ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២២
ឆ្នាំជូត រាសីល្អជាមធ្យម។ ថ្ងៃនេះចូរកុំប្រមាថស្ថានការណ៍ព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕ ...