កិច្ចសម្ភាសន៍រវាងសារព័ត៌មានរស្មីកម្ពុជាជាមួយ លោក ឆាំង យុ លើកិច្ចខិតខំប្រឹងប្រែថ្មីដើម្បីផ្សះផ្សាការឈឺចាប់នៃអំពើប្រល័យពូជសាសន៍តាមរយៈការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ថ្មីៗនេះ លោកបានទទួលហិរញ្ញប្បទានសរុបជាសាច់ប្រាក់ ៦លាន៥សែន ដុល្លារសហរដ្ឋអាមេរិកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅរាជធានីភ្នំពេញសម្រាប់អនុវត្តគម្រោងរបស់លោកឆាំង យុ មានឈ្មោះថា ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សារព័ត៌មានរស្មីកម្ពុជា៖ តើហេតុអ្វីបានជាហិរញ្ញប្បទាននេះពិសេសសម្រាប់លោក? លោក ឆាំង...