សុខភាព-អប់រំផ្លូវភេទ

https://www.rasmeinews.com/wp-content/uploads/2020/11/health.png

តើ​ទឹក​ចេះ​ហួស​ឌឺ​ឡេ​ដែរ​ទេ​?

បើសិនជា​អ្នក​ធ្លាប់​ទិញ​ទឹក​សុទ្ធ​មួយ​កេះ​មក​ទុក​ញ៉ាំ​អ្នក​ប្រហែលជា​សម្គាល់​ឃើញ​មានការ​ដាក់ ស្លាក​សញ្ញា​ការ​ហួស​កាលបរិច្ឆេត​នៅលើ​សម្បក​ដប ឬ​កេះ​កែ​ល​វិច​ខ្ចប់​ហើយ​។ ថ្មី​នេះ ដប​ទឹក​សុទ្ធ​ភាគច្រើន​ដែល​ផលិត​ក្នុង​សហរដ្ឋអាមេរិក​គឺ​សុទ្ធតែ​មានការ​បញ្ជា​ក់អំ​ពី​ការ​ហួស​កាលបរិច្ឆេត​ទាំងអស់​។ ប៉ុន្តែ​រឿងនេះ​អាច​នឹងមាន​ការភ័នច្រឡំ និង​បង្ក​ជាការ​ងើយ​ឆ្ងល់​ថា តើ​ទឹក​ដែល​ញ៉ាំ​នៅពេល​ហួស​កាលបរិច្ឆេត​បែបនេះ​អាចមាន​សុវត្ថិភាព​ដែរ​ទេ​ក្នុងការ​ទទួលទាន​ទៀត​។​ ​តើ​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​អាច​នឹង​ខូច​ដែរ​ទេ​?ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​អាច​រក្សាទុក និង​ញ៉ាំ​បាន​រហូតដល់ ៦​ខែ ដោយមាន​ផល​រំខាន​តិច តួច​បំផុត​កាលណា​វា​ត្រូវបាន​រក្សាទុក​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​ត្រូវបាន លាយ​ជាមួយ​សារធាតុ...

ចិន​និយាយថា អ្នក​ជំងឺទី​៤​ស្លាប់​ដោយ​វីរុស​រលាក​សួត​នៅ​វូ​ហាន​,WHO​កោះប្រជុំ​

​មនុស្ស​ទី​៤​បាន​ស្លាប់​ដោយ​ជំងឺរលាក​សួត​នៅ​ទីក្រុង​វូ​ហាន​របស់​ចិន​ភាគ​កណ្តាល​ចំ​ពេល​មាន​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​នេះ​ក្នុងចំណោមម​នុស្ស សូម្បី​តែ​បុគ្គលិក​​ពេទ្យ នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មករា​។​ ​បុរស​អាយុ​៨៩​ឆ្នាំ បានបង្ហាញ​រោគសញ្ញា​រលាក​សួត​កាលពី​ថ្ងៃ​១៣​មករា និង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​៥​ថ្ងៃក្រោយ​បន្ទាប់ពី​ពិបាក​ដកដង្ហើម​ខ្លាំង​។​គាត់​​បាន​ស្លាប់​កាលពី​ថ្ងៃ​១៩​មករា​។​ ​ក្រៅពី​រលាក​សួត អ្នក​ជំងឺ​វ័យ​ចំណាស់​នេះ​ក៏​មាន​ជំងឺលើសឈាម បេះដូង​និង​ទឹកនោម​ផ្អែម​ផងដែរ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន​ បាន​និយាយថា បុគ្គលិក​ពេទ្យ​១៥​នាក់​នៅក្នុង​ទីក្រុង​បានបង្ហាញ​រោគ​​សញ្ញា​រលាក​សួត និង​ម្នាក់​ទៀត​ស្ថិត​ក្នុង​ការសង្ស័យ​។​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​ដែល​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នេះ...

ក្រោយ​បុគ្គលិក​ពេទ្យ​១៧​នាក់​ឆ្លង​វីរុស​រលាក​សួត​ថ្មី ចិន​ប្រកាសថា​វីរុស​អាថ៌កំបាំង​នេះ​ចម្លង​រវាង​មនុស្ស​

​គណៈកម្មាធិការ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា​ បាន​និយាយថា បុគ្គលិក​ពេទ្យ​បាន​ឆ្លង​កូរ៉ូណា​វីរុ​សដែល​គេ​រកឃើញ​លើកដំបូង​នៅ​ទីក្រុង​វូ​ហាន ដែល​​ប្រការ​នេះ​វា​បញ្ជាក់​ថា វីរុស​អាថ៌កំបាំង​នេះ​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​ ​គ្រូពេទ្យ​ផ្លូវដង្ហើម លោក ហ្សុ​ង ណាន់​សាន់ ដែល​បាន​រកឃើញ​កូរ៉ូណា​វីរុស​សា​(Sars)​នៅ​ឆ្នាំ​២០០៣ និង​ឥឡូវ​កំពុង​ដឹកនាំ​គណៈកម្មាធិការ​សុខាភិបាល​ចិន បាន​​និយាយថា​«​ស្ថានភាព​បច្ចុប្បន្ន​គឺ​ថា វា​លែង​ជា​វីរុស​ដែល​ចម្លង​ត្រឹមតែ​ពី​សត្វ​ទៅ​មនុស្ស តែ​ពី​មនុស្ស​ទៅ​មនុស្ស​តែ​ម្តង​»​។​ ​លោក​បាន​និយាយ​យោង​ដល់​ករណី​មួយ​នៅ​ខេត្ត​ក្វាង​ទុង...

កូរ៉េខាងត្បូង​អះអាង​អំពី​ការរកឃើញ​វីរុស​ថ្មី​លើកដំបូង​នៅ​ក្នុង​ខ្លួន​ភ្ញៀវ​មក​ពី​ចិន​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា បាន​អះអាង​លើកដំបូង​អំពី​ការរកឃើញ​កូរ៉ូ​ណាវី​រុស​ថ្មី​មួយ ដែល​កំពុង​បង្ក​ការឆ្លង​រាលដាល​នៅ​ចិន​។​ ​អ្នក​ជម្ងឺ​វ័យ​៣៥​ឆ្នាំ​ជា​ស្ត្រី​ចិន បាន​ធ្វើដំណើរ​មក​ពី​ក្រុង​វូ​ហាន តែ​ត្រូវបាន​ពិនិត្យ​រកឃើញ​រោគសញ្ញា​រលាក​សួត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ិន​ឆាន់​កាល​​ពី​ថ្ងៃអាទិត្យ​។​ឥឡូវ គាត់​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ ដោយសារ​ក្តៅខ្លួន​ខ្លាំង​។​ ​ការឆ្លង​រាលដាល​វីរុស​នេះ​ហាក់​មាន​សម្ទុះ​យ៉ាងគំហុក​នៅ​២​ថ្ងៃ​មកនេះ​ ​ដោយ​អាជ្ញាធរ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាង​អំពី​ការ​កើត​ជម្ងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​នេះ​ចំនួន​១៣៩​ករណី​ទៀត​នៅ​ទីក្រុង​វូ​ហាន និង​រាលដាល​ដល់​ទីក្រុង​ប៉េកាំង​និង​សិន​ចិន​។​សរុប មនុស្ស​ជាង​២០០​នាក់​បាន​ឆ្លង​វីរុស​2019-nCoV​នៅ​ចិន ក្នុងនោះ​៣​នាក់​បាន​ស្លាប់ ។​ ​កាលពី​សប្តាហ៍​មុន​ថៃ​និង​ជប៉ុន​ក៏​បាន​ប្រកាស​រកឃើញ​វីរុស​នេះ​នៅក្នុង​ខ្លួន​មនុស្ស​ធ្វើ​ដំណើរ​មក​ពី​ចិន​ផង​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​ ​

ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ ជាមួយ​អាហារ​ទាំងនេះ​

សក់ស្កូវ​អាចជា​បញ្ហា​គួរឱ្យ​រំខាន​មួយ ជាពិសេស​ប្រសិនបើ​វា​កើតឡើង​ក្នុងពេល​យើង​មាន វ័យក្មេង​នៅឡើយ​។ បញ្ហា​សក់ស្កូវ​មុន​វ័យ​អាច​បណ្ដាលមកពី​បរិមាណ​នៃ​មេឡានីន​ដែល ផលិត​ដោយ​ឬ​ស​សក់​ធ្លាក់ចុះ​ទាប​។ ជួនកាល​សារធាតុ​គីមី​ដែល​អ្នក​បាន​ប្រើប្រាស់​លើស​ក់ ក៏​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ១. ផ្លែ​បឺ​រី​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ដែលចាំបាច់សម្រាប់​សុខភាព​ស្បែក​និង​សក់​។ វីតាមីន C ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ...

ការពារ​ខ្លួនឯង​ពីសារ​ធាតុគីមី​មាន​ក្នុង​ផលិតផល​លាង​សម្អាត​ក្នុងផ្ទះ​

ចាប់តាំងពី​ថ្នាំលាប​ជញ្ជាំង​រហូតដល់​ផលិតផល​មាន​ក្លិនក្រអូប​មួយចំនួន​ផលិតផល​ប្រើប្រាស់ ក្នុងផ្ទះ​ញឹកញាប់​អាច​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ពុល​ច្រើនណាស់​។ ដូច្នេះ​ដើម្បី​ការពារ​ខ្លួន ឯង​ពីសារ​ធាតុគីមី​ទាំងនេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​៖ – ​នៅពេល​ធ្វើការ​ជាមួយ​ការលាង​សម្អាត​ផ្ទះបាយ – ​ចូរ​ពាក់​ស្រោមដៃ និង​ម៉ាស​គ្រប់ពេល​ទាំងអស់ – ​ចូរ​ប្រាកដថា តំបន់​ដែល​អ្នក​កំពុងតែ​ប្រើប្រាស់​សារធាតុ​គីមី​នោះ មានការ​បឺត​ខ្យល់ ឬ​សម្អាត​បន្ទប់​នោះបាន​ល្អ​ហើយ...

ជន​ទី​៣​ស្លាប់​ដោយ​វីរុស​រលាក​សួត​ថ្មី ,​អ្នកជំងឺ​កើន​ដល់​២០០​នាក់​និង​វីរុស​បង្ហាញ​វត្តមាន​នៅ​ទីក្រុង​ទេសចរណ៍​សិន​ចិន​

​ទីក្រុង​វូ​ហាន​របស់​ចិន កាលពី​ថ្ងៃ​ចន្ទទី​២០​មករា​ បាន​រាយការណ៍​អំពី​កំណើន​អ្នក​ឆ្លង​វីរុស​បង្ក​ជំងឺ​រលាក​សួត​អាថ៌កំបាំង ដែល​ស្រដៀង​នឹង​វីរុស​សា​(Sars)​ដល់​ទៅ​១៣៦​ករណី ដោយ​រួមមាន​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​ជំងឺ​នេះ នៅពេល​វត្ត​មាន​វីរុស​នេះ​ឥឡូវ​ធ្លាយ​ដល់​រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​សិន​ចិន​ជាប់​ហុងកុង​។​ ​ការ​ស្ទុះ​ឡើង​យ៉ាង​គំហុក​នៃ​អ្នក​ឆ្លង​វីរុស​នេះ កើនឡើង​ចំ​ពេល​ប្រទេស​ចិន​ជួប​ការធ្វើដំណើរ​ធំ​បំផុត​ប្រចាំឆ្នាំ ជាពិសេស​ដំណើរ​របស់​ជន​ចំណាកស្រុក​ដែល​ត្រូវ​វិល​ទៅ​​ស្រុកកំណើត​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន បាន​រាយការណ៍​អំពី​មនុស្ស​ស្លាប់​ម្នាក់ និង​ការឆ្លង​ថ្មី​ចំនួន​៥៩​ករណី​កាលពី​​ថ្ងៃ​សៅរ៍ និង​៧៧​ករណី​ទៀត​កាលពី​ថ្ងៃអាទិត្យ...

ចិន​បង្កើន​វិធានការ​ទប់ទល់​នឹង​វីរុស​រលាក​សួត​ថ្មី​

​ចិន​បង្កើន​កិច្ចខិតខំ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​នៅ​ទីក្រុង​វូ​ហាន នៅ​មុន​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី នៅពេល​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​​វីរុស​ប្រភេទ​ថ្មី​នេះ​បាន​កើនឡើង ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​ខ្លាចក្រែង​វា​ឆ្លង​រាលដាល​ទៅ​កាន់​ប្រទេស​ផ្សេងៗ​។​ ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា បាន​និយាយ​ថា​បណ្តា​ស្ថាប័ន​គួរ​រួម​គ្នា​អនុវត្ត​វិធានការ​បង្ការ ហើយ​«​គណៈកម្មាធិការ​របស់​យើង​​នឹង​បង្កើន​ការឃ្លាំមើល​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ហើយ​ណែនាំ​អោយ​អនុវត្ត​វិធានការ​បង្ការ​និង​គ្រប់គ្រង​»​។​ ​ការប្រកាស​អំពី​វិធាន​ការបង្ការ​នេះ​កើតឡើង​ចំពេល​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ជម្ងឺ​រលាក​សួត​ចំនួន​១៧​នាក់​ទៀត រួមមាន​៣​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​ជម្ងឺ​បង្កឡើង​ដោយ​វីរុស​ស្រដៀង​គ្នា​នឹង​វីរុស​បង្ក​ជម្ងឺ​សា​(SARS)​ដែល​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។​ ​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន​សែង​អ្នក​ជម្ងឺ​ដែល​ឆ្លង​វីរុស​ស្រដៀ​គ្នា​នឹង​វីរុស​SARS ​ការ​រក​ឃើញ​អ្នក​ជម្ងឺ​ថ្មី​ទាំង​១៧​នាក់​នៅ​ស្ថិតនៅក្នុង​ទីក្រុង​វូ​ហាន ដែល​ជា​ប្រភព​ផ្ទុះ​ជម្ងឺ​។​វីរុស​នេះ​ឥឡូវ​ចម្លង​មនុស្ស​៦២​នាក់​នៅ​វូ​ហាន...

ចិន​រាយការណ៍​ករណី​កើត​ជម្ងឺ​រលាក​សួត​ថ្មី​ចំនួន​១៧

​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ជម្ងឺ​រលាក​សួត​ចំនួន​១៧​នាក់​ទៀត រួមមាន​៣​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ជាហេតុ​នាំ​អោយ​​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​ជម្ងឺ​បង្កឡើង​ដោយ​វីរុស​ស្រដៀង​គ្នា​នឹង​វីរុស​បង្ក​ជម្ងឺ​សា​(SARS)​ដែល​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​​ដោយសារ​វា​កើតឡើង​ចំពេល​ចូលឆ្នាំថ្មី​ចិន​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ចិន​។​ ​ការ​រក​ឃើញ​អ្នក​ជម្ងឺ​ថ្មី​ទាំង​១៧​នាក់​នៅ​ស្ថិតនៅក្នុង​ទីក្រុង​វូ​ហាន ដែល​ជា​ប្រភព​ផ្ទុះ​ជម្ងឺ​។​វីរុស​នេះ​ឥឡូវ​ចម្លង​មនុស្ស​៦២​នាក់​នៅ​វូ​ហាន ក្នុងនោះ​៨​នាក់​ធ្ងន់ធ្ងរ ១៩​នាក់​ព្យាបាល​ជា និង​នៅ​សល់​ប៉ុន្មាន​កំពុង​ត្រូវ​ព្យាបាល​ដោយ​ដាក់​នៅ​ដាច់​ពី​គេ​។​ ​តាំងពី​មុន​មក មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ រួម​មាន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​ ​អ្នក​ឆ្លង​វីរុស​នេះ​៣​ករណី​ក៏​ត្រូវបាន​រកឃើញ​នៅ​ថៃ​និង​ជប៉ុន តែ​ពួកគេ​សុទ្ធតែ​មាន​ប្រភព​មក​ពី​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​ ​

ចិន​ប្រកាស​ករណី​ឆ្លង​វីរុស​រលាក​សួត​ថ្មី​៤​ករណី​ទៀត តែ​អ្នកវិទ្យាសាស្ត្រ​សង្ស័យ​ថា​អាច​ពាន់​នាក់​

​អាជ្ញាធរ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មករា​បាន​និយាយថា គេ​បាន​រកឃើញ​អ្នក​កើត​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​ថ្មី​ចំនួន​៤​ករណី​ទៀត តែ​ពួក​​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា មនុស្ស​ដល់​ទៅ​៤.៥០០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅ​ចិន​។​ ​មនុស្ស​៤​នាក់​ត្រូវបាន​រកឃើញ​រោគសញ្ញា​រលាក​សួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ពួក​គេ​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ នេះ​បើ​តាម​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន​​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ បង្ហាញ​ករណី​ឆ្លង​ថ្មី​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​នៅ​១​ថ្ងៃ​បន្ទាប់ពី​ខ្លួន​បាន​​អះអាង​ការស្លាប់​អ្នក​ជម្ងឺ​ទី​២​។​ ​ជា​ផ្លូវការ​មនុស្ស​ជិត​៥០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​វីរុស​រលាក​សួត​ដែលមាន​ប្រភព​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​​ថា​អាច​មាន​ការឆ្លង​រាលដាល​ធំ​ឡើង​។​ប្រជាជន​ចិន​រាប់លាន​នាក់​ត្រូវ​ធ្វើដំណើរ​ទៅ​ស្រុក​និង​វិល​មក​កាន់​កន្លែង​ធ្វើការ​វិញ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​នៅ​ចុងខែ​​នេះ ជាហេតុ​ន​នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​វីរុស​នេះ​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចិន​។​ ​ជម្ងឺ​រលាក​សួត​បច្ចុប្បន្ន បង្កឡើង​ដោយ​វីរុស​មួយ​ក្នុង​ក្រុម​កូរ៉ូណា​វីរុស ដែល​បាន​បង្ក​ការផ្ទុះ​ជម្ងឺសា​(SARS)​នៅ​ចិន​និង​អាស៊ី​កាលពី​ឆ្នាំ​២០០២-២០០៣ ដែល​បាន​​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​កូរ៉ូណា​វីរុ​សមួយ​ប្រភេទក៏​បាន​បង្ក​ជម្ងឺ​មឺ​ស​(MERS)​នៅ​មជ្ឈិមបូព៌ា​។...