វប្បធម៌

​ទីក្រុង​សៀមរាប ជាប់​ចំណាត់ថ្នាក់ ជា​ក្រុង​វប្បធម៌​អាស៊ាន សំរាប់​ឆ្នាំ ២០២១-២០២២

​ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ អបអរសាទរ ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​។ ការជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន...

ក្រុមយុវជន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​

ដោយៈ​សោម ប៊ុនថន​/​ភ្នំពេញៈ​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ ក្រោម​ការផ្តួចផ្តើម​រប​ស់​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​លោក ឆាំង...

សៀវភៅ សម្តេច ហ៊ុន សែន កំពូល​​ស្ថាបនិក និង​បិតាសន្តិភាព នឹង​ចេញផ្សាយ​ជា​ផ្លូវការ​ឆាប់ៗ​នេះ​

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ថា សៀវភៅ សម្តេច ហ៊ុន សែន...

ឯកអគ្គរាជទូត​នៃ​​ព្រះរាជាណា ចក្រ​ព្រុយ​ណេ​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់​”​បណ្ណាល័យ​សម្តេចម៉ែ​”

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​លោក ផេ​ន​ហ្គី​រេ​ន ខា​ស្មី​ហាន ផេ​ន​ហ្គី​រេ​ន ថា​ហ៊ី ឯកអគ្គរាជទូត​នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​ព្រុយ​ណេ​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។ ​ព្រុយ​ណេ​គឺជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​។​ជា​ប្រទេស​ដែល​ប្រកាន់​របប​រាជាធិបតេយ្យ​មាន​ព្រះមហាក្សត្រ​គ្រងរាជ្យ​និង​កាន់អំណាច​។​ព្រុយ​ណេ​តែងតែ​ផ្តល់​ការគាំទ្រ​ដោយ​ប្រយោល​ជា​រៀងរហូត​មកដល់​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ជនជាតិ​ចាម​នៅ​កម្ពុជា​។​ប្រទេស​ព្រុយ​ណេ​គោរព​ប្រតិបត្តិ​សាសនា​អ៊ីស្លាម​។​គួររំឭកថា​ចាប់តាំងពី​ចាប់បដិសន្ធិ​មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជាមាន​បុគ្គលិក​កាន់សាសនា​អ៊ីស្លាម​សរុប​ប្រមាណ​១៥​ភាគរយ​នៃ​បុគ្គលិក​ទាំងអស់​។ បុគ្គលិក​ដែលមាន​ដើមកំណើត​ជា​ជនជាតិ​ចាម​មូស្លីម​ទាំងនេះ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ សរសេរ និង​បោះពុម្ព​សៀវភៅ​ផ្សេងៗ​ទាក់ទង​ជាមួយនឹង​សហគមន៍​របស់ខ្លួន​។...

របាយការណ៍​ប៉ាន់ប្រមាណ​អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា​នឹងត្រូវ​ផ្សព្វ​​ផ្សាយ​នៅ​ថ្ងៃទី​២២​តុលា​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ស្ថានភាព​សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា​របាយការណ៍​នៃ​ការប៉ាន់ប្រមាណ​ឆ្នាំ ២០២០​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​បន្ទប់​ប្រជុំ​នៃ​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ខាងមុខ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​រួមគ្នា​រវាង​រដ្ឋបាល​ជល​ផល​និង​អង្គការ​WWF-​កម្ពុជា​នៅ​ថ្ងៃទី​២០​ខែតុលា​នេះ​។​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួមបាន​។​ ​កិច្ចប្រជុំ​នេះ​មាន​គោលបំណងៈ​១. បង្ហាញ​ចំនួន​ប៉ាន់ប្រមាណ​សរុប​នៃ​សត្វ​ផ្សោត​ទន្លេ​ក្នុង​ឆ្នាំ​២០២០,២. ផ្តល់​វេទិកា​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែងយល់​ពី​ការគ្រប់គ្រង និង​ការការពារ សត្វ​ផ្សោត​ទន្លេមេគង្គ​នាពេល​បច្ចុប្បន្ន​,៣. បង្កើន​ការចូលរួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​សាធារណៈជន​ទូទៅ​ក្នុងការ​រួមចំណែក​ដល់​ការ...

លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​កណ្តាល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង បណ្ណាល័យ​សម្តេចម៉ែ​

ដោយ​: ផាត ចាន់​សុ​និ​តា​/​ភ្នំពេញៈ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​១២​រូប មក​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​កណ្តាល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង បណ្ណាល័យ​សម្តេចម៉ែ នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​ ​ ​ប្រទេស​បារាំង...

ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា លើក​ទី​២ ក្រោម​ប្រធានបទ “​ការមើល​សត្វ​ស្លាប ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​”

​ដោយៈ គូលែន / សៀមរាបៈ ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា លើក​ទី​២ ក្រោម​ប្រធានបទ “​ការមើល​សត្វ​ស្លាប ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​” បាន​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប ដោយមាន​ការចូលរួម...

​របៀប​ផ្តិត និង​សម្អាត​សិលាចារឹក​

​ដោយៈ គូលែន / សៀមរាបៈ ការងារ​ផ្តិត​សិលាចារឹក មិន​តម្រូវ​ទាល់តែ ជា​អ្នកបច្ចេកទេស បុរាណវិទ្យា អ្នកប្រវត្តិសាស្ត្រ ឬ អក្សរសាស្ត្រ ទើប​អាច​ផ្តិត​បាន​នោះឡើយ​។ វា​អាស្រ័យ​លើ​អ្នក ដែលមាន​ចិត្ត​អំណត់ និង​ប្រុងប្រយ័ត្ន...

អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ហែអង្គ កឋិនទាន មហាសាមគ្គីក្នុងពុទ្ធសីមាវត្តតាំងក្រសាំងខាងជើង

ដោយៈចាន់តូ/ភ្នំពេញៈ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ លោក ឃិត ឈឿនអគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី លោកស្រី នៅ យ៉ន ព្រមទាំងក្រុមគ្រួសារបុគ្គលិក អាជីវករផ្សារ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯច្ឆ័នផ្ដួចផ្ដើមធ្វើបុណ្យកឋិនទាន មហាសាមគ្គីដើម្បីដង្ហែរទៅវេប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត តាំងក្រសាំងខាងជើង ស្ថិតនៅភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ  ។ គួរបញ្ចាក់ផងដែរថា អង្គកឋិនទាននេះត្រូវបានប្រជាពុទ្ធបរិស័ទ តែងតែប្រារព្ធធ្វើតាមការកំណត់ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើតខែកត្ដឹក។ហើយបុណ្យកឋិននេះទៀតសោធគឺអ្នកផ្ដើមកសាងបុណ្យកឋិនទានទទួលបានអនិសង្ឃ៥យ៉ាង ។រីឯព្រះសង្ឃទទួលក្រាលគ្រងអង្គកឋិនទាននេះក៏ទទួលបានអនិសង្ឃ៥យ៉ាង៕សរន

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានបរិច្ចាគ បច្ច័យចំនួន ១២លានរៀល ជូន សម្តេចតេជោ ហ៊ុន សែន

       សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅវអធិការត្តលង្កា កាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២០ មានសទ្ធាជ្រះថ្លា បានបរិច្ចាគបច្ច័យចំនួន ១២លានរៀល ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ។   វត្តលង្កា ជាវត្តមួយក្នុងចំណោមវត្តជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសទ្ធាជ្រះថ្លា បានរួមចំណែកបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់។ វត្តអារាម មិនត្រឹមតែបានអប់រំផ្នែកពុទ្ធចក្រតែប៉ុណ្ណោះទេប៉ុន្តែសម្រាប់ផ្នែកអាណាចក្រ វត្តរាមក៏បានចូលរួមចំណែកជួយសម្រាលបន្ទុកសេដ្ឋកិច្ច និងជួយដោះស្រាយបញ្ហាសង្គម។ យោងតាមទន្និន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញពីផលប៉ះពាល់ ខូចខាត ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ៖ បានបង្ហាញថា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មាន១៩ រាជធានី-ខេត្ត ស្មើ ៧១ ក្រុង/ខណ្ឌ ក្នុងនោះ មានខេត្តពោធិ៍សាត់ ប៉ែលិន បន្ទាយមានជ័យភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុកោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំ និងកំពង់ឆ្នាំង។ ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១,៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨ នាក់ ។  ប្រជាជនជន្លៀសប្រមាណ ៧,៩៩៧ គ្រួសារ ស្មើប្រមាណ ២៦,៦០៨ នាក់ ។ ប៉ះពាល់ផ្ទះប្រមាណ ៥៩,២៦៨ខ្នង ។ ផ្ទះខូចខាត ៥៦ ខ្នង។ សាលាលិចទឹកប្រមាណ ៤៥៩ កន្លែង ។ ស្រូវលិចទឹកប្រមាណ១៦៩,០៨១ ហិកតា ។ ដំណាំលិចទឹកប្រមាណ ៧៣,២៩១ ហិកតា ។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៣៤៤ គីទ្បូម៉ែត្រ។ ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីទ្បូម៉ែត្រ ។ស្ពានលិចទឹកប្រមាណ ២៤ កន្លែង។ ទំនប់ប៉ះពាល់ប្រមាណ ២២.៧ គីទ្បូម៉ែត្រ ។ ប្រទ្បាយមេប៉ះពាល់ ១៦៩.១ គីទ្បូម៉ែត្រ។ ប្រទ្បាយរងប៉ះពាល់ ១២៩.៣ គីទ្បូម៉ែត្រ។ ប្រទ្បាយស្រោចស្រពប៉ះពាល់ ៧៩.៦ គីទ្បូម៉ែត្រ។ ច្រាំងទន្លេ ប៉ះពាល់ ៤១០ គីទ្បូម៉ែត្រ៕សរន