ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
ឆ្នាំជូតរាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងពិសេសកិច្ចការងារងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើនជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផល ចំណូលណាស់តែងាយចំណាយទៅវិញ ហេតុនេះត្រូវចេះចាយវាយសន្សំ សំចៃដើម្បីចៀស វាងជួបវិបត្តិថវិការណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វ មួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការស្មុគស្មាញនិងបង្កជម្លោះចំពោះគ្នាច្រើន៕ ឆ្នាំឆ្លូវរាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំគាប់ប្រសើរទេម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទៅលើកិច្ចការងារព្រោះងាយជួបរឿងរាវអាក្រក់ជាងល្អ។នៅពេលនេះលោកអ្នកត្រូវចេះជ្រើសរើសថ្ងៃល្អសម្រាប់ការធ្វើអ្វីមួយព្រោះថាផលល្អៗនោះក៏មានហុចឱ្យគួរជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានបញ្ហាអ្វីចូរចេះឆាប់បញ្ចប់ពិសេសបញ្ហាជម្លោះវិវាទបើពុំនោះប្រយ័ត្នរឿងតូចប្រែរីកក្លាយជាធំ។ការធ្វើដំណើរគ្រប់ទិសទីបើមានការស្នាក់អាស្រ័យតាមផ្លូវគប្បីមានការប្រយ័ត្នប្រយែងរឿងសន្តិសុខផ្ទាល់ខ្លួនបន្តិច។ សម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងរកាំចិត្តព្រោះតែម្នាក់ៗមានចិត្តរឹងមានះនិងចង់ចាញ់ ឈ្នះគ្នា៕ ឆ្នាំខាលរាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពីព្រោះថាផលអាក្រក់មានតាមយាយីនាំពិបាកឆ្លងកាត់ផង។ក្រៅពីនេះលោកអ្នកតោងតែប្រយ័ត្ន ប្រយែងបញ្ហាកើតឡើងដោយស្មានមិនដល់ដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងហើយទីបំផុតកើតមានរឿងមើលមុខគ្នា មិនសូវចំថែមទៀត។...