ហោរាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/horoscope.png

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង មានការ​គិតគូរ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្នប្រយែង​ការបាត់បង់​ប្រាក់កាស​ឬ​ការទទួល​រងរបួស​ដោ​យ​ប្រការ​ណាមួយ​។​សម្រាប់​ក្នុងអំឡុងពេល​នេះដែរ​បើ​មាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​មក​ចង​ជា​សម្ព័ន្ធ​មិត្តភាព​គប្បី​មានការ​ពិនិត្យពិច័យ​បន្តិច ហើយ​មិនត្រូវ​ទុកចិត្ត​គេ​ពេក​ដែរ​នាំ​ជួប​ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់ចំណូល​អា​ចរកចូល​គ្រាន់​ធូរ​ដូច​គេឯង ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៣ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​ឈានចូល​សប្តាហ៍​នេះ​ដួង​រាសី​របស់លោក​អ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​នៅតែ​ល្អប្រសើរ ហេតុនេះ​បើ​ចង់​សម្រុក​ការងារ​អ្វីមួយ​នាពេលនេះ​ក៏​ល្អ ដែរ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​រកាំចិត្ត​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ ការចរចា ឬ​រៀបចំ​ពិធី​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គឺ​បាន​គ្រាន់​កក់ក្តៅ​ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១២ ខែ មករា ឆ្នាំ ២០២១

​ ​ ​ ​ ​ ​ ​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​មានឱកាស​រីក​ចម្រើន ច្រើនយ៉ាង ក្នុងនេះ​មិន​ថា​ដូចជា កិច្ចការងារ ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​ជាដើម​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១១ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​ឈានចូល​មកដល់​សប្តាហ៍​ថ្មី​នៅ​ថ្ងៃទី​១១​ខែមករា​នេះ​ដំណើរ​ជីវិតរ​នៅតែ​ល្អប្រសើរ ហេតុនេះ​លោកអ្នក​អាច​ប្រកបការងារ​ឬ​សម្រុក​កិច្ចការ​អ្វី​តែង​ជឿនលឿន​គួរសម​ជានិច្ច​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឃើញថា​នៅ​ខែ​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​អាច​សម្រុក​កិច្ចការងារ​តូចធំ​បាន​ហើយ ពី​ព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​មាន​ច្រើនជាង​នេះ ដែល​ពិបាក​ត្រូវ​ឆ្លងកាត់​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​នៅថ្ងៃនេះវិញ​មានការ​ជឿនលឿន​តិចតួច ​ហើយ​តែង​ជះ​ផល​អាក្រក់​ច្រើន​ផងដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ពិសេស​មានការ​ចាប់កំហុស​និង​ប្រចែប្រច័ណ្ឌ​ច្រើន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​បើ​មើ​លពី​ដំណើរ​ជីវិត​និង​ជោគជតារាសី​នៅ​សប្តាហ៍​នេះ​ឃើញថា​ជារួម​លោកអ្នក​អាច​ប្រកបការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​អាច​សម្រេច​ជោគជ័យ​និង​ប្រកបការងារ​តែង​ជឿនលឿន​ជា​សន្សឹមៗ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​ការបាត់បង់​ប្រាក់កាស ឬ​ទទួលរង​ផល​លំបាក​អ្វីមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ធ្លាក់​ស្រុតចុះ​បន្តិច​វិញ ហើយ​ធ្វើ​អ្វី​តែង​មិន​ហុច​ជា​លទ្ធផល​ណាមួយ​ជា​ដុំកំភួន​ឱ្យឃើញ​នោះឡើយ​។​ ​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ដោយ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​៕...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១០ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពីព្រោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្នុង​ពេលនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​មាន​ច្រើនជាង​នេះ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ក្នុង​មួយថ្ងៃៗ​តែងមាន​រឿងនេះ​រឿង​នោះ​ចូលមក​រៀងរហូត ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​អត់ធន់​តស៊ូ​ប៉ុណ្ណោះ​ទើប​ប្រសើរ​ហោង​។​ថ្ងៃ​នេះដែរ​បើទោះបី​លោកអ្នក​ជួប​បញ្ហា​តែបើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ចប់​និង​ទទួលជោគជ័យ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕ ​ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​អំឡុង​នាពេលនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​បុរស​មិន​ថ្វី​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​អ្នកដទៃ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​ចំណូល​មួយៗ​គ្រាន់​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។ ​រីឯ​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន​បញ្ហា​ចោទឡើង ៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​ទំនាក់ទំនង​ចរចា ឬ​ប្រកបការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​មាន​បញ្ហា​យាយី​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ចំណូល​នោះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០២១

​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត ឆ្នាំ កណ្តុរ ចាប់​តាំងតែ​ពី ដើមខែ មករា មក​ឃើញថា ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ច្រើនយ៉ាង​ណាស់ដែរ​។​ក្រៅពីនេះ​ការរស់នៅ​ក៏មាន​ភាពល្អប្រសើរ​បន្តិច​វិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដូចគ្នា​។​ដោយឡែក នៅថ្ងៃនេះ​វិញ​ឃើញថា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​ជួយ​ជ្រោមជ្រែង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី០៧ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ឧបសគ្គ​និង​ផល​លំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។​ការប្រកប​ការងារ​មិនត្រូវ​ធ្វើ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​លំបាក​នោះ​មាន​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​កាន់តែ​មាន​ភាព​នឹងធឹង​កាលណា​កាន់តែ​ល្អ​កាលនោះ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅ​ខែមករា​នេះ​ឃើញថា​ដួង​រាសី​ល្អប្រសើរ ហេតុ​កិច្ចការងារ​មានការ​ជឿនលឿន​និង​ល​ទ្ថ​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការរស់នៅ​ថ្ងៃនេះ ចូរ​ប្រយ័ត្ន​បញ្ហា​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​បង្កបញ្ហា​ណាមួយ​កើតជា​ជម្លោះ​វិវាទ​ឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​មិន​ជាប់​ផុត​នៅ​ថ្ងៃ​ខាងមុខ​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ជា​ឧបសគ្គ​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំណែក​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​នាំ​ត្រូវ​ឈឺក្បាល​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ក្តី​ទុក​ក្ខ​សោក​មកវិញ​៕ ​ឆ្នាំថោះ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មាន​ភាពរលូន​ល្អ​ទៅមុខ...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​ពុធ ទី​៦ ខែមករា ឆ្នាំ​២០២១

​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើការ​រំខាន​ឪពុកម្តាយ​ឬ​បង្កបញ្ហា​ដល់​សាច់ញាតិ​ឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។​ ​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សំបូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការងារ​រលូន​ល្អ ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​គួរសម​ដែរ​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​អង្គារ ទី​៥ ខែមករា ឆ្នាំ​២០២១

​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​ក​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់ ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​លាក់​មុខ​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​នាំឱ្យ​អ្នកដទៃ​គេ​ចោមរោម​ស្អប់​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​៕ ​ឆ្នាំថោះ​ ​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕ ​ឆ្នាំរោង​...