារមេរោគឆ្លង។ រឿងនេះកើតឡើងស្របពេលដែលចិនបញ្ជាក់ថាមានការឆ្លងវីរុសថ្មីនេះចំនួន ៥៧១ ករណី។ គិតត្រឹមល្ងាចថ្ងៃពុធទី២២មករា មានអ្នកស្លាប់ចំនួន ១៧ នាក់នៅក្នុងខេត្តហឺប៉ី។ បុគ្គលិកពេទ្យប្រហែល ២០ នាក់ក៏បានឆ្លងមេរោគនេះដែរ។ សំណាកនៃវីរុសកូរ៉ូណាដែលគេមិនស្គាល់ពីមុនត្រូវគេជឿថាបានកើតឡើងកាលពីចុងឆ្នាំមុនពីការជួញដូរសត្វព្រៃខុសច្បាប់នៅឯផ្សារលក់សាច់សត្វមួយក្នុងទីក្រុងវូហានស្ថិតនៅភាគកណ្តាលប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

តើ​អ្នក​យល់ដឹង​អ្វី​ខ្លះ​អំពី​ការផ្ទុះ​វីរុស​ជម្ងឺ​ផ្លូវដង្ហើម​ថ្មី​នៅ​ចិន​?

​វីរុស​ថ្មី​ដូចគ្នា​នឹង​វីរុស​សា​(SARS)​បាន​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​នៅ​ចិន និង​៥៧១​នាក់​ទៀត​បាន​ឆ្លង​វា នៅពេល​វីរុស​ចម្លង​រវាង​មនុស្ស​នេះ ធ្វើដំណើរ​ឆ្ងាយ​​ទៅដល់​កូរ៉េ ជប៉ុន ថៃ​និង​អាម៉េរិក​តាមរយៈ​អ្នកដំណើរ ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​ធំធេង​ដោយ​សារ​វា​កើត​ចំ​ពេល​មនុស្ស​រាប់​​រយ​លាន​នាក់​ធ្វើ​ដំណើរ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។​ ​ប្រទេស​ជាច្រើន​បាន​បង្កើន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូលមក​ពី​ចិន ជាពិសេស​ពី​ទីក្រុង​វូ​ហាន​ដែលមាន​ប្រជាជន​១១​លាន​នាក់​ហើយ​ដែល​ឥឡូវ​ត្រូវ​ប​ង្ខាំ​​ង​នៅ​ដាច់​ពី​គេ ។​ ​ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​វីរុស​នេះ​៖ -​អ្វី​ជា​កូរ៉ូណា​វីរុស​? ​កូរ៉ូណា​វីរុស ជា​ផ្នែក​មួយ​នៃ​ក្រុម​វីរុស​ធំ​មួយ ដែល​បង្ក​ជម្ងឺ​ចាប់ពី​ផ្តាសាយ​ធម្មតា​ដល់​ជម្ងឺ​ធ្ងន់ធ្ងរ...

ចូលដល់​បន្ទប់​សណ្ឋាគា​រ ឬ​ផ្ទះសំណាក់​ភ្លាម កុំ​ភ្លេច​ធ្វើ​រឿង​ទាំងនេះ​

មិនមែន​គ្រប់​បន្ទប់​សណ្ឋាគារ​ទាំង​អស់​បានធ្វើការ​សម្អាត​និង​សម្លាប់​មេរោគ​ត្រឹមត្រូវ​គ្រប់សព្វ​ឡើយ​។ អាច​ថា​ជា​រឿង​ធម្មតា​ទេ​ដែល​ភាគច្រើន​នៃ​ពួកយើង​នៅពេល​ទៅដល់​បន្ទប់​សណ្ឋាគា​រ ឬ​ផ្ទះសំណាក់​ភ្លាម​តែងតែ​ក្រឡេក​រក​កន្លែង​បញ្ចូល​ថ្ម​ទូរស័ព្ទ​និង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ផ្សេងៗ ប៉ុន្តែ​ដើម្បី​ចៀសផុត​បញ្ហា​ណាមួយ​កើតឡើង​មិន​ថា​ចំពោះ​សុខភាព ក៏ដូចជា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នោះ​យើង​គួរ​ពិនិត្យ​សំខាន់​លើ​ចំណុច​មួយចំនួនទៀត​ក្រៅពី​បារម្ភ​អំពី​បញ្ហា​ទូរ​សព្ទ​អស់​ថ្ម​។​ ១. ពិនិត្យមើល​កំរាលពូក​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​គិតថា​នៅក្នុង​បន្ទប់​សណ្ឋាគារ​ទំនើបៗ​គឺ​ស្អាត​និង​គ្មាន​សត្វល្អិត​ដូច​នៅតាម​កន្លែង​ស្នាក់​ឬ​ផ្ទះសំណាក់​ធម្មតា​ដែលមាន​តម្លៃថោក​ទេ​ប៉ុន្តែ​តាមពិតទៅ​មិន​ដូច្នេះ ទាំងអស់​ឡើយ​! ទោះបី​សណ្ឋាគារ​ថ្លៃ​ប៉ុណ្ណា​ក៏ដោយ​សត្វល្អិត​គឺ​នៅតែ​អាចមាន​ដោយ​វា តោង​ចូល​តាមរយៈ​សំលៀកបំពាក់​ឫ​ឧបករណ៍ប្រើប្រាស់​របស់​ភ្ញៀវ​ដែល​គេង​នៅ​ទីនោះ​។ ដូច្នេះ​អ្នក​គួរ​ចំណាយពេល​ពិនិត្យមើល​គែមៗ​ពូក​ឫ​កម្រាល​ផ្សេងៗ​នៅក្នុង​បន្ទប់​គេង​ឱ្យបាន សព្វ​ជាមុនសិន​ដើម្បី​ប្រាកដថា​គ្មាន​សត្វល្អិត​ចៃ​គ្រែ​ឫ​ស្នាម​ប្រឡាក់​ខ្មៅៗ​ណាមួយ​ដែល​អាច បង្ក​ផលប៉ះពាល់​ដល់​អ្នក​។ ប្រសិនបើ​ពិនិត្យ ឃើញ​សត្វល្អិត...

ក្បាលពោះ​បាត់​ដោយ​មិនដឹង​ខ្លួន មកពី​ញ៉ាំ​អ្វី​ទៅ​?

​សព្វថ្ងៃនេះ​មាន​នារី​មួយចំនួន​តែងតែ​ដុះ​ក្បាលពោះ​ជានិច្ច ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្លៀក ពាក់​អ្វី​ក៏​មើលទៅ​មិន​ស្អាត​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​ទាំង​៤ ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​ក្បាលពោះ​នោះ​រាបស្មើ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​? ​ផ្លែ​ចេក​នៅពេលដែល​អ្នកមាន​អាកា​រៈ​ទល់លាមក ក្បាលពោះ​អ្នក​ក៏មាន​អាកា​រៈ​ធំ​ដូចគ្នា​ដែរ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចេក និង​ទឹក​ក្តៅ​អ៊ុនៗ​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើង​ដោយ​ជួយ បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​ផងដែរ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​រាបស្មើ​បាន​។​ ​ផ្លែ​ប៉ោម​ប្រសិនជា​ក្បាលពោះ​អ្នក​ស្ទាប​ហើយ​រឹង...

បិទ​ទីក្រុង​ចិន​មួយ ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​១៧​នាក់​និ​ងជាង​៥០០​នាក់​ឆ្លង​

​កាសែត​រដ្ឋ​People’s Daily​បាន​និយាយថា មិន​មាន​នរណា​ម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ទីក្រុង​វូ​ហាន ចាប់ពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ នៅពេល​​សេវាគម​នា​គមន៍​ត្រូវ​បិទ​ ក្នុងពេល​អាជ្ញាធរ​ព្យាយាម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​វីរុស​បង្ក​ជំងឺរលាក​សួត​ស្រដៀង​គ្នា​នឹង​ជំងឺសា​ដែល​បាន​ផ្ទុះ​នៅ​ចិន​កាលពី​១៧​ឆ្នាំ​​មុន​។​ ​ទីក្រុ​ងដែល​ជា​ប្រភព​ចម្លង​វីរុស​ផ្តាច់​ជីវិត​ ឥឡូវ​ស្ថិតក្រោម​ការ​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ ដោយ​ជើងហោះហើរ​ចេញ និង​សេវា​រថភ្លើង​ត្រូវ​ផ្អាក រថភ្លើង​ក្រោម​​ដី​ត្រូវ​បញ្ឈប់​និង​ព្រឹត្តិការណ៍​សាធារណៈ​ធំៗ​ត្រូវ​បាន​លុបចោល នៅ​ពេល​ពួក​គ្រូពេទ្យ​ស្លៀកពាក់​សម្លៀកបំពាក់​ការពារ​ពេញ​មួយ​តួខ្លួន​ក្នុងពេល​ព្យាបាល​អ្នក​ជំងឺ។​ ​កូរ៉ូណា​វីរុស​ដែល​ចាប់ផ្តើមច​ម្ល​ង​នៅ​ទីក្រុង​វូ​ហាន ឥឡូវ​ចម្លង​ទៅ​ពាសពេញ​ប្រទេស​ចិន​និង​ហួស​ពី​ព្រំដែន​ចិន ​ដោយ​វា​បាន​សម្លាប់​មនុស្ស​១៧​នាក់​និង​ជាង​៥០០​នាក់​ឆ្លង​។​ករណី​ស្លាប់​និង​ឆ្លង​ភាគច្រើន​បំផុត​ស្ថិតនៅ​ទីក្រុង​វូ​ហាន​ដែលមាន​ប្រជាពលរដ្ឋ​១១​លាន​នាក់...

វីរុសវូហានអាចសម្ងំលាក់ខ្លួនក្នុងសត្វជាច្រើនទសវត្សរ៍មុនពេលឆ្លងមកមនុស្ស

អ្នកជំនាញឈានមុខម្នាក់បាននិយាយថា វីរុសថ្មីរបស់ចិន ដែលបានសម្លាប់មនុស្ស៩ នាក់ អាចលាក់ខ្លួននៅក្នុងសត្វអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក សឺ ជេរ៉េមី ហ្វារ៉ា (Sir Jeremy Farrar) អ្នកឯកទេសដ៏ល្បីល្បាញខាងរោគរាតត្បាតបាននិយាយថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ប៉ុន្តែទំនងជាបានសម្របខ្លួនវិវត្តនិងចម្លងទៅមនុស្ស។...

អ្នកស្រាវជ្រាវនិយាយថា វីរុសវូហាននិងជំងឺសាគឺជាមេរោគខុសគ្នាប្រៀបបីដូចជាឆ្កែនិងឆ្មា

ក្រុមអ្នកស្រាវជ្រាវនៅសិង្ហបុរីបាននិយាយថា ទោះបីជាវីរុសវូហានមានលក្ខណៈស្រដៀងនឹងជំងឺសា និងចេញមកពីគ្រួសារមេរោគតែមួយក៏ដោយ ក៏ប៉ុន្តែវីរុសទាំងពីរមានភាពខុសគ្នា។ ពួកអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានជីវព័ត៌មានវិទ្យានៃប្រទេសសិង្ហបុរីបានពិនិត្យប្រូតេអ៊ីននៅផ្ទៃខាងលើដ៏សំខាន់របស់វីរុសវូហាន ដែលភ្ជាប់ទៅនឹងភ្នាក់ងារទទួលមួយ ដោយអនុញ្ញាតឱ្យវាឆ្លងទៅសត្វនិងជួនកាលទៅមនុស្ស។ ពួកគេបានរកឃើញថា វាមានហ្សែន ៧៦ ភាគរយដូចគ្នានឹងហ្សែនរបស់ជំងឺសានៅក្នុងប្រូតេអ៊ីននេះ។ ប៉ុន្តែលោកវេជ្ជបណ្ឌិត សេបាស្ទាន មូរ៉័រស្ត្រូ (Sebastian...

ជនជាតិ​ថៃ​ដំបូង​ឆ្លង​កូរ៉ូណា​វីរុស​

​ក្រសួង​សុខាភិបាល​ថៃ​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ថា ស្ត្រី​ថៃ​អាយុ​៧៣​ឆ្នាំ កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត នគរ ផា​ថូ​ម ចំពោះ​​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី ។​ ​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយថា ស្ត្រី​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​វិល​មក​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន និង​ការធ្វើ​តេស្ត​បង្ហាញ​ថា​គាត់​ឆ្លង​​កូរ៉ូណា​វីរុស ដែល​កំពុងចម្លង​យ៉ាង​ឆាប់រហ័ស​នៅ​ចិន​នាពេល​បច្ចុប្បន្ន​។​ ​នៅ​ថៃ​ឥឡូវ​គេ​រកឃើញ​ករ​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​៤​ករណី ដោយ​៣​នាក់​ជា​អ្នកទេសចរ​ចិន និង​ម្នាក់​ជា​ជនជាតិ​ថៃ​។​អ្នកទេសចរ​ចិន​ទី​២​ដែល​រកឃើញថា​មាន​វីរុស​​នេះ​ត្រូវបាន​ព្យាបាល​ជា​ទាំងស្រុង​និង​វិល​ទៅ​ស្រុក​វិញ​។​ ​វេជ្ជបណ្ឌិត...

អាជ្ញាធរ​ចិន​៖ ៩​នាក់​ស្លាប់និង​៤៤០​ឆ្លង​កូរ៉ូណា​វីរុស​

​ចិន​កាលពី​ថ្ងៃ​ពុធ បាន​ព្រមាន​ថា វីរុស​ស្រដៀង​នឹង​វីរុស​បង្ក​ជំងឺ​Sars​អាច​វិវត្ត​ផ្លាស់ប្តូរ​និង​ចម្លង​រាលដាល​កាន់តែខ្លាំង​នៅពេល​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​កាន់​​តែ​កើនឡើង​។​ ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​មករា មនុស្ស​សរុប​៤៤០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​ដែល​បង្ក​ជំងឺផ្លូវដង្ហើម​និង​៩​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​ចិន នេះ​បើតាម​ការ​​បញ្ជាក់​ពី​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​។​ ​អនុប្រធាន​គណៈកម្មាធិកា​រលោក លី ប៊ីន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មនុស្ស​៩​នាក់​បាន​ស្លាប់​ពី​ការផ្ទុះ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​​និង​ខេត្ត​ក្រុង​របស់​ចិន​ចំនួន​១៣​បាន​រកឃើញថា​មាន​អ្នក​ឆ្លង​វា​។​ ​មុននេះ អាជ្ញាធរ​ចិន​បានប្រកាសថា អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​មាន​ចំនួន​៣២៤​នាក់​និង​ស្លាប់​៦​នាក់​។​ ​គណៈកម្មាធិការ​នេះ​ក៏​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស...

វីតាមីន​៖ អ្វីដែល​អ្នក​គួរតែ​ដឹង កុំ​ចាំតែ​ពេទ្យ​និយាយប្រាប់​នោះ​

មីក្រូ​ជីវជាតិ​គឺជា​តម្រូវការ​ដ៏​សំខាន់​សម្រាប់​មុខងារ​ជាច្រើន​របស់​រាងកាយ​។ ក្រុម​មី​ក្រុ ជីវជាតិ​ដ៏​ធំ​នោះ​មានដូចជា វីតាមីន និង​ជាតិ​រ៉ែ​តែម្តង​។ ជាតិ​រ៉ែ​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ លូតលាស់ សុខភាព​ឆ្អឹង តុល្យភាព​ជាតិ​ទឹក និង​ដំណើរ​ការណ៍​ផ្សេងៗ​ទៀត ខណៈពេល ដែល​វីតាមីន​ជា​តម្រូវការ​សម្រាប់​បង្កើត​ថាមពល ប្រព័ន្ធ​ភាពស៊ាំ កំណក​ឈាម​។​ល​។ យើង​ទទួលបាន​មីក្រូ​ជីវជាតិ​ទាំងនេះ​ពី​ចំណីអាហារ​ដែល​យើង​ញ៉ាំ​។...