ហោរាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/horoscope.png

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេច​រឿង​សំខាន់​មិន​ផ្តល់​ផល​ល្អ​ទេ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ច្រើន​ថែមទៀត​។​ក្រៅពីនេះ​ធ្វើ​អ្វី​ត្រូវ​មើល​ឱ្យ​ច្បាស់លាស់​បើ​ពុំនោះ​ផល​អាក្រក់​ងាយ​កើតឡើង​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​កម្រិតណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំរកូស​នោះ​ក៏មាន​ច្រើន​ចំពោះមុខ ៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ដោយឡែក​សម្រាប់​ពាណិជ្ជករ​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែម្តង​ហើយ​មក​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​...

​ហោរាសាស្ត្រ​

ប្រចាំថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ ពិសេស​ឱ្យ​ប្រយ័ត្ន​ការប៉ះទង្គិច​ព្រោះតែ​ពាក្យសម្តី​តែម្តង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​នាំ​ជះ​ផល​លំបាក​នាពេល​ក្រោយ​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ឡើងដល់​ធំ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ជួប​ផល​លំបាក​នឹងមាន​ក្រុម​មនុ​សុ្ស​ជួយ​ណែនាំ​និង​ផ្តល់យោបល់​ដែលនាំឱ្យ​ជួប​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស...

ហោរាសាស្ត្រ

ប្រចាំថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​បញ្ហា​តូចធំ​ទេ​គឺ​បាន​ធូរស្បើយ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គ្រាន់បើ​បន្តិច​វិញ​។​ការរស់នៅ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​ការរស់នៅ​មាន​ក្រុមមនុស្ស​គោរព​ស្រឡាញ់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​អ្វីមួយ​ត្រូវ​សន្សឹមៗ​ដោយ​មិនត្រូវ​បំបោល​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ជោគជ័យ​សម​ដូច​ប្រកប​៕ ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេពី​ព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ត្រូវ​រ៉ាប់រង​ណាស់​។​ការរស់នៅ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​សត្រូវ​ប៉ង​អាក្រក់​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​៕...

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​គឺមាន​គ្រោះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វីៗ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​អាច​ចៀសផុត​ផល​អាក្រក់​ចំពោះមុខ​ទៅរួច​។​ចំណែក​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ ហើយ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក...

​ហោរាសាស្ត្រ​

ប្រចាំថ្ងៃ អាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០​​ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វី​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​ស្ត្រី​មេផ្ទះ​វិញ​លោក​អ្នកធ្វើ​អ្វីៗ​តែង​មិន​ផ្តល់​ផល​ល្អ​ដែរ​ពោលគឺ​ធ្វើ​ច្រើន​ខុស​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​បន្សើម​បំពង់ក​ទៅរួច​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​ដែល​ជាការ​ហួសពេល​ទៅហើយ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ហ​តុ​នេះ​នាំឱ្យមាន​ការប្រែប្រួល​ទាំង​អារម្មណ៍​និង​ការងារ​មានការ​រាំងស្ទះ​ច្រើន​។​ស្ត្រី​មេផ្ទះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​វិញ​បន្តិច​តែ​មិន​ច្រើន​ទេ​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូគាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជា​ផ្លែផ្កា​មកវិញ​ផង​។...

ហោរាសាស្ត្រ​

​ ​ ​ ​ ​ ប្រចាំថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែធ្នូ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​រាល់​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ជឿនលឿន​និង​ធ្វើ​អ្វី​ក៏​តែង​ទទួលផល​គ្រាន់​កាក់កប​ឡើងវិញ​។​ដោយ​ឡែ​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​បើ​មានការ​ពឹងពាក់​អ្វីមួយ​ផង​គេ​តែង​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​។​ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​បើ​មានការ​ពូន​ជ្រោយ​សេចក្តីស្នេហា​ដោយមាន​ការយកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ដាក់គ្នា​ជាការ​គាប់ប្រសើរ​បំផុត​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែធ្នូ​នេះ​ដួង​រាសី​ឡើង​ខ្ពស់...

ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ សុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ចាប់​តាំងតែ​ពី​ដើមខែ​នេះ​មក​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​វិញ ។​ក្នុងនេះ​មិន​ថា​ជា​រឿង​ចាស់​ពីមុនមក​ឬ​កិច្ចការងារ​ថ្មី​ដែល​គេ​ទើបតែ​ឱ្យ​គ្រប់គ្រង​ជាដើម​តែង​ស​ម្រ​ច​ជោគជ័យ​ច្រើន​។​ដោយឡែក​សម្រាប់​ថ្ងៃនេះ​វិញ​ការចរចា​អ្វីមួយ ក៏​ច្រើន​ត្រូវគេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវគេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិនត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់ខ្លួន​នោះ ទើប​ពុំមាន​បញ្ហា​មិនល្អ​កើតឡើង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​របស់​លោកអ្នក​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការល្អប្រសើរ​ឬ​វ៉ា​មុខ​អ្នកដទៃ​បន្តិច​វិញ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​...

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ ​ប្រចាំថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​អ្វី​មិនល្អ​ចូល​យាយី​ច្រើន​ទេ​ហើយ​បើ ជួប​បញ្ហាលំបាក​យាយី​នោះ​ក៏​តែង​អាច​ឆ្លង​ផុត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​ច្រើន​បន្តិច...

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ ប្រចាំថ្ងៃ​ពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នា​សប្តាហ៍​នេះ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា​ទាំង ស្ត្រី បុរស ដំណើរ​ជីវិត​បានល្អ​ប្រសើរ​ជាង​មុន​បន្តិច​វិញ ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​ផ្តល់​ជា​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​ការរស់នៅ​បើទោះបី​មាន​ភាព​ទំនេរ​ច្រើន...

ហោរាសាស្ត្រ​

​ ​ ​ ​ ​ ​ ​ប្រចាំថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្រុតចុះ ហេតុនេះ​នាំឱ្យ​បញ្ហា​ងាយ​រត់​ចូល​ពិសេស​ជម្លោះ​វិវាទ និង ការចោទប្រកាន់​ពី​អ្នកដទៃ​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ...