ជប៉ុនបញ្ជាក់ថាមានអ្នកឆ្លងវីរុសជំងឺផ្លូវដង្ហើមថ្មីដំបូងមកពីប្រទេសចិន
ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករាថា ជប៉ុនបានរកឃើញអ្នកឆ្លងវីរុសជំងឺផ្លូវដង្ហើមថ្មីដំបូងដែលមានប្រភពពីប្រទេសចិន។ ក្រសួងនេះបាននិយាយថា បុរសអាយុជាង៣០ ឆ្នាំម្នាក់មកពីតំបន់Kanagawa នៅជិតទីក្រុងតូក្យូ ត្រូវបានធ្វើតេស្តិ៍រកឃើញវិជ្ជមាននៃវីរុសនេះ។ បុរសនេះបានធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិនជាកន្លែងមានការផ្ទុះឡើងនៃជំងឺរលាកសួតបង្កឡើងពីវីរុសថ្មីនេះ។ អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា វីរុសថ្មីនេះអាចឆ្លងរាលដាលពីមនុស្សទៅមនុស្សមានកម្រិត តែមិនទាន់មានភស្តុតាងជាក់លាក់ទេ និងបានព្រមានដល់មន្ទីរពេទ្យនៅទូទាំងពិភពលោក។...