ហោរាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/horoscope.png

ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០

​ឆ្នាំជូត​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម លោកអ្នក​ត្រូវ​តស៊ូ​ចំពោះ​ខ្លួនឯង និង​តស៊ូ​ជាមួយ​អ្នកដទៃ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់​និង​ក្រុមមនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។ ​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕ ​ឆ្នាំឆ្លូវ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕ ​ឆ្នាំខាល​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ពិសេស​អាច​សម្រេច​ដល់​គោលដៅ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​ការរស់នៅ​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕ ​ឆ្នាំថោះ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​នូវ​រឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​ថ្ងៃ​នេះដែរ​លោកអ្នក​ប្រយ័ត្នប្រយែង​ការបាត់​របស់របរ​និង​រោគ​ជំងឺ​ចោមរោម​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕ ​ឆ្នាំរោង​​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំរោង​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​ធ្វើ​ត្រូវ​ប្រញាប់​បញ្ចប់​និង​ប្រឹងប្រែង​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​មិនសូវ​ល្អប្រសើរ​ទេ​មាន​បញ្ហា​ចំពោះ មុខ​ច្រើន​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវ...

ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​ក៏ដោយ​តោង​តែមានចិត្ត​ត្រជាក់​និង​អត់ធ្មត់​បន្តិច​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ឈានចូល​កើត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបានគ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕ ​ឆ្នាំឆ្លូវ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចង់​រៀបចំ​ពិធី​អ្វីមួយ​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ តែង​សម​ដូច​ប្រកប​ផង ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំខាល​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជាង​មុន​។ ការប្រកប​ការងារ​ហាក់​ទទួល...

ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏​ផ្តល់​ផល​ល្អ មួយចំនួន​គ្រាន់​កក់ក្តៅ​ដែរ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕ ​ឆ្នាំឆ្លូវ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយ កម្រិត​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​ គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕ ​ឆ្នាំខាល​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមាន​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕...

ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការ សម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ប៉ុន្តែ​បើ​ការ សម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំឆ្លូវ​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​និង​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះមុខ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕ ​ឆ្នាំខាល​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ទើប​ភាព​ចម្រុងចម្រើន​មាន​ភាពល្អប្រសើរ​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕ ​ឆ្នាំថោះ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ ប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​និង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគ ជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​...

ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោងតែមាន​ការអត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​ ​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕ ​ឆ្នាំឆ្លូវ​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​និង​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃ ពេញជើង​ឡើងវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំខាល​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​សម្រុក​ការងារ​និង​ទំនាក់ទំនង​ចរចា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោក​អ្នកមាន​គម្រោងការ​ធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​រប​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕ ​ឆ្នាំថោះ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​នៅ​អាច​ប្រកបការងារ​បាន​ដូច​ធម្មតា​បើទោះបី​ដួង​រាសីស្រុតចុះ​ក្តី ប៉ុន្តែ​យ៉ាងណា​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​នោះ​ផល​អាក្រក់​ពិតជា​មិនអាច​ចូលចុះ​ឡើយ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់ទេ​គឺ​ដូច​សព្វមួយដង​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​៕...

ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​សៅហ្មង និង​កើតការ​រកាំចិត្ត​ច្រើន ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​យាយី​បន្តិច ពីព្រោះ​ក្រុមមនុស្ស​ងាយ​បង្កបញ្ហា​ដាក់​ណាស់​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ ផងដែរ​៕ ​ឆ្នាំឆ្លូវ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រកាន់​ចិត្ត​ឆេវឆាវ​បានឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕ ​ឆ្នាំខាល​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ប្រកបការងារ​អ្វី​អាច​សម្រុក​បាន​ពេញទី​ពីព្រោះថា ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្នប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​...

ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរីកចម្រើន​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​រឿង​កិច្ចការងារ​ប្រចាំថ្ងៃ បញ្ហា​ប្រាក់កាស និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ដោយ​ពេញដៃពេញជើង​ហើយ​អាច​រក​ផល កម្រៃ​គ្រាន់​កក់ក្តៅ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ គ្នា​យ៉ាង​ប្រពៃ​៕ ​ឆ្នាំឆ្លូវ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ម្ល៉ោះហើយ ឱ្យ​ប្រយ័ត្ន​ការទទួល​រងរបួស​លើ​ខ្លួនប្រាណ ឬ​ការបាត់បង់​ប្រាកកាស់​ដោ​យ​ប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​...

ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ​ហើយ​មិនត្រូវ​ធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​ជួប​ផល​លំបាក​ទៅវិញ​ទេ​។​ស្ត្រី​ត្រូវ​ចេះ​ថែទាំ​កូនចៅ​និង​ផ្ទះសម្បែង​ទើប​អាច​ចៀស​ផុតពី​កើតរឿង​រកាំរកូស​ជាមួយ​ស្វាមី​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕ ​ឆ្នាំឆ្លូវ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ជោគ ជ័យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បាន​ទៅនឹង​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច ប្រកបមុខរបរ​ពេញ​ដៃ​ពេញ​ជើង​ទ្បើង​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕ ​ឆ្នាំខាល​​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕ ​ឆ្នាំថោះ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ដែរ​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ​ហើយ​កាល​ពីមុនមក​ទទួល ផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូត លាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕...

ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០

​ឆ្នាំជូត​​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ ហើយ​បើ​ចង់​ធ្វើ​អ្វី​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕ ​ឆ្នាំឆ្លូវ​​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គ្រាន់​គាប់ ប្រសើរ​ផងដែរ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕ ​ឆ្នាំខាល​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​យក​ល្អ​លោកអ្នក​ត្រូវ​ប្រកប​កិច្ចការងារ​ចាស់​ឬ​កិច្ចការងារ​សេសសល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​ក្រុមមនុស្ស​ដែរ​ពីព្រោះថា​ងាយ​កើត​បញ្ហា​អាក្រក់​ណាស់ដែរ​។​ក្រៅពីនេះ​បើ​មាន​ណាត់​ជាមួយ​នរណាម្នាក់​គប្បី​ទៅមុន​ពេលវេលា​និង​ឯកសារ​ក៏ត្រូវ​ចេះ​ត្រៀម​ឱ្យ​រៀបរយ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕ ​ឆ្នាំថោះ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជិវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិប រដុប​ច្រើន​បន្តិច​ប៉ុន្តែ​ការធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​...

ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​តែង​កើតរឿង​រាវ​ប៉ះទង្គិច​បន្តិចបន្តួច​កើត ឡើង​ដែលនាំឱ្យ​សៅហ្មង​ផ្លូវចិត្ត​នោះ​ក៏មាន​ច្រើន​គប្បី​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់គេ​ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​បែកបាក់​ផង​៕ ឆ្នាំឆ្លូវ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះជា​ថ្ងៃ​មិនល្អ​ក្តី​ប៉ុន្តែ​បើ​លោកអ្នក​តាំងចិត្ត​ប្រកបការងារ​នោះ​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​មិន​គប្បី​ចាប់កំហុស​ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅពេល​ក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕ ​ឆ្នាំខាល​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​ផ្លែផ្កាមកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕ ​ឆ្នាំថោះ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។ ​ជាមួយគ្នានេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ទើប​ផល​ល្អ​រក្សា​នៅបាន​ជាប់​យូរអង្វែង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​សភាព​តានតឹង​ក្នុង​ការរក​ផល​ចំណូល​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយ ក្រោយ​៕...