ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២១ ខែ មិនា ឆ្នាំ ២០២៣
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក មានផលអាក្រក់បោកបក់ចូលមកខ្លះៗ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ -កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ផង ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕ ...